នាពេលថ្មីៗនេះ ក្រុមហ៊ុន Instagram ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវមុខងារកាមេរ៉ាថ្មីដែលមានឈ្មោះថា “Focus” ជាមួយនឹងសមត្ថភាពអាចនាំយមមកជាមួយនូវ Portrait Mode របស់ iPhone ដែលមានកាមេរ៉ាភ្លោះបាន។ ដូច្នេះ មុខងារនេះគឺល្អបំផុតសម្រាប់អ្នកកំពុងប្រើប្រាស់ស្មាតហ្វូនមានកាមេរ៉ាក្រោយតែមួយ។

ទាក់ទងទៅនឹងមុខងារ Focus ត្រូវបានដាក់នៅខាងក្រោមប៊ូតុងថត ពេលមុខងារកាមេរ៉ារបស់ Instagram ត្រូវបានបើក ពោលគឺនៅចន្លោះមុខងារ “Boomerang” និង “Superzoom”។ សម្រាប់សមត្ថភាពរបស់មុខងារនេះ គឺអាចធ្វើឲ្យផ្ទៃខាងក្រោយមានសមត្ថភាពព្រាលស្អាត ហើយច្បាស់តែកន្លែងដែលយើង Focus ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ្នកទាំងអស់គ្នាអាចប្រើប្រាស់មុខងារថ្មី Focus នេះបាននៅជំនាន់កម្មវិធី Instagram 39.0 លើប្រព័ន្ធដំណើរការ Android និង iOS ហើយម៉ូដែល iPhone ដែលអាចប្រើប្រាស់មុខងារនេះបានគឺមានដូចជា iPhone SE, 6S, 6S+, 7, 7+, 8, 8+ និង iPhone X។


Fu

ប្រភព៖ petapixel