ញាក់សាច់! កំពុងជីករណ្តៅដីក៏ប្រទះឃេីញគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ
ព័ត៌មានជាតិ January 13, 2020 Khmernote

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញបានធ្វើការរំដោះយកគ្រាប់បែក (MK82) ចេញពីក្នុងដី ដែលត្រូវបានគេប្រទះឃើញខណៈដែលកំពុងជីករណ្តៅ។ យោងតាមការបង្ហោះរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានឲ្យដឹងថា៖

“មិនមែនគ្រាប់កាំជ្រួចត្រៀមបាញ់អ្វីនោះទេ​ គឺជាគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ​ ហេីយនៅពេលអភិវឌ្ឍន៍ជាងក្រុងភ្នំពេញជីករណ្តៅដីក៏ប្រទះឃេីញតែម្តង។ ប្រហែលមេក្រុមហ៊ុនជីកដីនិងអ្នកជីកដីនោះជំនាញខាងដោះគ្រាប់ហេីយមេីលទៅ​ បានជាឃេីញគ្រាប់បែកទំហំធំជាងមនុស្សពេញវ័យទៅទៀត​ នៅតែបន្តជីកដោយគ្មានញញេីតគ្រោះថ្នាក់សោះតែម្តង។ បេីមានការផ្ទុះកេីតឡេីងគឺថា​ គ្រឿងចក្រនិងរថយន្តដូចក្តាមក្នុងរណ្តៅដីនោះ​ ប្រហែលគ្រោះថ្នាក់ធ្ងន់និងខូចខាតថៅកែរត់ចោលស្រុកមិនខា​ននៅពេលមានមនុស្សស្លាប់និងរបួសនោះ”៕