សូមជួយលើកទឹកចិត្ត! យុវជនមួយរូបជាជនពិការ តស៊ូលក់ដូរអីវ៉ាន់តាមអនឡាញ ដើម្បីចិញ្ចឹមជីវិត
សង្គម January 13, 2020 Khmernote

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានយុវជនមួយរូបជាជនពិការ រស់នៅភូមិស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រកបរបរលក់ផលិតផលនៅតាមអនឡាញ ដោយគេសង្កេតឃើញយុវជនរូបនេះតែងតែធ្វើការ live វីដេអូលក់ដោយមិនចុះចាញ់ក្នុងឆាកជីវិតទោះបីជាខ្លួនមានកាយសម្បទានមិនគ្រប់គ្រាន់យ៉ាងណាក្តី។

ប៉ុន្តែហាក់ដូចជាការលក់ដូរពុំសូវដាច់ យុវជនខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Hhëä Rãvî បានសរសេររៀបរាប់ថាយ៉ាងដូច្នេះថា៖ “ហេតុអីគេមិនទិញខ្ញុំខ្ញុំលក់លិតផលដូចគេដែររឺគេមិនជឿជាក់ ខ្ញុំស៊ូឡើងកុំអស់សង្ឃឹម”។ បន្ទាប់ពីមានការបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាពន់ពេក និងបានខមមិនលើកទឹកចិត្តឲ្យយុវជនខាងលើមិនបោះបង់ការងារនេះ។ សូមជួយលើកស្ទួយ និងលើកទឹកចិត្តចំពោះការងារដែលជនពិការបានធ្វើ៕