តារាចម្រៀងវ័យក្មេងរូបស្រស់ កញ្ញា យូរី និងដៃគូ លោក BMO បានស្រែកច្រៀងចម្រៀង៥បទជាប់ៗគ្នា ញាក់កន្ត្រាក់អារម្មណ៍ អ្នកសៀមរាប ជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ។ វត្តមានរបស់តារារូបស្រស់២ដួងនេះ ធ្វើឲ្យបងប្អូនទស្សនិកជនស្រែកហ៊ោរផង រាំតាមចង្វាក់ភ្លេងផង យ៉ាងសប្បាយរីករាយតែម្តងនៅរាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំជាតិខ្មែរ។

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕