រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដាក់អោយប្រើប្រាស់ជាបណ្នោះអាសន្ន ស្ពានអាកាសផ្សាយដីហុយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

ការដាក់ឲ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននេះ អនុញ្ញាតិឲ្យតែរថយន្តលក្ខណៈគ្រួសារ និងម៉ូតូប៉ុណ្ណោះអាចជិះឆ្លងកាត់បាន ក្រៅពីនេះមិនអនុញ្ញាតិឲ្យឆ្លងកាត់នោះទេ៕

អត្ថបទ៖ សេម