អាណិតណាស់ជួយគាត់ផង! លោកយាយជរាហើយ រស់នៅទាំងវេទនានៅក្នុងខ្ទមកម្សត់តែម្នាក់​ឯង គ្មានកូន គ្មានចៅ មើលថែរក្សា
សង្គម January 10, 2020 Khmernote

ខេត្តកំពត៖ ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូប អាយុ៨០ឆ្នាំ រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ សព្វថ្ងៃរស់នៅក្នុងខ្ទមកម្សត់គួរឲ្យសង្វេគជាពន់ពេក។ ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា” បានបង្ហោះយ៉ាងដូច្នេះថា៖

“លោកយាយជរា៨០ឆ្នាំមានជំងឺហេីយអត់បាយហូបៗស្បង សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ លោកយាយហ្សៃ​ ណប​ អាយុ៨០ គ្មានកូនគ្មានចៅ មានតែម្នាក់ឯងដេកឈឺគ្មានអីហូបៗស្បោង អាណិតគាត់ណាស់។ សូមបងប្អូនជួយគាត់ផងដេីម្បីអោយគាត់បានព្យាបាលផង ហេីយសូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយសែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផង។ មនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនារបស់យេីងថាថ្ងៃមុខទៅជាយ៉ាងណាទេ ចឹងហេីយយេីងត្រូវតែរួមគ្នាសាងអំពេីល្អអោយបានច្រេីនហេីយគាត់រស់នៅភូមិ​ មាកប្រាំង​ ឃុំកំពង់ត្រាច​ ស្រុក​ទឹកឈូ​​ ខេត្តកំពត បេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក 081641318 យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”៕