អស់ទាស់ ! តារាចម្រៀង ៣ផលិតកម្មផ្សេងគ្នា នឹងមកច្រៀងអន្រួននៅលើឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT សៀមរាប នៅយប់នេះ

នារាត្រីថ្ងៃទី៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅលើទឹកដីចុងកៅស៊ូ ខេត្តសៀមរាប នឹងមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មចំនួន៣ផ្សេងៗគ្នា មកអង្រួនឆាកតន្ត្រីអោយកាន់តែសប្បាយនាឪកាសយប់ចុងក្រោយនៃពិធីបុណ្យចូលឆ្នាំនេះ។ តារាល្បីៗដែលនឹងត្រៀមអន្រួនអារម្មណ៍ទស្សនិកជន នៅយប់នេះរួមមាន កញ្ញា សុខ ពិសី កញ្ញា យូរី លោក ឆាយ វិរៈយុទ្ធ និង នាយចឹម ដែលមកពីផលិតកម្មសាន់ដេ អ្នកនាង មាស សុខសោភា ដែលមកពីផលិតកម្មថោន និង លោក G-Devith តារាចម្រៀងល្បីឈ្មោះ មកពីផលិតកម្មហង្សមាស។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕