ប្រទេសចិន ៖ ចិនជាប្រទេសមួយដែលសំបូរគំនិតច្នៃប្រឌិតប្លែកទៅលើរបររកស៊ី ពួកគេតែងតែបង្កើតនូវភាពទាក់ទាញប្លែកៗដើម្បីអោយអតិថិជនចាប់អារម្មណ៍ទៅលើទំនិញរឺសេវាកម្មរបស់ពួកគេ។ ការលពីពេលថ្មីនេះនៅលើបណ្តាញសង្គមកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើ ភោជនីយដ្ឋានស៊ុបឆ្នាំងភ្លើងមួយកន្លែងនៅទីក្រុង Hefei ប្រទេសចិន។ ភោជនីយដ្ឋានស៊ុបឆ្នាំងភ្លើងមួយនេះផ្តល់នូវសេវាកម្មប្លែកជាងគេ ​ដោយអោយស្ត្រីជាអ្នករត់តុស្លៀកពាក់ឈុតប៊ីគីនីនៅពេលបំរើការជូនភ្ញៀវ។

រូបភាពអ្នករត់តុក្នុងភោជនីយដ្ឋានមួយនេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ក៏មានមនុស្សច្រើនណាស់ចាប់អារម្មណ៍។ អ្នករត់តុម្នាក់បានប្រាប់ទៅភ្នាក់ងារសារព័ត៌មានថា គេត្រូវបានជួលមកអោយបំរើការ រឺ បំពេញចិត្តជាពិសេសក្នុងការលើកអាហារទៅអោយអតិថិជនប្រចាំរបស់ភោជនីយដ្ឋាន។ តាមរយៈបុគ្គលិកមិនបង្ហាញឈ្មោះ​ម្នាក់ប្រាប់ថារឿងបែបនេះនឹងមិនអាចកើតឡើងម្តងទៀតនោះទេ ព្រោះភោជនីយដ្ឋានអាចនឹងមានបញ្ហាជាមួយនឹងអាជ្ញាធរនៅពេលរូបភាពបែបនេះចាក់ផ្សាយចេញទៅជាសាធារណៈ៕

ប្រភព ៖ nextshark