ខ្សែប្រយុទ្ធ Marcus Rashford អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ ដោយសារតែហេតុផល…….

33

ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមានការខកចិត្តក្រោយពេលរូបគេពុំសូវជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho។

នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Marcus Rashford ទើបតែបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United បានចំនួន 43 ប្រកួតតែប៉ុណ្ណោះ ខណៈដែលក្នុងចំណោម 43 ប្រកួតនេះ Rashford ជាប់ជម្រើសដំបូងបានតែ 22 ដងតែប៉ុណ្ណោះ។ នៅក្នុងការប្រកួតទល់ក្លឹបមេឃខៀវ Manchester City កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខ្សែប្រយុទ្ធ Marcus Rashford បានត្រឹមអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ ការអង្គុយកៅអីបម្រុងនេះធ្វើអោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនេះមានការខកចិត្តចំពោះលោក Jose Mourinho។

យោងតាមប្រភពមួយបានចុះផ្សាយដោយសារពត៌មាន The Sun បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Marcus Rashford អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ ប្រសិនបើលោក Jose Mourinho នៅតែបន្ដដឹកនាំក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ ហើយជាពិសេសរូបគេមិនបានជាប់ជម្រើសដំបូងរបស់ក្លឹប។

បុត្រ

ប្រភព​៖ Goal