lyda
  • អន្តរជាតិ

    សមាជិកសភាថៃម្នាក់កំពុងស្នើសុំឱ្យផ្ទះបន និងហាងលក់សម្ភារៈសិច (sex toys) មានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវ ដើម្បីជាមធ្យោបាយដោះស្រាយបញ្ហានៃការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសថៃ។ លោក Mongkolkit Suksintharanont មេដឹកនាំគណបក្សស៊ីវិលថៃ និងជាសមាជិកគណៈកម្មាធិការសភា បានសិក្សាពីវិធីកាត់បន្ថយការរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទដទៃទៀត ហើយគាត់បាននិយាយថា ប្រទេសថៃគួរតែមានច្បាប់អនុញ្ញាតឱ្យមានផ្ទះបន និងហាងលក់សម្ភារៈសិចស្របច្បាប់ដូចជាប្រទេសស្វីស ព្រោះវាជាវិធីដែលអាចកា់បន្ថយករណីរំលោភបាន។ លោកបានបន្ថែមដែរថា វាអាចជួយកាត់បន្ថយអំពើពុករលួយក្នុងចំណោមមន្រ្តីផងដែរ ដោយសារកន្លងមកពួកគេបានស៊ីសំណូកបើកដៃឱ្យមានការជួញដូរផ្លូវភេទខុសច្បាប់។ ដោយពន្យល់តក្កវិជ្ជារបស់គាត់ លោក Mongkolkit Suksintharanont បានអត្ថាធិប្បាយថា តាមធម្មជាតិមនុស្សគឺមានកិលេស ហើយច្បាប់និងបទដ្ឋានវប្បធម៌ ដែលកំណត់សកម្មភាពផ្លូវភេទគ្រាន់តែជារូបភាពខាងក្រៅ ដែលធ្វើឱ្យមនុស្សខុសពីសត្វដទៃទៀតប៉ុណ្ណោះ។ គាត់និយាយថា ការរំលោភសេពសន្ថវៈភាគច្រើនត្រូវបានប្រព្រឹត្តដោយបុរស ដើម្បីដោះរំសាយតានតឹងខាងផ្លូវភេទ។ គាត់បន្ថែមទៀតថា បទល្មើសច្រើនត្រូវបានប្រព្រឹត្តនៅក្នុងគ្រួសារ

    January 21, 2020
  • អន្តរជាតិ

    ចិន៖អាជ្ញាធរចិនបានបង្កើតនូវការត្រួតពិនិត្យសុខភាពអ្នកដំណើរយ៉ាងតឹងរឹង ក្រោយជំងឺដែលគេមិនទាន់ស្គាល់អត្តសញ្ញាណមួយបង្កឡើងដោយចង្កោមមេរោគ Coronavirus កាន់តែរាតត្បាតខ្លាំងឡើងៗ។ ជាក់ស្តែងវីដេអូមួយបានបង្ហាញថា ក្រុមអាជ្ញាធរចិនបានដើរត្រួតពិនិត្យកំដៅខ្លួន ​និងសុខភាពរាងកាយគ្រប់អ្នកដំណើរទាំងអស់ ដែលកំពុងអង្គុយលើយន្តហោះដើម្បីឲ្យប្រាកដថា ពួកគេពិតជាគ្មានកើតជំងឺថ្មីដែលស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយឬអ្នកខ្លះហៅថាដូចជំងឺសារនោះទេ មុននឹងពួកគេធ្វើដំណើរចេញទៅកាន់ក្រុង ឬប្រទេសផ្សេងទៀត។ បើតាមសារព័ត៌មាន Dailymail បានបញ្ជាក់ថា ជើងហោះហើរក្នុងវីដេអូមួយនេះគឺមានទិសដៅធ្វើដំណើរចេញពីក្រុងវូហានដែលជាកន្លែងផ្ដើមកើតមានជំងឺថ្មីនេះ និងហោះហើរឆ្ពោះទៅកាន់ក្រុងម៉ាកាវ។ ប្រភពខាងលើបានបន្តថា តុល្យការចុងក្រោយនៃការវិវឌ្ឍន៍របស់ជំងឺថ្មីបង្កឡើងដោយចង្កោមមេរោគ Coronavirus គឺវាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចិនប្រមាណជា ១ ៧០០ នាក់ ក្នុងនោះមាន ២០០ នាក់ត្រូវបានគេរកឃើញថា មានផ្ទុកនូវមេរោគថ្មីនេះតែម្តង ខណៈមានជនរងគ្រោះចំនួន ៣ នាក់ផ្សេងទៀតបានស្លាប់ព្រោះព្យាបាលមិនទាន់ពេលវេលា។ ចំពោះទំហំនៃការរាតត្បាតវិញរហូតមកទល់នឹងពេលនេះជំងឺថ្មីបានរាតត្បាតដល់ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូងហើយ ខណៈនៅក្នុងប្រទេសចិនវិញវាក៏បានរាតត្បាតទៅដល់ក្រុងផ្សេងមួយចំនួនដែលនៅក្បែរក្រុងវូហានផងដែរ៕

    January 21, 2020
  • អន្តរជាតិ

    អូស្រ្តាលី៖ ក្រុងមួយចំនួនរបស់ប្រទេសអូស្រ្តាលីបានទទួលរងនូវការវាយប្រហារដោយខ្យល់ព្យុះជាប​ន្តបន្ទាប់ និងបានបង្កឲ្យមានការខូចខាតអស់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបជាង ៣០០ លានដុល្លារអាមេរិកផងដែរ។ បើយោងតាមបណ្តាញសារព័ត៌មាន Dailymail បានរាយការណ៍ថា ក្រុងដែលកំពុងទទួលរងនូវការគំរាមកំហែងដោយខ្យល់ព្យុះនោះមានដូចជាក្រុង Melbourne, Canberra និង Sydney ហើយខ្យល់ព្យុះបានផ្ដើមបោកបក់យ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យទី ១៩ កន្លងទៅនេះ ហើយកម្លាំងខ្យល់ព្យុះទើបតែអន់ថយបន្តិចនៅក្នុងថ្ងៃនេះ។ របាយការណ៍បានបង្ហាញថា ពេលនេះមានពាក្យបណ្ដឹងចំនួន ២៩ ០០០ ករណីហើយ ដែលប្រជាពលរដ្ឋបានប្ដឹងទៅកាន់ក្រុមប្រឹក្សាធានារ៉ាប់រងអូស្រ្តាលី ដើម្បីទាមទាសំណងនៃការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ ហើយបើសរុបប្រាក់សំណងទាំងអស់មានតម្លៃប្រមាណជា ៣២០ លានដុល្លារអាមេរិក។ របាយការណ៍បានបន្តថា ក្នុងចំណោមទ្រពសម្បត្តិដែលមានការខូចខាតច្រើនជាងគេនោះគឺភាគច្រើនជារថយន្ត។ សូមបញ្ជាក់ថា ករណីដូចបានរៀបរាប់ខាងលើនេះមិនមែនជាករណីថ្មីសម្រាប់អូស្រ្តាលីឡើយ ព្រោះកាលពីឆ្នាំ ២០១៨​ កន្លងទៅ

    January 21, 2020
  • អន្តរជាតិ

    តុលាការធម្មនុញ្ញក្នុងប្រទេសថៃ បានច្រានចោលញត្តិសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយ ដោយផ្អែកលើការចោទប្រកាន់ថា គណបក្សនេះកំពុងព្យាយាមផ្តួលរំលំរបបរាជានិយម។ គណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ក៏ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយ Illuminati ដែលជាសង្គមសម្ងាត់មួយដែរ ប៉ុន្តែខ្លួនបានបដិសេធ។ តុលាការបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមិនបានរកឃើញភ័ស្តុតាងជាក់ស្តែងដែលថា សមាជិកគណបក្សកំពុងប៉ុនប៉ងផ្តួលរំលំរបបរាជានិយមនេះទេ ខណៈគណបក្សផ្ទាល់ក៏មិនបានប្រឆាំងនឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេស។ មហាសេដ្ឋីដែលជាស្ថាបនិករបស់គណបក្សអនាគតឆ្ពោះទៅមុខ បានស្ថិតនៅក្នុងការចាប់អារម្មណ៍ ចាប់តាំងពីគណបក្សរបស់លោកបានឈរនៅលំដាប់ទី៣ ក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន។ នេះគ្រាន់តែជាបញ្ហាប្រឈមផ្នែកច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមជាច្រើន ដែលត្រូវបាននាំយកមកប្រឆាំងនឹងគណបក្ស និងមេដឹកនាំរូបនេះ។ កាលពីខែវិច្ឆិកា តុលាការក៏បានដកសិទ្ធិលោក Thanathorn Juangroongruangkit ពីការធ្វើជាសមាជិកសភាពីបទរំលោភច្បាប់បោះឆ្នោតផងដែរ។ ហើយលោក Thanathorn ចោទប្រកាន់តុលាការវិញថា លម្អៀងតាមបក្សនយោបាយ។ គណបក្សនេះក៏រងការចោទប្រកាន់ថា បានខ្ចីប្រាក់ខុសច្បាប់ជាង

    January 21, 2020
  • អន្តរជាតិ

    អង់គ្លេស៖ រូបភាពគួរឱ្យខ្លាចទាំងនេះបង្ហាញពីក្រុមឆ្កែប្រមាញ់ Norfolk Terriers ដែលពួកវាធ្វើការចាប់ និងសម្លាប់សត្វកណ្តុរជាង ៧០០ក្បាល ក្នុងរយៈពេលមិនដល់មួយថ្ងៃផង។ ការប្រមាញ់កណ្តុរទាំងនេះគឺជាការស្នើសុំពីម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយ បន្ទាប់ពីគាត់តែងតែទទួលការរំខានពីសត្វកណ្ដុរ ដែលពួកវាចូលបំផ្លាញរោងស្តុកចំណីជ្រូករបស់គាត់ជាប្រចាំ។ ក្រុមឆ្កែប្រមាញ់ Norfolk Terriers ធ្វើការប្រមាញ់កណ្តុរតែរយៈពេល​ ៧ម៉ោង ប៉ុណ្ណោះ ហើយអ្វីដែលសំខាន់កណ្តុរទាំងនេះធំៗណាស់ ដែលមួយក្បាលមានទម្ងន់ប្រហែល ១គីឡូក្រាម ឯណោះ។ ជាការពិតថ្វីបើវាមើលទៅចម្លែកបន្ដិច នៅពេលដែលគេប្រើសត្វឆ្កែឱ្យមកប្រមាញ់កណ្តុរបានបែបនេះ ប៉ុន្តែក្រុមឆ្កែទាំងនេះមិនមែនចេះតែប្រើបាននោះទេ។ ពួកវាជាអ្នកប្រមាញ់អាជីព ហើយត្រូវបានបណ្តុះបណ្ដាលជំនាញត្រឹមត្រូវដោយក្រុម Suffolk និង Norfolk Rat Pack។ វាជាមុខរបស់របស់ក្រុមនេះក្នុងការគ្រប់គ្រងសត្វកណ្តុរ ខណៈនៅប្រទេសអង់គ្លេសផ្ទាល់ ការប្រមាញ់កណ្ដុរគឺជារឿងស្របច្បាប់

    January 21, 2020
  • អន្តរជាតិ

    សារព័ត៌មានកីឡាដ៏ល្បីល្បាញរបស់ពិភពលោក Thesun បានចុះផ្សាយថា កំពូលកីឡាករក្នុងទ្រូង Conor McGregor អាចនឹងឡើងសង្វៀនប្រដាល់សារជាថ្មីម្តងទៀត ដោយលើកនេះរូបគាត់នឹងត្រូវតទល់ជាមួយនឹងកំពូលកីឡាប្រដាល់ហ្វីលីពីន Manny Pacquiao វិញម្តង។ ការបង្ហាញពីលទ្ធភាពក្នុងការឡើងឡើសង្វៀនប្រដាល់ជាថ្មីនេះបានធ្វើឡើងភ្លាមៗ ក្រោយកីឡាករ Conor McGregor បានយកឈ្នះកីឡាករ Cowboy លើសង្វ្រៀន UFC កាលពីប៉ុន្មានថ្ងៃមុននេះដោយប្រើពេលវេលាមិនដល់មួយនាទីផង។ កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ កីឡា Conor McGregor ក៏ធ្លាប់ឡើងសង្វៀនប្រដាល់ម្តងដែរ តែពេលនោះគាត់បានចាញ់កំពូលកីឡាករប្រដាល់អាមេរិក Floyd Mayweather នៅក្នុងទឹកទី ១០ ។ សូមបញ្ជាក់ជូនថាកីឡាករ

    January 21, 2020
  • អន្តរជាតិ

    ថ្មីៗនេះមានជនបរទេសម្នាក់ត្រូវបានគេសង្ស័យថា ទំនងជាឆ្លងជំងឺរលាកសួត ដែលចេញពីក្រុមវីរុសថ្មី coronavirus នៅពេលដែលគាត់ចូលមកកម្សាន្តក្នុងប្រទេសថៃ។ អ្នកទេសចរជនជាតិអង់គ្លេសឈ្មោះ Ash Shorley អាយុ ៣២ឆ្នាំ មកពីទីក្រុង Thornton, Lancashire ហើយលោកគឺជាជនរងគ្រោះលោកខាងលិចដំបូងបង្អស់ ដែលត្រូវបានគេសង្ស័យថាបានឆ្លងជំងឺនេះ ប៉ុន្តែយ៉ាងណាខាងរដ្ឋាភិបាលថៃនៅមិនទាន់បញ្ជាក់នៅឡើយ។ លោកត្រូវបានគេឱ្យដឹងថា បានកំពុងទៅលេងកោះ Koh Phi Phi ដ៏ល្បីល្បាញរបស់ថៃ ប៉ុន្តែនៅអំឡុងពេលកម្សាន្តគាត់ស្រាប់តែចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលខ្លួន។ ក្រោយមកគាត់ក៏បង្ហាញរោគសញ្ញាដូចជាមានជំងឺផ្តាសាយ ហើយស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ គ្រូពេទ្យនៅលើកោះនោះមិនអាចផ្តល់ការថែទាំត្រឹមត្រូវដល់លោក Ash Shorley បានទេ ដូច្នេះគាត់ត្រូវដឹកចេញពីកោះទៅដីគោកវិញ។ ប្រភព Globe Newspaper Bangkok

    January 21, 2020
  • អន្តរជាតិ

    សត្វអូដ្ឋព្រៃ (feral camels) ជាង ៥,០០០ក្បាល ត្រូវបានសម្លាប់ ដែលជាផ្នែកមួយការសម្លាប់ដ៏ធំនៅអូស្រ្តាលីខាងត្បូង។ ក្រុមមន្ត្រីជនជាតិដើមបានប្រកាសកាលពីដើមខែនេះថា នេះជា «ប្រតិបត្តិការដ៏ធំមួយ» ដើម្បីគ្រប់គ្រងហ្វូងសត្វអូដ្ឋដ៏សាហាវ នៅលើដី Anangu Pitjantjatjara Yankunytjatjara (APY)។ ពួកគេបាននិយាយថា ការសម្លាប់សត្វជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺដោយសារតែចំនួនសត្វអូដ្ឋព្រៃ និងសេះព្រៃចេះតែកើនឡើង ហើយនៅក្នុងតំបន់គឺកំពុងជួបគ្រោះរាំងស្ងួត។ ដូចយើងធ្លាប់ដឹងហើយថា អូដ្ឋជាសត្វដែលអាចធន់នឹងអាកាសធាតុក្ដៅហួតហែងបាន ហើយខ្លួនវាអាចផ្ទុកទឹកបានរាប់រយលីត្រឯណោះ។ ដូច្នេះហើយពួកអ្នកស្រុកគិតថា បើពួកវាកាន់តែមានចំនួនច្រើនឡើង ចំនួនទឹកដែលពួកវាផឹកស្តុកទុកក្នុងខ្លួនកាន់តែច្រើន ហើយធ្វើឱ្យប្រជាជននៅតំបន់នោះកាន់តែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ចាំបាច់។ លោក Richard King អគ្គនាយក APY បានមានប្រសាសន៍ថា

    January 21, 2020
  • អន្តរជាតិ

    សួនកម្សាន្តនៅក្នុងប្រទេសចិនមួយ កំពុងធ្វើឱ្យសាធារណជនមានការខឹងសម្បា និងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេបានយកសត្វជ្រូកដែលនៅរស់មកឱ្យលោត bungee jump យោលទៅយោលមកយ៉ាងព្រៃផ្សៃបំផុត។ នៅក្នុងវីដេអូដែលបានបង្ហោះចូលក្នុងបណ្ដាញសង្គម Weibo បានបង្ហាញឱ្យឃើញថា សត្វជ្រូកមួយក្បាលត្រូវបានក្នុងកម្មករនៅទីនោះដាក់ឱ្យលោតចុះមកដោយមានចងខ្សែសុវត្ថិភាព ហើយជ្រូកនោះបានស្រែកយំយ៉ាងគួរឱ្យអាសូរបំផុត ខណៈមនុស្សដែលបានចូលរួមធ្វើអំពើថោកទាបទាំងនោះសើចហ៊ោយ៉ាងសប្បាយ ដែលយើងអាចឮយ៉ាងច្បាស់ចេញពីក្នុងវីដេអូនោះ។ ជ្រូកមួយក្បាលនោះត្រូវបានគេនិយាយថា មានទម្ងន់ ៧៥គីឡូក្រាម និងត្រូវបានគេដាក់ឱ្យលោតចុះមកពីកម្ពស់ ៦៨ម៉ែត្រ ដែលវាជាយុទ្ធសាស្ត្រទីផ្សាររបស់សួនកម្សាន្តឈ្មោះថា Meixin Red Wine Town នៅតំបន់ Chongqing ប្រទេសចិន។ អ្វីដែលសាហាវជាងនេះទៀតគឺ បន្ទាប់ពីពួកគេបានធ្វើទារុណ​កម្មសត្វជ្រូកនោះហើយ ពួកគេបានបញ្ជូនវាទៅផ្ទះកាប់សាច់ភ្លាម។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីទទួលបានការរិះគន់ពីសាធារណជន និងអ្នកលេងបណ្ដាញមក ពួកគេក៏បានចេញមុខមកសុំទោស ហើយបាននិយាយថានឹងកែលម្អបញ្ហានេះ។

    January 21, 2020
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសម្នាក់ដែលត្រូវបានម្តាយឪពុកបង្កើតទម្លាប់ឲ្យគេត្រូវលោតខ្សែអន្ទាក់រាប់ពាន់ដងក្នុងមួយថ្ងៃដើម្បីឲ្យគេលូតកម្ពស់នោះ ស្រាប់តែទីបំផុតទៅរូបគេបានក្លាយជាមនុស្សទាបបំផុតក្នុងចំំណោមមិត្តរួមថ្នាក់របស់គេ។ បើតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ខណៈក្មេងតូចរូបនេះទើបមានអាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា​ ដោយចង់ឲ្យកូនប្រុសមានកម្ពស់ខ្ពស់ស្អាតនោះឪពុកម្តាយរបស់ក្មេងតូចបានប្រាប់ឲ្យគេព្យាយាមលោតខ្សែអន្ទាក់ ១ពាន់ដងក្នុងមួយថ្ងៃ ហើយក្រោយមកក៏ឡើងដល់ ៣ពាន់ដងក្នុងមួយថ្ងៃ ហើយឪពុកម្តាយថែមទាំងឲ្យលុយលើកទឹកចិត្តកូនចំនួន ១,៥ ដុល្លារបន្ថែមទៀតផងរាល់ការលោតបាន ១ពាន់ដង។ ទម្លាប់នេះបានកើតមានរយៈពេលមួយឆ្នាំហើយ ហើយលុយលើកទឹកចិត្តដែលក្មេងតូចទទួលបានគឺមានចំនួនជិត ៦០០ ដុល្លារឯ​ណោះ។ យ៉ាងណាក្តី លទ្ធផលក្មេងតូចទទួលបាននៅពេលនេះគឺរូបគេមានកម្ពស់ ១៤៥ សង់ទីម៉ែត្រ ខណៈមិត្តរួមថ្នាក់របស់គេដែលមានអាយុដំណាលគ្នាគឺមានកម្ពស់ជាមធ្យម ១៥២ សង់ទីម៉ែត្រ។ លទ្ធផលខកចិត្តនេះបានបង្ហាញថា កម្ពស់របស់មនុស្សមិនអាចប្រែប្រួលខុសពីធម្មជាតិតាមរយៈការធ្វើសកម្មភាពកីឡាឡើយ ពោលគឺកម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកម្ពស់រួចជាស្រេចដោយផ្អែកលើហ្សែននិងលក្ខខ័ណ្ឌសុខភាពដែលមានស្រាប់នៅក្នុងរាងកាយរបស់ពួកគេ៕ អត្ថបទ៖ ភក្តី

    January 21, 2020