កប់តែម្តង! រថយន្តស្ព័រ Bugatti ដ៏ប្រណិតបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា ឯតម្លៃវិញញាក់សាច់
រថយន្ត December 21, 2019 lyda

កាលពីម្សិលមិញនេះមានការបង្ហោះមួយដោយហ្វេសប៊ុកផេក Khmer Top Car Page ដែលពួកគេបាននិយាយថា BUGATTI ថ្មីសន្លាងមួយគ្រឿងបានមកដល់ប្រទេសកម្ពុជាយើងហើយ ប៉ុន្តែខ្មែរណូតនៅមិនទាន់ជ្រាបច្បាស់នៅឡើយទេថា តើម្ចាស់រថយន្តដ៏ល្អឯកដែលទើបតែបង្ហាញខ្លួនជាផ្លូវការនៅឯ Geneva Motor Show 2019 ដើម្បីប្រារព្ធខួបលើកទី110 របស់ក្រុមហ៊ុន Bugatti ជានរណានៅឡើយទេ? យ៉ាងណាមិញសម្រាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្ត និងគាំទ្ររថយន្ត hypercar ឬឡានស្ព័រ Bugatti ខ្មែរណូតសូមណែនាំព័ត៌មានអំពីរថយន្តនេះត្រួសៗ។

វាមានឈ្មោះថា Bugatti Chiron Sport 110 Ans Edition ម៉ាស៊ីនទំហំចំណុះ 8.0លីត្រ quad-turbo W16 ជាមួយនឹងកម្លាំង 1,479 សេះ (1,500 PS/1,103 kW) កម្លាំងបង្វិល 1,600 Nm (1,180 lb-ft)។ វាជាប្រភេទរថយន្ត Limited Edition ដែលមានតែ 20គ្រឿងប៉ុណ្ណោះ នៅលើពិភពលោកនេះ ហើយតម្លៃរបស់វាគឺប្រហែល 3.26លានដុល្លារអាមេរិក (មិនគិតថ្លៃដឹកជញ្ជូន/ពន្ធ) ឯណោះ៕

អត្ថបទ៖ លីដា