Galaxy S10 Lite និង Galaxy Note 10 Lite បង្ហាញខ្លួនជាផ្លូវការហើយ
បច្ចេកវិទ្យា January 4, 2020 Khmernote

ព័ត៌មានទាក់ទងនឹង Samsung Galaxy S10 Lite និង Galaxy Note 10 Lite ត្រូវបានចេញផ្សាយអស់មួយរយៈមកហើយដោយក្នុងនោះពាក្យចចាមអារាមក្រុមហ៊ុន Samsung ដែលកំពុងធ្វើការលើម៉ូដែល “Lite” នៃ Galaxy S10 និង Note 10ចាប់ផ្តើមដំបូងតាំងតែពីខែតុលា។ ចាប់តាំងពីពេលនោះមកព័ត៌មាន និងការលេចធ្លាយរូបភាព និងវិដេអូនានាត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ប៉ុន្តែមកដល់ថ្ងៃនេះក្រុមហ៊ុន Samsung បានដាក់បង្ហាញម៉ូដែលទាំងពីរនេះជាផ្លូវការហើយនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ CES ។

តាមព័ត៌មានលំអិតដែលបានផ្តល់ឲ្យយើងអាចមើលឃើញថាទាំង Galaxy S10 Lite និង Note 10 Lite មានលក្ខណៈស្រដៀងគ្នា ដែលដូចជាមានភាពចម្លែកបន្តិច ខណៈដែលកន្លងមក Galaxy S10 និងNote 10 គឺខុសគ្នា។ version Lite មានភាពសាមញ្ញបន្តិចដោយម៉ូដែលទាំងពីរមានបំពាក់មុខងារកាម៉េរាចំនួន៣គ្រាប់នៅពីខាងក្រោយ និងកាម៉េរាខាងមុខទំហំ 32MP មាន RAM 6GB និង 8GB ហើយមានអង្គចងចាំ 128GB ដូចគ្នា។ ទំហំអេក្រង់ដូចគ្នា៦,៧អ៊ិញកញ្ចក់ប្រភេទ AMOLED full HD+displays និងបច្ចេកវិទ្យាស្កេងម្រាមដៃជាពិសេសថាមពលថ្មដល់ទៅ 4500mAh ដូចគ្នាផងដែរ។ ខាងក្រោមនេះគឺជារូបរាង និងលក្ខណៈសម្បត្តិរបស់ Galaxy S10 Lite និង Note 10 Lite៖

អត្ថបទ៖ ស៊ុនលី