កងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន ជនជាតិចិន៥នាក់ ចាប់ជំរិតនារីជនជាតិចិនដូចគ្នា
ព័ត៌មានជាតិ January 15, 2020 Khmernote

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងជនជាតិចិន បង្ខាំងមនុស្សជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះម្នាក់មានឈ្មោះ CHEN GUIQONG ភេទស្រី កាន់លិខិតឆ្លងដែនលេខ L11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា។

ក្រៅពីនេះសមត្ថកិច្ច ក៏ដកហូតបានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១, ម៉ាស៉ីនវេលុយ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕