នារាត្រីដ៏អស្ចារ្យនៃព្រឹិត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បងប្អូនប្រជាពលរដ្ឋទស្សនិកជន ទាំងជិតទាំងឆ្ងាយ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយ។ កាន់តែភ្ញាក់ផ្អើលនោះ គឺតារាស្រីស្អាតជនបរទេសឡើងបកស្រាយចម្រៀងជាភាសាខ្មែរ ជាមួយលោក បូទី យ៉ាងច្បាស់ ហើយពីរោះថែមទៀត ធ្វើឲ្យមហាជនសរសើរគ្រប់គ្នា។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕