មិនថាផ្លូវ off-road និងលក្ខខណ្ឌបែបណា Nissan TERRA នៅតែអាចនាំលោកអ្នកទៅដល់គោលដៅ
Nissan Auto Tech January 14, 2020 lyda

ចំណុចពិសេសរបស់ Nissan TERRA រួមមានប្រព័ន្ធ Hill Start Assist (HSA), Hill Descent Control (HDC) និង 4-Wheel Active Brake Limited Slip (ABLS) គួបផ្សំនឹងកម្ពស់ពីផ្ទៃដីទៅបាតរថយន្ត (ground clearance) ដ៏ធំកម្ពស់ 225mm និងប្រវែង 4885mm, ទទឹង 1865mm និងកម្ពស់ 1835mm ដែលល្អសម្រាប់តំបន់អាស៊ីយើង ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។

អ្នកដំណើរនៅលើរថយន្ត Nissan TERRA អាចរីករាយនឹងសីតុណ្ហភាពមានផាសុខភាព និងការបង្ហាញឌីជីថលបែបទំនើបនៃប្រព័ន្ធ Dual-Zone Automatic Temperature Control សម្រាប់តំបន់ខាងមុខ ខណៈពេល Rear Air-vents និង Rear-Seat Climate Control ផ្តល់នូវភាពងាយស្រួលដល់អ្នកដំណើរទាំងអស់។

ប៊ូតុង «1-Touch Remote Fold and Tumble Seat» បត់កៅអីជួរទី2 យ៉ាងលឿន អនុញ្ញាតឱ្យជួរទី3 អាចចូល/ចេញបានស្រួល។ បន្ថែមពីនេះទ្វារខាងឃ្លុបក្រោយអាចបើកបានយ៉ាងធំទូលាយ។ មិនឆ្ងល់ទេថា Nissan TERRA គឺល្អបំផុតនៅក្នុងថ្នាក់របស់វាបើនិយាយពីចន្លោះកាប៊ីន និងប្រណីតបំផុត។

មុខងារ Electronic Locking Rear Differential (ELRD) អាចដំណើរការបានជាមួយប៊ូតុងចុច ដែលផ្តល់ឱ្យអ្នកបើកបរនូវមុខងារ off-road ដោយផ្តល់ថាមពលដល់កង់ខាងក្រោយទាំងពីរឱ្យស្មើភាពគ្នា ដើម្បីជំរុញការចាប់កាន់ និងរក្សាការឈានទៅមុខ។

អ្វីដែលធ្វើឱ្យរថយន្ត Nissan TERRA ប្លែកពីគេក្នុងចំណោមដៃគូប្រកួតប្រជែងរបស់ខ្លួន គឺយាននេះត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធ Shift-On-The-Fly 4-Wheel Drive ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសរវាង 2WD និង 4H, ដើម្បីប្ដូរទៅពីប្រសិទ្ធភាពប្រេងអតិបរិមានៅលើផ្លូវហាយវេ ទៅផ្លូវ off-road; ហើយនៅពេលដែលលក្ខខណ្ឌប្រែជាអាក្រក់ សូមប្តូរទៅចុច 4LO និងពឹងផ្អែកលើប្រព័ន្ធដែលមានសមត្ថភាពនេះ ក្នុងការនាំអ្នកទៅកាន់គោលដៅរបស់អ្នក។

ព័ត៌មានលម្អិតសូមមកពិនិត្យមើលជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់ ក៏ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ការផ្តល់ជូន Promotion ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដាក់ការកក់របស់អ្នកលើរថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា