ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នេះនៅក្នុងខេត្តសៀមរាបបានផ្លាស់ប្តូរមុខមាត់ថ្មីបង្អួតភ្ញៀវទេសរណ៍អន្តរជាតិ ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ខ្លោងទ្វារអង្គរសង្ក្រាន្ត បានចេញជារូបរាង ហើយក៏មានការរៀបចំរចនាលំអរនៅតាមផ្លូវផងដែរ ដែលមើលទៅគួរអោយចង់ទៅលេង។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ ហើយប្រជាពលរដ្ឋជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ តោះមកទស្សនារូបភាពស្អាតៗ មុនព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចូលមកដល់ ដែលរូបថតទាំងនេះជាស្នាដៃថត របស់អ្នកថតរូប Tim Angkor៕