ហោះហើរកាន់តែប្រសើរ ជាមួយអ៊ែមមឺរឹត ហើយទទួលយកប្រម៉ូសិនពិសេសម្រាប់ឆ្នាំ ២០២០
PR January 13, 2020 Khmernote

ប្រទេសកម្ពុជា ១៣ មករា ២០២០ – ការរៀបចំគម្រោងសម្រាប់ដំណើរកំសាន្តកាន់តែឆាប់កាន់តែប្រសើរ ជាពិសេសនៅពេលនិយាយអំពីដំណើរកំសាន្តផ្សងព្រេង។ អ្នកដំណើរនឹងរីករាយក្នុងការរៀបចំការធ្វើដំណើរដ៏អស្ចារ្យក្នុងឆ្នាំថ្មីនេះ ជាមួយនឹងប្រម៉ូសិនថ្លៃសំបុត្រធ្វើដំណើរទូទាំងពិភពលោករបស់អ៊ែមមឺរឹតឆ្នាំ ២០២០ ។

សម្រាប់ពេលវេលាមានកំណត់ អ្នកដំណើរទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចទទួលយកប្រម៉ូសិនពិសេសសម្រាប់ទិសដៅសំខាន់ៗនៅក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹតជាមួយនឹង ថ្នាក់ពាណិជ្ជកម្ម (Business Class) និងថ្នាក់សន្សំសំចៃ (Economy Class)។

ជាមួយនឹងតម្លៃសំបុត្រធ្វើដំណើរទៅវិញទៅមកចាប់ពី ៩៩ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) ឬ ចាប់ពី១៩៩ ដុល្លារសម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលជាហេតុផលមួយដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរក្នុងការគ្រោងទុកជាមុននាឆ្នាំ ២០២០។ តម្លៃប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ហើយមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១៥ ខែមករាដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ។

ខាងក្រោមនេះជាតារាងគោលដៅនិងតម្លៃសំបុត្រចាប់ផ្តើមពី ៖

ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Fly Better ផ្តល់ជូនបទពិសោធន៍ហោះហើរនិងសេវាមិនអាចប្រៀបបាន

អ៊ែមមឺរឹតជឿជាក់លើការធ្វើឱ្យរាល់បទពិសោធន៍ហោះហើរតែអស្ចារ្យ។ តាមរយៈការបន្តវិនិយោគលើយន្តហោះ ដែលធំជាងគេបំផុតនៅលើពិភពលោកគឺប្រភេទ Airbus A380s និង Boeing 777s អ្នកដំណើរដែលធ្វើដំណើរកាន់តែងាយស្រួលជាមួយគ្រប់ជើងហោះហើររបស់អ៊ែមមឺរឹត។ ការហោះហើរពីលើយន្តហោះ Boeing 777s របស់អ៊ែមមឺរឹតចេញដំណើរពីភ្នំពេញទៅគោលដៅនានាដែលមិនអាចបំភ្លេចបានក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹតដែលមានទ្វីបទាំង ៦ ។

ជាមួយនឹងសេវាអ្នកបើកបរជូនទៅនិងជូនមកដល់កន្លែងនិងភាពប្រណិតនៅកន្លែងសម្រាក(lounge)ទូទាំងពិភពលោក និងការវិវឌ្ឍនៅលើយន្តហោះ អ្នកដំណើរ Fly Better របស់អ៊ែមមឺរឹតនឹងអាចហោះហើរជាមួយបទពិសោធឥតខ្ជោះមុនពេលឡើងយន្តហោះរហូតពេលទៅដល់នៅគោលដៅរបស់អ្នក។

ស្ប៉ានៅលើយន្តហោះ (An onboard shower spa) ទទួលទានអាហារឆ្ងាញ់ៗនិងបារដែលជាកន្លែងអង្គុយដែលជាបទពិសោធពិសេសដាច់គេចមសម្រាប់អ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) លើ Airbus A380 ខណៈពេលដែលអ្នកដំណើរលើ Boeing 777s ទទួលបាននូវភាពប្រណីតនិងភាពឯកជនដែលមានភាពប្រណីតជាមួយបន្ទប់ First Class Suite ដែលផ្តល់ជូននូវផាសុកភាពមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដំណើរ។ រួមជាមួយបង្អួចនិម្មិត Virtual Windows និងស្បែករលោងដែលបំផុសគំនិតដោយ Mercedes-Benz S-Class ។ ស្រាផ្តាច់មុខ ស្រាសំប៉ាញ (champagnes)និង spirits រួមជាមួយអាហារឆ្ងាញ់ ៗតាមតំបន់ធានាថាគ្រប់មុខពិតជាមានឧជារស។

អ្នកដំណើរដែលធ្វើដំណើរលើមុខជំនួញលើ Boeing 777s រីករាយនឹងកម្រិតនៃផាសុកភាពដែលមិនធ្លាប់មានពីមុនជាមួយនឹងកន្លែងអង្គុយដែលមានទំហំកាន់តែទូលាយនិងមានភាពទាក់ទាញ។ ខណៈអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម(Business Class) ជិះយន្តហោះប្រភេទ A380 ដែលហោះហើរចេញពីទីក្រុងបាងកក ឬពីឌូបៃអាចរីករាយជាមួយភេសជ្ជៈនៅកន្លែងសម្រាកលើយន្តហោះ (Onboard Lounge)។ អាចលំហែកាយបានដោយរីករាយជាមួយប៉ុស្តិ៍ទូរទស្សន៍ចុងក្រោយបំផុតជាង ៤.៥០០ ប៉ុស្តិ៍ និងមានច្រើនភាសាតាមតម្រូវការជាមួយនឹងប្រព័ន្ធកំសាន្ដដែលឈ្នះពានរង្វាន់របស់អ៊ែមមឺរឹត។ អ្នកដំណើរទាំងអស់អាចចែករំលែកបទពិសោធន៍ធ្វើដំណើរបានតាមបណ្តាញសង្គមនិងភ្ជាប់ទំនាក់ទំនងតាមជើងហោះហើរដោយផ្ទុកទិន្នន័យវ៉ាយហ្វាយ ២០ មេកាបៃដោយឥតគិតថ្លៃ។

ថ្មីៗនេះអ៊ែមមឺរឹតបានសម្ពោធច្រកដ៏សំខាន់មួយនៅទ្វីបអាមេរិកដោយធ្វើដំណើរទៅកាន់ទីក្រុងម៉ិកស៊ិកូកាលពីថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩។ យន្ដហោះនេះ គឺជាយន្តហោះថ្មីដែលមានពីរថ្នាក់ប្រភេទ Boeing 777-200LR ដែលអាចឱ្យអ្នកដំណើរធ្វើដំណើរកាន់តែមានផាសុកភាព។ អ៊ែមមឺរឹតផ្តល់ជូនការតភ្ជាប់ឥតគំណត់សម្រាប់អ្នកដំណើរដែលធ្វើដំណើរពីឌូបៃទៅម៉ិកស៊ិកកូដោយហោះហើរប្រចាំថ្ងៃពីឌូបៃទៅម៉ិកស៊ិកកូតាមរយៈទីក្រុងបាសេឡូណា។ ជាមួយនឹងទីក្រុងដ៏រស់រវើកនៃទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួនអ៊ែមមឺរឹតផ្តល់ជូនអ្នកដំណើរនូវការតភ្ជាប់ដោយផ្ទាល់ទៅកាន់គោលដៅជាង ១៥០ នៅក្នុង ៨៥ ប្រទេសនិងដែនដីរួមមាន ៤៣ គោលដៅនៅអឺរ៉ុប។ ១៧ គោលដៅនៅអាមេរិក ២៣ គោលដៅនៅអាហ្វ្រិក ១៣ គោលដៅនៅមជ្ឈឹមបូព៌ា និង ១៧ គោលដៅនៅអាស៊ីខាងត្បូង។

សម្រាប់ព័ត៌មានបន្ថែមអំពីអ៊ែមមឺរឹតរួមទាំងរបៀបកក់ជើងហោះហើរនិងអំពីល័ក្ខខ័ណ្ឌពេញលេញអ្នកធ្វើដំណើរអាចទាក់ទងការិយាល័យអ៊ែមមឺរឹតក្នុងស្រុកតាមរយៈ ០២៣ ៩៩៨ ១៦៨ ឬអ៊ីមែល: ekcambodia@emirates.com ។

ដើម្បីកក់សំបុត្រយន្តហោះសូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ដែលអ្នកចង់បាន។

អំពីអ៊ែមមឺរឹត
អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញនិងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ជាមួយទីក្រុងដ៏រស់រវើកនែក្រុង ឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
REDHILL Cambodia ekcambodia@redhill.asia