កាលពីព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម​ ស​ សុខា​ តំណាង​រាស្រ្ត​មណ្ឌល​ព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត យុវជនបក្សខេត្ត យុវជន សសយក ខេត្ត បានរៀបចំពិធីក្រុង ពាលីសាងសង់ទូក ង ខ្នាតវែងជាងគេលើពិភពលោក ដើម្បីបំបែកឯក​គ្គទ​កម្មពិភពលោកលើទឹកដីខេត្តព្រៃវែង។

ឯកឧត្តម ស សុខា បានឲ្យដឹងថា ទូកង ខ្នាតវែងនោះមាន​ប្រវែង៨៥​ម៉ែត្រ និង​ទទឹង១.៥៥​ម៉ែត្រ អាចផ្ទុកមនុស្សបានចំនួន ១៧៩​នាក់ ហើយទូកងនេះត្រូវបានបង្កើតឡើង ដោយ​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្មែរពិតៗ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​៕

អត្ថបទ៖ សេម