ហួសចិត្ត! ប៉ូលីសកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ចូលសាលា ស្រាប់តែតៃកុងឡានដឹកស៊ីម៉ង់ត៍ខ្វះសីលធម៌ ចុចសុីផ្លេរករឿងថែមទាំងលើកដៃកណ្តាលទៀត
សង្គម January 13, 2020 Khmernote

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីតៃកុងឡានដឹកស៊ីម៉ង់ត៍មួយរូប ដែលបានធ្វើនូវទង្វើអសីលធម៌ មិនមានការយោគយល់ ខណៈដែលកងកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ នៃស្នងការ
ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ចូលសាលា ស្រាប់តែតៃកុងឡានរូបនោះបានរោទ៌ម៉ាសុីនឡានឲ្យឮខ្លាំង ចុចស៊ីផ្លេមិនប្រណី ហើយប្រកែកជាមួយនឹងសមត្ថកិច្ច និងលើកដៃកណ្តាលថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវថ្នល់ជាតិលេខ៥ មុខសាលាបឋមសិក្សា​ពន្លៃ ខេត្តកំពង់ឆ្នាំង។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Neang Nak បានសរសេររៀបរាប់ថា៖ “ខ្ញុំមិននឹកស្មានថាអ្នកបើកបរយានយន្តប្បករណ៍នេះព្រៃផ្សៃយ៉ាងនេះសោះ ។ នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់
តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ប្រគល់ក្តអោយទៀត តើគាត់រៀនបើកបរនៅសាលាណា…? ហើយគាត់បើកបរអោយក្រុមហ៊ុនណា…? កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង….!៕