រុស្ស៊ី៖ យន្តហោះមួយគ្រឿងដឹកមនុស្សចំនួន៧១នាក់បានធ្លាក់ បន្ទាប់ពីហោះចេញពីព្រលានយន្តហោះទីក្រុង Moscow បានតែបន្តិច ហើយអ្នកដំណើរទាំងអស់នោះត្រូវបានគេជឿជាក់ថាមិនមានជីវិតនៅរស់នោះទេ។ ភ្នាក់សារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា យន្តហោះ Saratov Airlines បានផ្ទុកអ្នកដំណើរចំនួន៦៥នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៦នាក់ទៀតបានស្លាប់បាត់បង់ជីវិតទាំងអស់នៅកន្លែងកើតហេតុ ប៉ុន្តែសារព័ត៌មាន NBC មិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយពីការស្លាប់នោះទេ។

យន្តហោះផ្ទុកអ្នកដំណើរខាងលើ បានហោះចេញពីព្រលានយន្តហោះនៅក្នុងទីក្រុង Moscow ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Orsk ក្រោយមកក៏បានធ្លាក់តែម្តង។ ភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា បំណែកយន្តហោះត្រូវបានគេរកឃើញនៅតំបន់ Ramenskoye ចំងាយប្រមាណ២៥ម៉ាយពីព្រលានយន្តហោ Domodedovo៕

សេម
ប្រភព៖ nbcnews