ប្រព័ន្ធការពារសុវត្ថិភាព និងភាពរឹងមាំបានមួយឈុតបែបនេះហើយ ទើបធ្វើឱ្យ Nissan TERRA ជារយន្តដ៏ល្អបំផុតសម្រាប់ការបើកបរ
Nissan Auto Tech January 10, 2020 lyda

លក្ខណៈពិសេសសុវត្ថិភាពរបស់ Nissan TERRA រួមមាន៖ ឧបករណ៍ចាប់សញ្ញាចតពីក្រោយ 4-Eye Rear Parking, កាមេរ៉ាបញ្ច្រាស Reverse Camera, ប្រព័ន្ធប្រឆាំងនឹងចោរកម្មមានសំឡេងរោទិ៍ Anti-Theft system Immobiliser with VSS Alarm, មុខងារ Follow-Me-Home, ប្រឆាំងនឹងការចាក់សោហ្វ្រាំង (ABS), Electronic Brake-force Distribution, ជំនួយហ្វ្រាំង (BA), Vehicle Dynamic Control, សោសុវត្ថិភាពកុមារ Child Safety Lock និង Zone Body Construction (រួមបញ្ចូលគ្នារវាងតំបន់ប៉ះពាល់ពីខាងមុខ «crushable» ជាមួយនឹងតួឆ្អឹងកាប៊ីនដ៏រឹងមាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្តល់ការការពារសម្រាប់អ្នក និងអ្នកដំណើររបស់អ្នក)។

រថយន្តប្រភេទ SUV ដែលមានគុណភាពខ្ពស់កម្រិត premium អនុញ្ញាតឱ្យអ្នកបើកបរផ្លាស់ប្តូររវាងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ និងដាក់លេខដៃបានដោយមិនបាច់បារម្ភ។ បំពាក់ដោយប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed Automatic Transmission) មានទាំង Manual Mode (+/-), ផ្តល់ជូននូវសេដ្ឋកិច្ចប្រេងល្អ ទោះបីវាជារថយន្តប្រភេទ SUV និងផ្តល់ឱ្យអ្នកនូវភាពរំភើបរីករាយ នៅពេលប្ដូរទៅបញ្ជាដោយដៃក្នុងពេលតែមួយក៏ដោយ។

ហើយបើនិយាយអំពីថាមពលកាន់តែខ្លាំងនៅក្នុងដៃរបស់អ្នក គឺវាមានចង្កូតដែលមានមុខងារច្រើន ដែលអនុញ្ញាតឱ្យអ្នកដើម្បីគ្រប់គ្រងសំឡេង Audio, Bluetooth -ល-។ ជាមួយនឹងការប៉ះតែមួយដង។ វាក៏អនុញ្ញាតឱ្យអ្នកគ្រប់គ្រងអេក្រង់ Advance Drive-Assist Display ដែលផ្តល់ឱ្យអ្នកបើកបរនូវព័ត៌មានសំខាន់ៗលើផ្លូវ off-road, តាកូម៉ែត្រ, សីតុណ្ហភាពខាងក្រៅ, រង្វាស់ប្រេង -ល-។ ផ្នែកផ្សេងទៀតដែលដៃរបស់អ្នកតែងតែប៉ះ (Door Armrests, ចង្កូត, ប៊ូតុង និងចុច) គឺល្អក្នុងការចាប់ប៉ះ ដោយសារតែការរួមបញ្ចូលគ្នានៃស្បែក និងអាលុយមីញ៉ូមក្នុងរថយន្ត ផ្តល់ឱ្យ TERRA កាន់តែពិសស។

ព័ត៌មានលម្អិតសូមមកពិនិត្យមើលជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់ ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ការផ្តល់ជូន Promotion ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដាក់ការកក់របស់អ្នកលើរថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា