LX 570 គឺជាម៉ូដែលរថយន្ដប្រណិតប្រភេទ SUV របស់ក្រុមហ៊ុន Lexus ដែលមានសមត្ថភាពខ្ពស់ និងគុណភាពខ្ពស់ផងដែរ។ ស្របពេលជាមួយនឹងប្រណិតភាពនេះ ចំពោះតម្លៃវិញក៏មិនធម្មតាដែរ ពោលគឺកប់ដូចគ្នា។ យ៉ាងណាមិញ ទាក់ទងទៅនឹងតម្លៃនៃការលក់ចេញ គឺមិនដូចគ្នាឡើយទៅតាមទីផ្សារប្រទេសផ្សេងៗលើពិភពលោក ហើយសម្រាប់ពេលនេះ ខ្មែរណូតនឹងធ្វើការបង្ហាញតម្លៃ Lexus LX 570 នៅលើទីផ្សារបរទេស ដើម្បីដឹងថា តើតម្លៃ Lexus LX 570 នេះថ្លៃជាង ឬក៏ថោកជាងទីផ្សារស្រុកខ្មែរ?

តម្លៃរបស់រថយន្ដ Lexus LX 570 នេះនៅលើទីផ្សារ៖

+ ប្រទេសកម្ពុជាតម្លៃប្រហែល 934,812,000រៀល (ប្រហែល $230,000)

+ ប្រទេសវៀតណាមមានតម្លៃ VND 7,810,000,000 (ប្រហែល $342,468)

+ ប្រទេសម៉ាឡេស៊ីមានតម្លៃ RM 850,000 (ប្រហែល $212,376)

+ ប្រទេសឥណ្ឌាមានតម្លៃ INR 2,32,90,000 (ប្រហែល $346,101)

+ ប្រទេសឥណ្ឌូនេស៊ី Rp3,090,000,000 (ប្រហែល $220,317)

+ ប្រទេសហ្វីលីពីន PHP 8,238,000 (ប្រហែល $157,832)

អត្ថបទ៖ Fu
ប្រភព៖ Lexus