ឧស្សាហ៍ទិញញ៉ាំរាល់ដង តែអត់ស្គាល់ឈ្មោះនំមួយនេះសោះ តែឥលូវបានស្គាល់ហើយ

អ្នកគ្រប់គ្នាប្រាកដជាធ្លាប់ញ៉ាំនំប្រភេទនេះជាមិនខាន ប៉ុន្តែអ្នកមិនសូវជាចាប់អារម្មណ៍ថា នំនេះមានឈ្មោះនោះទេ។ បើយោងតាមកិច្ចសំភាសន៍របស់ក្រុមការងារខ្មែរណូតជាមួយនឹងបងប្រុសលក់នំប្រភេទនេះនៅក្រុងតាខ្មៅបានឲ្យដឹងថា នំនេះមានឈ្មោះថា បាញ់ឆែវថៃ ឬបច្ចុប្បន្នគេហោថា នំបឺរ។

បងប្រុសបានឲ្យដឹងថា គ្រឿងផ្សំរបស់នំនេះងាយៗណាស់ដូចជា ពងមាន់ ម្សៅអង្ករ ម្សៅមី ស្នូលដូង បឺរវាជាមួយនឹងពងមាន់ និងទឹកដោះគោ។ បងប្រុសបន្ថែមទៀតថា នំនេះ១មានតម្លៃ ១,០០០រៀល ហើយក្នុងមួយថ្ងៃគាត់អាចរកចំណូលមិនទៀងនោះទេ ថ្ងៃខ្លះអាចរកបាន១០ម៉ឺន ថ្ងៃខ្លះបាន១៤-១៥ម៉ឺន បើមានកម្មប្រគុំតន្ត្រីអីអាចរកបានដល់២០ម៉ឺនក៏មាន៕

អត្ថបទ៖ សេម