Nissan TERRA ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជំនួយទំនើបៗ បូករួមតួខ្លួនយ៉ាងរឹងមាំរបស់វា ធ្វើឱ្យអ្នកបើកបរបើកដោយភាពទុកចិត្ត
Nissan Auto Tech December 24, 2019 lyda

រថយន្ត Nissan TERRA ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជំនួយការបើកបរទំនើបៗដូចជា៖ មុខងារមើលជុំវិញរថយន្ត Intelligent Around View Monitor, ព្រមានអំពីវត្ថុមានចលនា Moving Object Detection និងមុខងារព្រមានពីការជិះចេញពីគន្លងផ្លូវ Lane Departure Warning។

រថយន្ត SUV កម្រិត premium មួយនេះរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និងការបើកបរកម្រិតខ្ពស់ ដើម្បីឱ្យអតិថិជនអាចធ្វើដំណើរបានដោយភាពជឿជាក់។ បំពាក់ដោយយ៉ាន់ស្ព័រទំហំ 18អ៊ីញ ដែលមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍នៅលើដងផ្លូវប៉ុណ្ណោះទេ តែវាពិតជារឹងមាំមែនទែន! បន្ថែមភាពងាយស្រួលសម្រាប់អ្នកណាដែលចូល ឬចេញពីយានយន្ត។

Nissan TERRA ប្រើប្រាស់តួស៊ុមពេញអាចបត់បែនបាន (fully boxed versatile ladder-frame chassis)​ ដែលផ្តល់ឱ្យវានូវភាពតឹងរឹងជាងមុនសម្រាប់ការបើកបរក្រៅផ្លូវ។ វាក៏មានប្រព័ន្ធ 5-link rear suspension និងអ័ក្សកង់ក្រោយ (rigid rear-wheel axle) ដែលធ្វើការជាមួយគ្នាដើម្បីធានាភាពរឹងមាំ ភាពធន់ និងភាពងាយស្រួល។

មុខងារសោឆ្លាតវៃ ឬ i-Key របស់ Nissan ផ្តល់ឱ្យអ្នកបើកបរនូវប្រតិបត្តិការដែលមិនមានការរំខានក្នុងការចាក់សោ និងចូលក្នុងរថយន្ត។

សូមឆែកជាមួយអ្នកប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់របស់អ្នក ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ប្រម៉ូសិន ឬការបញ្ចុះតំលៃពិសេសលើគ្រឿងបន្លាស់ នៅពេលអ្នកដាក់ការកក់រថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា