ក្រុមហ៊ុនជប៉ុនមួយបានប្តឹង Apple ថា លួចយកបច្ចេកវិទ្យារបស់ខ្លួនមកប្រើលើ Apple Watch
បច្ចេកវិទ្យា January 11, 2020 Khmernote

បច្ចុប្បន្ននេះផលិតផល Apple Watch បានក្លាយទៅជាផលិតដ៏ល្បីមួយសម្រាប់អ្នកប្រើប្រាស់ទាំងឡាយលើលោ កជាពិសេសចំពោះមុខងារដ៏ឥតខ្ជោះរបស់ខ្លួនលើបច្ចេកវិទ្យាតាមដានសុខភាពដ៏វ៉ៃឆ្លាតហើយក្នុងនោះផងដែរ ឧទាហរណ៍ជាក់ស្តែងវាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនករណីរួចមកហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាស្ថានភាពនេះហាក់មិនសូវល្អឡើយនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាលើវិស័យសុខមាលភាពមួយរបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Masimo បានត្រៀមពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីប្តឹងទៅលើក្រុមហ៊ុន Apple ពាក់ព័ន្ធទៅនឹងការលួចបច្ចេកវិទ្យាសុខភាពរបស់ខ្លួនមកប្រើប្រាស់។

កាន់តែច្បាស់នោះគឺនៅពេលព័ត៌មានដែលត្រូវបានចេញផ្សាយដោយ Bloomberg បានបញ្ជាក់ថា ក្រុមហ៊ុន Masimo បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Cupertino នេះរួចហើយពីបទរំលោភលើប៉ាតង់ចំនួន ១០ ដែលជាកម្មសិទ្ធិរបស់ខ្លួន ។ ប៉ាតង់ទាំងនោះរួមមានបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការត្រួតពិនិត្យជីពចររបស់អ្នកប្រើប្រាស់ និងមុខងារផ្តល់សញ្ញាទាក់ទងនឹងសរីរាង្គមួយចំនួន។

គេដឹងផងដែរថា បណ្តឹងនោះបានអះអាងថា ប៉ាតង់ទាំងនេះត្រូវបានប្រើសម្រាប់ Apple Watch series 4 និង series 5 ហើយក្រុមហ៊ុន Masimo បញ្ជាក់ថាតាមពិត Apple ក៏បានដឹងរឿងនេះរួចមកហើយដែរ៕

អត្ថបទ៖ ស៊ុនលី