ក្រោយឃើញព័ត៌មានឃាតកម្ម ដែលជនសង្ស័យជាម្តាយតារាចម្រៀង ពេជ្រ សូលីកា នោះ លោក អ៊ឹម ជីវ៉ា ក៏បានលើកឡើងថា….
សង្គម January 13, 2020 Khmernote

នៅព្រឹកនេះមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាតកម្មដែលឃាតកមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ចំពោះករណីឃាតកម្មមួយនេះ។ ចំពោះករណីនេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ចេញមតិយ៉ាងដូច្នេះ៖

“សូមផ្ញើសារនេះជូនបងប្អូនមួយចំនួន ខ្ញុំយល់ថាជនសង្ស័យជាឃាតកជាម្តាយបង្កើត របស់តារាចំរៀង ពេជ្រ សូលីកា បើនិយាយត្រឹមឈ្មោះបានហើយ ហេតុអីក៏ដល់ថ្នាក់ដាក់រូបកូនដែលគ្មានកំហុស គុណនិងទោស ល្អនិងអាក្រក់ គឺមិនអាចច្របាច់បញ្ចូលគ្នាបានទេ អ្នកណាធ្វើខុសអ្នកនោះទទួលទោសទៅតាមច្បាប់ វាមិនអាចបូកបញ្ជូលសមាជិកទាំងអស់បានឡើយ លើកលែងតែសមាជិករូបមួយណារួមគំនិតក្នុងករណីឃាតកម្មនិងតែប៉ុណ្ណោះទើបរាប់ចូល។ ឧទាហរណ៍មួយចុះ បើកូនជួញដូរលក់គ្រឿងញៀន ឪពុកម្តាយជាតារាល្បី ឬជាមន្រ្តីរាជការមានមុខមាត់ តើគួរយករូបថតឪពុកនោះមកដាក់បញ្ចូលក្នុងករណីលក់គ្រឿងញៀនហ្នឹងបានទេ បើដាក់បានទាល់តែឪពុកឬម្តាយនិងប្រព្រឹត្តឬរួមគំនិតដែរ។ ដូចករណីម្តាយសូលីកាចឹង យើងដឹងថាជនសង្ស័យជាឃាតកជាម្តាយគាត់ យើងអាចនិយាយឈ្មោះថានោះជាម្តាយពេជ្រសូលីកា តែយើងមិនអាចបូកនិងដាក់រូបថតជាមួយបានទេ ព្រោះ ពេជ្រ សូលីកា មិនបានធ្វើ គាត់មិនខុស! វាមិនខុសដុតអោយខ្លោចរោយអោយឆៅទេ។

យើងដឹងហើយថាមកដល់ម៉ោងនេះសមត្ថកិច្ចកំពុងធ្វើការក្នុងករណីមួយនេះដើម្បីបញ្ចូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ និងយកបន្តទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែព្រៃស រង់ចាំតុលាការកាត់ទោសទៅតាមច្បាប់។ ដូចនេះសូមបងប្អូនមេត្តា កុំបំផ្លាញអនាគតក្មេងស្រីម្នាក់ដែលគ្នាមិនដឹងអី មិនបានខុសជាមួយករណីមួយនេះធ្វើអោយបាត់បង់កិត្តិយសរបស់គាត់ដោយសារតែបងប្អូនមួយចំនួនចង់បាន Like និងចង់អោយព័ត៌មានល្បីដោយសារបំផ្លាញកិត្តិយសគេអី។ មនុស្សកើតមកសម្រាប់ស្លាប់ទៅវិញ នៅពេលមានជីវិតរស់យើងម្នាក់ៗត្រូវសាងអំពើល្អអោយបានច្រើនជាជាងសាងអាក្រក់ ត្រូវដណ្តើមគ្នាធ្វើល្អ កុំជាន់ពន្លិចគេ កុំលោភលន់ កុំកាច់បំបាក់កាប់សម្លាប់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯង កើតមកខ្លួនទទេ ទៅវិញក៏ខ្លួនទទេ អ្នកណាសាងអីទទួលនោះ។ ខាងលើគ្រាន់តែជាមតិយោបល់របស់ខ្ញុំបន្តិចបន្តួចបើខុសត្រូវ សុំទោសទុកជាមុន ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕