Nissan TERRA ជារថយន្តប្រភេទគ្រួសារ ទំនើបទាំងមុខងារកម្សាន្ត មានផាសុកភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកបើក
Nissan Auto Tech January 3, 2020 lyda

កៅអីស្បែកធំទូលាយដូចសាលរោងកុនរបស់ Nissan TERRA គឺជាប្រភេទ ៧កៅអី ដែលអាចបត់បែនបាន, ងាយស្រួលតាមកាលៈទេសៈ និងភ្ជាប់មកជាមួយចន្លោះទំនេរដែលអាចប្រែប្រួលទៅតាមការចង់បាន។ ប៊ូតុង Push-Start របស់ Nissan Terra ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ដោយគាន់តែធ្វើការចុចបញ្ឆេះ ហើយចាប់ផ្ដើមបើកបរជាការស្រេច។

បន្ទាប់មកទៀត តើអ្នកធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការហត់នឿយបន្ទាប់ពីបើកបរម្តងៗដែរទេ? នីសាន់បាននាំយកនូវកៅអីអង្គុយដែលសម្រួលដល់ឆ្អឹងខ្នងមនុស្ស។ នោះគឺកៅអី The Zero-Gravity ដែលត្រូវបានរៀបចំតាមរបៀបមួយ ដែលធ្វើឱ្យឆ្អឹងខ្នងរបស់យើងនៅជាធម្មតា ពោលគឺស្រដៀងទៅនឹងអង្គុយលើអវកាសគ្មានទំនាញ។ កៅអីនេះត្រូវបានរួមបញ្ចូលជាមួយចំណុចសម្ពាធចំនួន ១៤ ដែលផ្តល់ការគាំទ្រពីត្រគាកដល់ស្មា។ លើសពីនេះទៀតកៅអីនេះក៏ត្រូវបានរចនាឡើង ដើម្បីសម្រួលដល់លំហូរឈាម ដែលផ្តល់លទ្ធផលល្អដល់ថាមពលអ្នកបើក។

ចុងក្រោយគឺ NissanConnect Alliance In-Vehicle Entertainment (A-IVI) ដែលអាចដំណើរការជាមួយមុខងារនៅលើកម្មវិធីស្មាតហ្វូន (e.g. Apple CarPlay)៖

១. កម្មវិធីផែនទីមានភាពរស់រវើកជាមួយនឹងការធ្វើនារុករកម្តងមួយៗ។
២. ប្រើការបញ្ជាជាសំឡេងដើម្បីស្វែងរកព័ត៌មានតាមរយៈអេក្រង់ touchscreen ។
៣. អាចដាក់បញ្ជីចម្រៀងទាំងមូលរបស់អ្នក ដោយរាប់បញ្ចូលទាំងសេវាកម្មផ្សាយតាមអ៊ិនធឺណេតដែលបានជ្រើសរើស នៅចុងម្រាមដៃរបស់អ្នកនៅលើអេក្រង់ infotainment របស់យានយន្ត។
៤. ងាយស្រួលក្នុងការហៅទូរស័ព្ទដោយមិនចាំបាច់ប្រើទូរស័ព្ទរបស់អ្នក ដោយគ្រាន់តែប្រើបញ្ជាតាមសំឡេងប៉ុណ្ណោះ។
៥. អនុញ្ញាតឱ្យអ្នកអានសារចូលនៅលើស្មាតហ្វូនរបស់អ្នក ហើយឆ្លើយតប តាមរយៈការបញ្ជាសំឡេងផងដែរ។
៦. អនុញ្ញាតឱ្យស្វែងរកស្ថានីយ៍វិទ្យុដែលអ្នកចូលចិត្ត តាមរយៈការបញ្ជាជាសំឡេង។
៧. អេក្រង់ Infotainment អាចផ្លាស់ប្តូរទ្រង់ទ្រាយបង្ហាញតាមការចង់បានរបស់់អ្នកប្រើ។

ព័ត៌មានលម្អិតសូមមកពិនិត្យមើលជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់ ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ការផ្តល់ជូន Promotion ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដាក់ការកក់របស់អ្នកលើរថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា