ខ្សែប្រយុទ្ធ Fernando Torres កំពុងពិចារណាថាគួរទៅលេងនៅក្នុងលីគកំពូល MSL ឫក៏លីគកំពូលចិន

31

ខ្សែប្រយុទ្ធ Fernando Torres របស់ក្លឹប Atletico Madrid បានប្រកាសកាលពីពេលថ្មីៗនេះថានឹងចាកចេញពីក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយហើយខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញរូបនេះទំនងជាចាកចេញទៅកាន់លីគកំពូល MSL ឫក៏លីគកំពូលចិននៅក្នុងរដូវកាលក្រោយនេះ។

កាលពីថ្ងៃច័ន្ទកន្លងទៅខ្សែប្រយុទ្ធ Fernando Torres បានប្រកាសថារូបគេនឹងចាកចេញពីក្លឹប Atletico Madrid នៅពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះកំពុងពិចារណាអំពីគោលដៅបន្ទាប់របស់លោកគេក្រោយពេលចាកចេញពីក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយ។

យោងតាមភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Fernando Torres លោក Antonio Sanz បានប្រាប់សារពត៌មាន Radio Marca ថា៖ ខ្សែប្រយុទ្ធ Fernando Torres កំពុងពិចារណាថារូបគេគួរចាកចេញទៅកាន់លីគកំពូល MSL ឫក៏លីគកំពូលចិននៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ពេលនេះខ្សែប្រយុទ្ធ Fernando Torres មិនទាន់រកបានក្លឹបនៅឡើយទេ ខណៈពេលនេះកំពុងមានក្លឹបនៅអាមេរិកនិងចិនកំពុងទាក់ទង។

បុត្រ

ប្រភព៖ Goal