ធ្លាប់មានពាក្យចចាមអារាមចថា រថយន្តដ៏ទំនើបស៊េរីថ្មីនឹងបង្ហាញខ្លួននៅក្នុងពិធីឡើងកាន់តំណែងជាជាប្រធានាធិបតីរុស្ស៊ីសាជាថ្មីម្ដងទៀតរបស់លោក Vladimir Putin ដែលបានជាប់ឆ្នោតម្តងទៀត។ ឥលូវនេះបានក្លាយជាការពិតហើយ ដោយកាលពីពេលថ្មីៗនេះ រថយន្តស៊េរីទំនើបដ៏ប្រណិតមួយគ្រឿងប្រភេទ Limousine បានបង្ហាញខ្លួនជាផ្លូវការ ហើយលោក Putin ជាអ្នកសម្ពោធជិះរថយន្តដឹកប្រធានាធិបតីនេះមុនគេផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្ដប្រណិតនេះដែរ ត្រូវបានអភិវឌ្ឍន៍ក្នុងគម្រោងមួយឈ្មោះថា ‘Kortezh’ ដើម្បីជំនួសឲ្យរថយន្ដ Mercedes Benz របស់អាល្លឺម៉ង់ ដែល Putin បានប្រើប្រាស់កាលពីមុន។ ទោះជាយ៉ាងណា រុស្ស៊ីមិនដែលប្រើប្រាស់រថយន្ដក្នុងប្រទេសខ្លួនសម្រាប់ការដឹកជញ្ជូនឡើយ ពោលគឺតាំងពីជំនាន់សូវៀត មកម្លេះ។

អ្វីដែលអស្ចារ្យបំផុតនោះគឺ រថយន្តមួយនេះត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ មានបំពាក់ទាំងរបាំងការពារគ្រាប់បានយ៉ាងល្អផងដែរ ហើយរថយន្តមួយនេះក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពបច្ចេកវិទ្យា និងឧស្សាហកម្មរថយន្តរបស់ប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយយើងមិនបានដឹងពីតម្លៃរបស់រថយន្តដ៏ប្រណិតនោះទេ៕

Fu

ប្រភព៖ rt