នារាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺប្រុសស្អាត ចឺម បានស្រែកច្រៀងផង រាំផង សប្បាយម៉ាដៃទាំងអស់ដៃទាំងតារាចម្រៀង និងបងប្អូនប្រជាពលរដ្ឋចូលមកទស្សនាផ្ទាល់នៅលើឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕