កាលពីមួយរយៈមុន យើងធ្លាប់បានជម្រាបជូនលោកអ្នកម្ដងរួចមកហើយថា ក្រុមហ៊ុន Apple អាចនឹងចេញលក់ iPhone 8 និង iPhone 8 Plus របស់ខ្លួនសារជាថ្មីម្ដងទៀត ជាមួយនឹងជម្រើសពណ៌ថ្មី គឺក្រហមដូចគ្នាទៅនឹង iPhone 7 និង iPhone 7 Plus កាលពីឆ្នាំមុនដែរ។ ដោយឡែក រហូតមកដល់ពេលបច្ចុប្បន្ន iPhone Red ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនសម្រេចចេញលក់មែន ហើយវាពិតជាស្រស់ស្អាត និងទាក់ទាញមែនទែន។

អតិថិជនភាគច្រើនជឿជាក់ ផលិតផលពណ៌ក្រហមនេះ នឹងមានវត្តមាន iPhone X ក្នុងនោះដែរ ប៉ុន្ដែវាមិនមែនជាការពិតឡើយ ពោលគឺ iPhone Red ជំនាន់ថ្មី មានតែ iPhone 8 និង 8 Plus ប៉ុណ្ណោះ។ មួយវិញទៀត iPhone Red នេះគឺមិនមានអ្វីខុសគ្នាពី iPhone ធម្មតាឡើយ រឺអាចនិយាយបានថាខុសតែពណ៌ប៉ុណ្ណោះ ហើយអ្វីៗផ្សេងទៀតគឺនៅដដែល។

គួរបញ្ជាក់ផងដែរថា កាលដែលក្រុមហ៊ុន Apple សម្រេចបង្កើតផលិតពណ៌ក្រហមនេះដើម្បីលក់លើទីផ្សារ គឺដើម្បីរកចំណូលជួយដល់មូលនិធិសាកលប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ហើយរាល់ប្រាក់ដែលទទួលបានពីការលក់ផលិតផលពណ៌ក្រហមនេះ គឺជាការចូលរួមចំណែកដ៏ធំមួយរបស់ក្រុមហ៊ុន Apple។ សូមទស្សនាវីដេអូខាងក្រោម៖


Fu

ប្រភព៖ YouTube