នាល្ងាចថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT យ៉ាងសប្បាយរីករាយ ហើយកាន់តែពិសេសនោះ តារាចម្រៀងខ្មែរ២ដួង គឺកញ្ញា សុខ ពិសី, លោក បូទី និងស្រីស្អាតជនជាតិអូទ្រីសគឺកញ្ញា សន្យា បានឡើងបកស្រាយចម្រៀងបទ “ឱផ្កាល្ហុង” រួមគ្នា ហើយរាំចង្វាក់ប្រពៃណីខ្មែរយ៉ាងល្វត់ល្វន់នៅលើឆាកតន្ត្រីថែមទៀតផង។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕