General Motors នឹងលើកយក HUMMER ត្រឡប់មកវិញ ដោយប្រែក្លាយវាជារថយន្តអគ្គីសនី ហើយទំនងជាបង្ហាញខ្លួនខែក្រោយ នៅឯ Super Bowl
រថយន្ត January 13, 2020 lyda

យោងតាមសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន General Motors គ្រោងនឹងនាំយករថយន្ត HUMMER ត្រឡប់មកវិញ ហើយវានឹងប្រែក្លាយជារថយន្តភីកអាប់ដើរដោយថាមពលអគ្គីសនី នៅដើមឆ្នាំ 2020 ។ វាក៏ទំនងជានឹងបង្ហាញខ្លួនយ៉ាងយូរនៅខែក្រោយ នៅឯ Super Bowl ជាមួយកីឡាករ​បាល់បោះ LeBron James ដើម្បីផ្សព្វផ្សាយជាលើកដំបូង។

ពេលនេះក្រុមហ៊ុនផលិតរថយន្ត General Motors រាយការណ៍ថា ខ្លួនគ្រោងនឹងកែលម្អរថយន្ត HUMMER ជាគំរូរថយន្តដឹកទំនិញប្រភេទភីកអាប់តែមួយ ដែលមានគោលបំណងទាក់ទាញអ្នកធ្វើដំណើរតាមផ្លូវ។ WSJ និយាយថា ម៉ូដែលថ្មីនឹងនៅក្រោមយីហោ GMC របស់ក្រុមហ៊ុន។ លើសពីនេះទៀតរថយន្តនេះត្រូវបានគេរាយការណ៍ថា នឹងក្លាយជារថយន្តដំបូងគេក្នុងចំណោមរថយន្តប្រភេទ SUV អគ្គិសនី និងរថយន្តដឹកទំនិញផ្សេងទៀត ដែលក្រុមហ៊ុន GM គ្រោងនឹងដាក់លក់នៅលើទីផ្សារក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

វាជាដំណឹងគួរឱ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុន GM បានយកវាត្រឡប់មកវិញ បន្ទាប់ពីបោះចោលវាជាង ១០ឆ្នាំ មកហើយ។ ប្រសិនបើក្រុមហ៊ុន Tesla បានបង្ហាញអ្វីមួយជាមួយ Cybertruck នោះវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ចំពោះឡានដឹកទំនិញអគ្គិសនី។ ទោះយ៉ាងណាក៏ដោយលើសពី Cybertruck រថយន្ត HUMMER នឹងត្រូវប្រកួតប្រជែងនៅលើទីវាលដ៏លំបាក រួមបញ្ចូលទាំងរថយន្ត Ford F-150 និង Rivian R1T ៕

អត្ថបទ៖ លីដា