សាច់គោអាំងលាយខ្លាញ់ជ្រូក ឈ្ងុយក៏ឈ្ងុយ ឆ្ងាញ់ក៏ឆ្ងាញ់ ប៉ុន្តែល្មមដល់ពេលបញ្ឈប់ហើយ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់
សង្គម January 13, 2020 Khmernote

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសខាងអប់រំ ជាសហគ្រិនមួយរូបអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានសំណូមពរឲ្យមហាជនទាំងឡាយ ពិសេសក្មេងៗបញ្ឈប់ជាបន្ទាន់ចំពោះការបរិភោគសាច់គោអាំងលាយខ្លាញ់ជ្រូក ដែលបង្កជាគ្រោះថ្នាក់នៅក្នុងពេលខាងមុខ។

មូលហេតុដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសំណូមពរដូច្នេះដោយសារតែ អាហារសម្រន់សាច់គោអាំងលាយខ្លាញ់ជ្រូក ឬដាក់ខ្លាញ់ជ្រូកនៅចន្លោះចង្កាក់នេះពិតជាគ្រោះថ្នាក់ ដោយខ្លាញ់នោះពេលចម្អិនពុំឆ្អិនបណ្តាលឲ្យមានមេរោគ ឬតេនញ៉ា ហើយខ្លាញ់ទាំងនោះបង្កឲ្យមានជម្ងឺខ្លាញ់កកក្នុងសរសៃឈាម។ លោកក៏សំណូមពរឲ្យអាណាព្យាបាលមេត្តាប្រុងប្រយ័ត្ន​មើលថែឲ្យបានជិតដិតចំពោះកូនតូចៗដែលចូលចិត្តទិញចំណីអាហារដែលពុំមានសុវត្ថិភាព។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖