Galaxy Fold ស៊េរីថ្មីនឹងប្រើប្រាស់ឈ្មោះថ្មីមិនធ្លាប់មានពីមុន
បច្ចេកវិទ្យា January 10, 2020 Khmernote

ជាយូរមកហើយដែល ពាក្យចចាមអារ៉ាមអំពីសកម្មរបស់ក្រុមហ៊ុន Samsung ដែលបាននឹងកំពុងអភិវឌ្ឍស្មាតហ្វូនអាចបត់បានជំនាន់ថ្មីរបស់ខ្លួន ហើយក្នុងនោះមានការសង្ស័យថាវានឹងមានឈ្មោះក្រោមកូដថា Bloom។ មកដល់ថ្ងៃនេះអ្វីៗក្លាយទៅជាការពិតមែនដោយក្រុមហ៊ុនបានធ្វើការអះអាងផ្ទាល់ថាវានឹងមានឈ្មោះ Galaxy Bloom។

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ផងដែរថា បានបង្ហាញឈ្មោះជាផ្លូវការសម្រាប់ស្មាតហ្វូនដែលអាចបត់ជំនាន់ថ្មីនេះ នៅក្នុងការប្រជុំបិទជិតមួយនៅឯព្រឹត្តិការណ៍ CES ជាមួយនឹងដៃគូសំខាន់ៗប៉ុណ្ណោះ។ ក្នុងនោះរបាយការណ៍ដដែលក៏បាននិយាយផងដែរអំពីការសម្រេចចិត្តក្នុងការប្រើទូរស័ព្ទឈ្មោះ Galaxy S20 ជំនួសឲ្យម៉ូដេលចាស់ Galaxy S11 ។

ក្នុងនោះផងដែរមានលេចធ្លាយទាំងស្លាយសម្រាប់ធ្វើការបង្ហាញ និងរូបភាពខាងក្រោយផងរបស់ Galaxy Bloom ផងដែរជាមួយនឹងភាសាកូរ៉េ ប៉ុន្តែជឿជាក់ថាមិនអាចបញ្ជាក់ពីមូលហេតុអ្វីដែលនាំឲ្យទៅដល់ការប្រើប្រាស់ឈ្មោះ Galaxy Bloom បែបនេះឡើយ៕

អត្ថបទ៖ ស៊ុនលី