លេចធ្លាយវីដេអូចាប់កាន់ Galaxy S20 Plus ច្បាស់ៗតែម្តង
បច្ចេកវិទ្យា January 15, 2020 Khmernote

មួយរយៈចុងក្រោយនេះព័ត៌មានជាច្រើន ដែលបានចុះផ្សាយអំពីម៉ូដែលជំនាន់ថ្មីរបស់ Galaxy S20 ប៉ុន្តែនៅថ្ងៃនេះវែដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានបង្ហាញពីរូបរាងយ៉ាងច្បាស់លាស់អំពី Samsung Galaxy S20 Plus ទាំងដែលស្មាតហ្វូនមួយនេះមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ។ វិដេអូរយៈពេលត្រឹមតែ១៥វិនាទី ប៉ុន្តែយើងអាចមើលឃើញរូបរាងដ៏ស្អាតរបស់វាបានយ៉ាងច្បាស់ ហើយវាអាចថែមទាំងធ្វើឲ្យយើងអាចបញ្ជាក់ច្បាស់ពីចំណុចសំខាន់មួយចំនួន ដែលបានអាប់ដេតផងដែរ។

ក្នុងវីដេអូនោះបង្ហាញអំពីអេក្រង់មុខប្រើកាមេរ៉ាទំលុះអេក្រង់ស្រដៀងទៅនឹង Galaxy Note 10 ចំណែកឯកាមេរ៉ាក្រោយមានចំនួនដល់ទៅ៤គ្រាប់រាងចតុកោណ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Galaxy S20 មានកំរិតបង្ហាញរូបភាព 3,200 x 1,440 pixels មានកំរិត aspect ratio 20:9 មានអេក្រង់ល្បឿន 120Hz ជាមួយកំរិតបង្ហាញរូបភាពត្រឹម 1080p (មានន័យថា បើយើងបើកអេក្រង់ដល់កំរិត 1440p គឺល្បឿនអេក្រង់បានត្រឹម 60Hz ប៉ុណ្ណោះ, បើទំលាក់កំរិតអេក្រង់មក 1080p ទើបអាចប្រើល្បឿនអេក្រង់ 120Hz បាន)។ Galaxy S20 ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 25W ជាមួយទំហំថ្ម 4,500mAh និងមានព័ត៌មានចចាមអារាមថាមានទំហំ RAM ដល់ 12GB៕

អត្ថបទ៖ ស៊ុនលី