ទើបចេញពីគុកមិនព្រមកែខ្លួន បែរជាទៅលួចដុតផ្ទះគេឆេះអស់៣ខ្នង
ព័ត៌មានជាតិ January 15, 2020 Khmernote

ខេត្ត​កំពង់​ចាម​ ៖​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​ ២០ និង៤០នាទី ដែល​ស្ថិត​នៅ​ ភូមិ​បឹងដែង​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មានគ្រោះអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន​ ៣​ ខ្ន​ង​ ។ ទី១-​ ផ្ទះឈ្មោះ​ ឡង់ ឌី​ ភេទ​ ប្រុស​ ធ្វើពីឈើប្រក់ស័ង្កសី​ ទំហំ​៥ម៉ែត្រគុណនឹង៧ម៉ែត្រ​ ឆេះខូចខាតទាំងស្រុង​ ទី២-​ ផ្ទះឈ្មោះ​ សុខ ផៃ ភេទ​ ស្រី​ អាយុ​ ៦៦​ ឆ្នាំធ្វើ ពីឈើ​ប្រក់សង្ក័សី​ទំហំ៥ម៉ែត្រ​គុណនឹង៧ម៉ែត្រ​ ឆេះខូចខាតទាំងស្រុង សម្ភារៈខូចខាតទូរបេង​ ១ សម្លៀកបំពាក់ក្នុងទូរមួយចំនួន​ និងទី៣-​ ផ្ទះឈ្មោះ​ លីម សុខលីន​ ភេទ​ ស្រី​ អាយុ​ ៥០​ ឆ្នាំ​ ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង​ ។

ករណីខាងលើពុំមានគ្រោះថ្នាក់រងរបួស ឬបាត់បងអាយុជីវិតមនុស្ស​ទេ​។ ក្នុងករណីអគ្គិភយ័នេះ ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន​ ០៣​ គ្រឿងអស់ទឹកចំនួន​ ៥​ ឡាន គឺអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន​ ៣​ ឡាន ចំការលើ​ ១​ ឡាន និងចំការកៅស៊ូបឹងកេត​ ១​ ឡាន​។  មូលហេតុគឺដោយសារឈ្មោះ​ ស៊ីន ដេត ភេទ​ ប្រុស​ អាយុ ៣១ ឆ្នាំ​ នៅភូមិ​ បឹងដែង ឃុំ​ ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារជាអ្នកលួចដុត​ ហើយ​ពេលនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនហើយ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ