តែប៉ុណ្ណេះលែងពិបាករឿងស្ទះផ្លូវទៀតហើយ! ស្ពានអាកាសផ្សារដីហុយនឹងដាក់ឲ្យឆ្លងកាត់បណ្តោះអាសន្នខានស្អែកនេះហើយ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា នៅក្នុងឱកាសដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននូវរថភ្លើងរត់ចូលព្រលានអាកាសយានដ្ឋានអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមេសា ខាងមុខនេះ ស្ពានអាកាសផ្សារដីហុយ នឹងដាក់ឲ្យដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ការដាក់ឲ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននេះ អនុញ្ញាតិឲ្យតែរថយន្តលក្ខណៈគ្រួសារ និងម៉ូតូប៉ុណ្ណោះអាចជិះឆ្លងកាត់បាន ក្រៅពីនេះមិនអនុញ្ញាតិឲ្យឆ្លងកាត់នោះទេ៕

អត្ថបទ៖ សេម