Nissan TERRA ជារថយន្ត SUV ៧កៅអីពេញ ដែលមានថាមពលខ្លាំងធៀបនឹងម៉ាកដទៃ ហើយអាចបើកបរបានគ្រប់ស្ថានភាពផ្លូវយ៉ាងរលូន
Nissan Auto Tech December 19, 2019 lyda

រថយន្ត Nissan TERRA 7កៅអីពេញ មានសុវត្ថិភាពមិនត្រឹមតែស៊ីវីល័យ ទាន់សម័យ និងរលោងប៉ុណ្ណោះទេ វាធ្វើឱ្យអ្នកដើរកាត់វាលាន់មាត់…WOW ។ រថយន្តប្រភេទ SUV គុណភាពស្ដង់ដារនេះ មានដំណើរការម៉ាស៊ីនលំដាប់កំពូល (top-in-class) មានន័យថា វាត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ 2.5L ស៊ីឡាំង4 ជាជួរ (2.5L inline 4-cylinder DOHC Variable Turbocharger VGS) ជាមួយ Intercooler ។ ម៉ាស៊ីននេះមានឥទ្ធិពលខ្លាំងក្លា ដោយផ្តល់ឱ្យអ្នកបើកបរនូវភាពក្អាកក្អាយ និងរំភើបរីករាយ។

នៅពេលនិយាយពីការបើកក្នុងល្បឿនអតិបរិមា រថយន្ត Nissan Terra ពិតជាអាចបង្ហាញសក្តានុពលពេញលេញរបស់ខ្លួន ព្រោះវាផ្តល់នូវការបង្កើនល្បឿនល្អបំផុតនៅក្នុងថ្នាក់ប្រភេទរបស់វា ដោយធានាបាននូវការបើកបរដ៏រលូនហើយមានថាមពល ជាមួយនឹងកម្លាំងម៉ាស៊ីន 190សេះ និងកម្លាំងបង្វិល 540Nm ។ រថយន្ត SUV ប្រភេទ 7កៅអីពេញនេះ គឺល្អសម្រាប់ទាំងការធ្វើដំណើរតាមដងផ្លូវទីក្រុង (on-road) និងផ្លូវ off-road ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

សម្រាប់ចំណុចគួរឱ្យកត់សម្គាល់គឺថា វាមានដំបូលដូចផ្លូវរថភ្លើង អូសចាប់ពីក្បាលដល់ក្រោយតែម្ដង ដែលស៊ីគ្នាជាមួយភ្លើងក្រោយ LED រាងកោងដូចជាបូម៉ារាំង បន្ថែមភាពទំនើបទាន់សម័យដល់រថយន្ត។

ព័ត៌មានលម្អិតសូមមកពិនិត្យមើលជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់ ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ការផ្តល់ជូន Promotion ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដាក់ការកក់របស់អ្នកលើរថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា