Coffee Berry បើកសម្ពោធលក់សាកល្បង លេចមុខតារាល្បីៗ និងអ្នកចូលរួមយ៉ាងច្រើនកុះករ
PR January 13, 2020 Khmernote

កាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗប្រចាំហាងជាច្រើនមុខ ត្រូវបានចែកជូន Free ចំនួន ១១១ កែវ ដល់បងប្អូនជាច្រើនដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសបើកសម្ពោធលក់សាកល្បងរបស់ហាងកាហ្វេ Coffee Berry នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី១ កាលពីរសៀល ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងឱកាសបើកសម្ពោធលក់សាកល្បងរបស់ Coffee Berry បានប្រព្រឹត្តទៅពោរពេញដោយបរិយាកាសរីករាយ និងអ៊ូរអរបំផុត ជាមួយនឹងការចូលរួមពីតារាស្រីល្បីៗ ៣ដួងប្រចាំប្រទេសកម្ពុជា រួមមាន កញ្ញា ស៊ីន យូប៊ីន កញ្ញា Abby និងកញ្ញា Stella ដែលពួកគាត់ជាអ្នកចែកភេសជ្ជៈទាំង ១១១ កែវ ដល់អ្នកចូលរួមដោយផ្ទាល់ដៃតែម្ដង។ ឃើញថា ទាំងតារាកិត្តិយស និងអ្នកចូលរួមសុទ្ធតែមានទឹកមុខរីករាយ ស្រស់ស្រាយគ្រប់ៗគ្នា ហើយក៏មានការថតរូបជាអនុស្សាវរីយ៍ ព្រមទាំងបានភ្លក់រសជាតិភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ដែលរៀបចំជូនជាពិសេសដោយ Coffee Berry ។

សូមបញ្ជាក់ថា Coffee Berry មានប្រភពមកពីប្រទេសថៃ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសថៃ តាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយបានរក្សានូវរូបមន្តដើម វត្ថុធាតុដើមទាំងស្រុងសម្រាប់ប្រជាជនកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើគុណភាព អនាម័យ មិនប៉ះពាល់ដល់សុខភាពអ្នកញ៉ាំឡើយ។ មិនតែប៉ុណ្ណោះ Coffee Berry ផ្ដល់ជូននូវកាហ្វេល្អពិត ដែលត្រូវបានចម្រាញ់ចេញពីគ្រាប់កាហ្វេ អារ៉ាប៊ីកា ១០០% មានក្លិនឈ្ងុយចេញពីគ្រាប់កាហ្វេ រសជាតិឆ្ងាញ់ជាប់ចិត្ត ឯសេវាកម្មក៏រហ័សទាន់ចិត្ត និងមានតម្លៃសមរម្យ។

ដោយមានភាពជឿជាក់ទៅលើសេវាកម្ម និងរសជាតិ ហាងកាហ្វេ Coffee Berry គ្រោងបើកសាខា ៨ កន្លែងបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ នៅតាមទីតាំងជាច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួល និងអាចឱ្យអតិថិជនទាំងអស់បានរីករាយជាមួយនឹងរសជាតិកាហ្វេសំណព្វចិត្តដែលខ្លួនចង់ញ៉ាំ នៅកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាព អំណោយផលសម្រាប់ការសម្រាកទទួលទាន ឬការធ្វើការងារផ្សេងៗរបស់លោកអ្នកផងដែរ។ សព្វថ្ងៃនេះ Coffee Berry ដែលបានបើកដំណើរការមានចំនួន ២សាខាហើយ គឺសាខាទី១ ស្ថិតនៅក្នុងស្ថានីយ៍ប្រងឥន្ធនៈតូតាល់ បាគូ សាខាទី២ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី១ ។

កុំភ្លេចណា៎! បបួលពួកម៉ាក ឬមនុស្សជាទីស្រលាញ់ទៅភ្លក់រសជាតិកាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗនៅ Coffee Berry ទាំងអស់គ្នា៖
• សាខានៅស្ថានីយ៍ប្រងឥន្ធនៈតូតាល់ បាគូ ចាប់បើកពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់
• សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ចាប់បើកពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់ ជារៀងរាល់ថ្ងៃ។ សាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 061 77 99 27 រៀងរាល់ម៉ោង ធ្វើការ៕