ក្លឹបសេះបង្កង់ Juventus ចង់បានខ្សែប្រយុទ្ធ Alvaro Morata ត្រលប់ទៅកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្ដងទៀត

103

ក្លឹបសេះបង្កង់ Juventus មានបំណងចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹបតោខៀវ Chelsea ត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

កាលពីចន្លោះឆ្នាំ 2014 ដល់ឆ្នាំ 2016 ក្លឹបសេះបង្កង់ Juventus បានខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះពីក្លឹបអធិរាជសរ Real Madrid។ 2 ឆ្នាំនៅក្នុងក្លឹបសេះបង្កង់ Juventus ខ្សែប្រយុទ្ធ Alvaro Morata បានបង្ហាញខ្លួនអោយក្លឹប Juventus បានចំនួន 93ប្រកួតនិងសុតបញ្ចូលទីបាន 27គ្រាប់។ នៅក្នុងចុងឆ្នាំ 2016 ខ្សែប្រយុទ្ធ Morata ត្រូវបានក្លឹបអធិរាជសរ Real Madrid យកត្រលប់មកកាន់ក្លឹបវិញ ហើយនៅក្នុងដើមរដូវកាលនេះក្លឹបអធិរាជសរ Real Madrid បានលក់ខ្សែប្រយុទ្ធ Alvaro Morata អោយក្លឹបតោខៀវ Chelsea ក្នុងតម្លៃផ្ទេរ 80លានអឺរ៉ូ។

ក្នុងមួយរយៈចុងក្រោយនៅក្នុងក្លឹបតោខៀវ Chelsea នេះខ្សែប្រយុទ្ធ Alvaro Morata ហាក់ដូចជាធ្លាក់ទំរងលេងខ្លាំងមែនទែន ធ្វើអោយរូបគេរបូតចេញពីដំណែងជម្រើសដំបូងរបស់លោក Conte។ ហើយកាលពីពេលថ្មីៗនេះ ខ្សែបម្រើប្រយុទ្ធ Paulo Dybala បានជំរុញអោយក្លឹបសេះបង្កង់ Juventus ទិញខ្សែប្រយុទ្ធ Alvaro Morata ត្រលប់មកកាន់ក្លឹបសេះបង្កង់ Juventus សារជាថ្មីម្ដងទៀតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

បុត្រ

ប្រភព៖ Goal