Nissan TERRA រថយន្តប្រភេទ SUV ដែលមិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានតួខ្លួនរឹងមាំ និងស៊ីវិល័យសម្រាប់អ្នកបើកបរ
Nissan Auto Tech December 13, 2019 lyda

Nissan TERRA ជារថយន្ត SUV 7កៅអីពេញ ដែលមានប្រព័ន្ធ Flip-Down Rear Entertainment (built-in), Noise-Reducing Acoustic Glass និងកន្លែងដាក់ដបទឹកសុទ្ធបានរហូតដល់ ១៤ដបឯណោះ ដែលធ្វើឱ្យដំណើរកម្សាន្តក្នុងគ្រួសារមិនអាចបំភ្លេចបាន និងមានភាពរីករាយ។

ប៉ាណាមុខជា V-motion របស់រថយន្ត premium SUV មួយនេះ ផ្តល់នូវរូបសណ្ឋាននៅពីមុនមើលទៅស៊ីវីល័យ ពីចំហៀងមានភាពរឹងមាំ និងមានដំបូលដូចផ្លូវរថភ្លើង អូសចាប់ពីក្បាលដល់ក្រោយតែម្ដង ហើយសូម្បីតែភ្លើងក្រោយរបស់វាក៏បន្ថែមភាពស្រស់ស្អាតដល់រថយន្តផងដែរ។

Nissan TERRA ក៏មានភ្លើងដឺមី DRL ដែលមិនត្រឹមតែជាការរចនាម៉ូដទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសុវត្ថិភាពផងដែរ ដោយធ្វើឱ្យយានយន្តងាយនឹងមើលឃើញនៅពេលថ្ងៃ ឬមានអ័ព្ទ រួមទាំងអំពូល LED ដ៏អស្ចារ្យសម្រាប់ពេលយប់ដែលមានពន្លឺភ្លឺសម្រាប់ការបើកបរពេលរាត្រី។

សូមមកពិនិត្យមើលជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់របស់អ្នក ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ការផ្តល់ប្រម៉ូសិន ឬការបញ្ចុះតម្លៃពិសេស លើគ្រឿងបន្លាស់នៅពេលលោកអ្នកដាក់ការកក់រថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា