ដើមឆ្នាំ 2020 ភ្លាម Hyudai រកឃើញអតិថិជនដំបូងបង្អស់នៅកម្ពុជា ដែលជាម្ចាស់រថយន្តម៉ូដែលថ្មី Palisade
រថយន្ត January 4, 2020 Khmernote

ភ្នំពេញ៖ ក្រុមហ៊ុនHyundai ប្រគល់រថយន្តស៊េរីទំនើបឆ្នាំ២០២០ Palisade ដល់អតិថិជនដំបូងរបស់ខ្លួនជាផ្លូវការ ដើម្បីស្វាគមន៍ដើមឆ្នាំថ្មី ២០២០ ក្រោយរថយន្តដ៏ទំនើបស៊េរីថ្មីម៉ូដែលនេះ ទើបតែប្រកាសវត្តមានជាផ្លូវក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្មានថ្ងៃផង។

នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ ២០២០នេះ ក្រុមហ៊ុនរថយន្ត ហ៊ីយ៉ាន់ដាយ បានធ្វើការប្រគល់រថយន្តស៊េរីទំនើបម៉ូដែលថ្មីចុងក្រោយឆ្នាំ ២០២០ Hyundai Palisade 2020 ទៅដល់អតិថិជនដំបូងរបស់ខ្លួន ដែលបានបញ្ជាទិញរថយន្តម៉ូដែលថ្មីនេះជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុនទើបតែបានប្រកាសពីវត្តមានរថយន្តថ្មីនេះក្នុងទីផ្សារកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជនរបស់ខ្លួន ពិសេសអ្នកនិយមប្រើប្រាស់រថយន្តប្រភេទSUV ។

បើតាមការបញ្ជាក់ពី អ្នកនាង ខន អេងលី ប្រធានផ្នែកលក់រថយន្តHyundai បានអោយដឹងថា បន្ទាប់ពីសម្ពោធជាផ្លូវការនូវវត្តមានរបស់ Hyundai Palisade នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អាចសម្រេចបាននូវការបញ្ជាទិញលើសពីការរំពឹងទុក ពីសំណាក់អតិថិជន ដោយក្រុមហ៊ុន អាចបំបែកបាននូវកំណត់ត្រាលក់ដ៏ល្អមួយក្នុងជំហ៊ានចាប់ផ្តើមបើកឆាកដំបូងសម្រាប់ឆ្នាំថ្មីនេះ។ ហើយនៅថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសមួយ ដែលក្រុមហ៊ុនយើង បានធ្វើការប្រគល់រថយន្តដល់អតិថិជនដំបូង និងអតិថិជនជាបន្តបន្ទាប់រហូតអស់ពីឃ្លាំងដែលបានបញ្ជាទិញ។

អ្នកនាងបញ្ជាក់ថា ដើម្បីថ្លែងអំណរគុណទៅដល់អតិថិនដំបូងរបស់ខ្លួន ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក៏បានរៀបចំជាកាដូអនុស្សាវរីយ៍មួយចំនួន ថែមជាមួយកាតចាក់សាំង១ពាន់ដុល្លារនិងកាដូសំខាន់ពីខាងថ្នាក់គ្រប់គ្រងក្រុមហ៊ុនផងដែរ។

អ្នកនាងបន្តថា ភាពលេចធ្លោនៃរថយន្តម៉ូដែលនេះ គឺជាប្រភេទ​រថយន្តលក្ខណៈគ្រួសារ ដែលត្រូវបានរចនាប៉ាណា​ខាងមុខជារាងសំណាញ់​ប្រទាក់ក្រឡាគ្នា ស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាព​នៃរថយន្ត SUVជំនាន់ថ្មី ព្រមជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ 20អ៊ីង​ រឹងមាំ និងអាចធ្វើដំណើរ​គ្រប់​ស្ថានភាពផ្លូវ។


ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួល​បាននូវ​អារម្មណ៏​​ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ7សម្រាប់ការ​ធ្វើដំណើរជា​លក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរ​ចនាជាឈើក្រូមេ​នៅជុំវិញឡាន​ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

ជាអតិថិជនដំបូងដែលមកទទួលរថយន្តបើកឆាកស្វាគមន៍ឆ្នាំថ្មី លោក ពេជ្រ សេងលី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ដោយសារមើលឃើញពីកម្រិតគុណភាព និងតម្លៃនៃរថយន្តHyundai Palisade ឆ្នាំ ២០២០ មានបំពាក់នូវប្រព័ន្ធការពារ និងសុវត្ថភាពទំនើបៗច្រើន រួមជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មីៗ ទើបធ្វើអោយលោកសម្រេចចិត្តជ្រើសយក Hyundai Palisade សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។

គួរបញ្ជាក់ថា រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន ។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល – រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនា​ជាលក្ខណៈអន្តរជាតិ​ដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី 25 ខែមិនា ឆ្នាំ 2019 ហើយបានប្រកាសពីវត្តមានរបស់ខ្លួនជាផ្លូវការក្នុងទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ៕