អាណិតណាស់! ២នាក់បងប្អូនរស់នៅផ្ទះជួលជាមួយម្តាយ ប៉ុន្តែម្តាយមិនដែលមើលថែ ថ្ងៃឡើងដើរចោល យប់ឡើងមកវិញស្រវឹង ហើយទុកកូនចោលរកតែបាយញ៉ាំគ្មាន
ព័ត៌មានជាតិ January 15, 2020 Khmernote

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីមួយដែលក្មេងប្រុសស្រី២រូប ដែលមិនបានទទួលការកក់ក្តៅមើលថែទាំពីអាណាព្យាបាលរស់នៅផ្ទះជួលជាមួយម្តាយ ប៉ុន្តែម្តាយតែងតែដើរក្រៅបាត់ៗយប់ឡើងស្រវឹង អ្វីដែលគួរឲ្យអាណិតនោះក្មេងៗក៏ត្រូវបុរសស្រវឹងស្រាហើយសតិមិនគ្រប់វាយធ្វើបាប។ យោងតាមសម្តីពីអ្នកនៅជិតផ្ទះក្មេងកម្សត់២រូបនេះ ពួកគេរស់នៅផ្ទះជួលជាមួយនឹងម្តាយ (មិនមានឪពុក) នៅឯផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម ហើយក្មេងៗពុំមានការថ្នាក់ថ្នមឬមើលថែពីសំណាក់ម្តាយឡើយ ពេលថ្ងៃត្រូវអត់ឃ្លាន សំណាងបានអ្នកជិតខាងជួយបានជារបស់ញុាំបន្តិចបន្តួច ហើយម្តាយវិញចេញក្រៅបាត់ៗ លុះពេលយប់ទើបត្រឡប់មកផ្ទះជួលវិញទាំងស្រវឹង។

នេះប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lim Puthisith បានសរសេររៀបរាប់ថា៖ “២នាក់បងប្អូននៅផ្ទះជួលគេទល់មុខផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឳពុកទេ ពេលថ្ងៃឡើងម្តាយដើរចោល យប់ឡើងពេលមកវិញផឹកស្រវឹងហើយទុកកូនចោល។ ឥឡូវនេះរកតែបាយញ៉ំាក៏អត់មានដែរ បានអ្នកជិតខាង និងអ្នកលក់ដូរក្បែរហ្នឹង គេឲ្យរបស់ញ៉ំាបន្តិចបន្តួច អត់ស្គាល់សាលារៀនហ្នឹងគេទេ ហើយឥឡូវនេះ មានអាមួយផឹកស្រវឹងនៅក្បែរហ្នឹងសតិមិនគ្រប់មកវាយធ្វើបាបទៀត។ ក្មេងទាំង២នាក់នេះ បើមិនមានអង្គការណាមួយយកទៅចិញ្ចឹមទេ គឺក្មេងទាំង២នេះចប់ហើយ សំខាន់រកតែបាយហូបមិនបាន ហើយមានអាអ្នកមកវាយធ្វើបាបគ្នាទៀត។ ពេលឃើញសកម្មភាពអម្បាញ់ម៉ិញនេះ មានអារម្មណ៍ឡើងក្តុកក្នុងចិត្តតែម្តង អាណិតខ្លាំងណាស់ ថ្ងៃស្អែកចាំមើលបើឃើញអាឆ្កួតម៉ិញហ្នឹងវាហ៊ានតែមកវាយធ្វើបាបក្មេងទាំងពីរនេះទៀត មានតែប្តឹងប៉ូលីសហើយមើលទៅ”៕