ឯកឧត្តម គួច ចំរើន កោតសរសើរយុវជនយុវតី២រូបដែលចំណាយ​ពេលវេលា​ដេីររេីស​សំរាម​តាមឆ្នេរអូរឈេីទាលអោយស្រស់បំព្រង
ព័ត៌មានជាតិ January 13, 2020 Khmernote

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម នូវសកម្មភាពយុវជនយុវតី២រូបដែលចំណាយ​ពេលវេលា​ដេីររេីស​សំរាម​តាមឆ្នេរអូរឈេីទាលអោយស្រស់បំព្រង បានរហូតដល់ទៅ៣បាវ​ ហើយនេះក៏ជាគំរូមួយដែលប្រជាពលរដ្ឋគួរតែតម្រាប់តាម។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bonvongsaranyou សរសេររៀបរាប់ថា៖ “ល្ងាចនេះបាន៣បាវ ដោយមានគ្នាត្រឹមតែ២នាក់ ចុះទម្រាំមានគ្នាច្រើនលើសនេះ តើយើងនឹងអាចរើសបានសម្រាមប៉ុន្មានបាវទៅ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់និងចូលរួមជាមួយពួកខ្ញុំនាសប្តាហ៍ក្រោយ”។

បន្ទាប់ពីមានសកម្មភាពរបស់យុវជនយុវតីសម្អាតបរិស្ថាននៅតាមឆ្នេរនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរដោយឯកឧត្តមបានសរសេររៀបរាប់ថា៖ “ពូពិតជាសូមកោតសសេីរ​យ៉ាងក្រៃលែងនូវសកម្មភាពដ៏ល្អប្រពៃ​ និងគម្រូរបស់ក្មួយទាំងពីរក្នុងការសម្អាតឆ្នេរអូរឈេីទាលអោយស្រស់បំព្រងកាលពីរសៀលនេះ។ ពូសូមលេីកទឹកចិត្តអោយមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត​ ដេីម្បីអោយឆ្នេរសមុទ្រយេីងកាន់តែមានសោភ័ណភាព​។ ឆ្នេរសមុទ្រ​ស្អាតផ្តេីមចេញពីយេីងទាំងអស់គ្នា”៕