រថយន្ត
  • ចាប់ពីឆ្នាំ២០២១តទៅ ប្រទេសជប៉ុនតម្រូវឱ្យគ្រប់រថយន្តថ្មីទាំងអស់​ ត្រូវបំពាក់ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ
    រថយន្ត
    December 17, 2019 lyda

    ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានប្រកាសថា រថយន្តថ្មីៗទាំងអស់នឹងតម្រូវឱ្យបំពាក់ហ្វ្រាំងស្វ័យប្រវត្តិ ដោយគិតចាប់ផ្តើមពី ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ ក្រសួងនិយាយថា ប្រទេសជប៉ុននឹងក្លាយជាប្រទេសឈានមុខគេក្នុងពិភពលោក ក្នុងការអនុម័តប្រព័ន្ធសុវត្ថិភាពរថយន្តនេះ។ តម្រូវការថ្មីនឹងបំពេញតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរវ័យចំណាស់ៗ។ តម្រូវការជំហានដំបូងនឹងមានឥទ្ធិពលលើរថយន្តដឹកអ្នកដំណើរខ្នាតតូច រថយន្តខ្នាតតូច និងរថយន្តដឹកទំនិញខ្នាតតូច ដែលនឹងចេញលក់នៅទីផ្សារឆ្នាំ២០២១។ សម្រាប់រថយន្តដែលនាំចូលថ្មី នឹងត្រូវគិតចាប់ពីខែមិថុនា ឆ្នាំ២០២៤ និងយានយន្តផលិតក្នុងស្រុកផ្សេងទៀត ចាប់ពីខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបាននិយាយថា ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិត្រូវតែអាចទប់ស្កាត់មិនឱ្យរថយន្តដែលកំពុងធ្វើដំណើរក្នុងល្បឿន ៣០គីឡូម៉ែត្រ/ម៉ោង ពីការប៉ះទង្គិចដល់អ្នកថ្មើរជើងដែលកំពុងដើរឆ្លងផ្លូវក្នុងល្បឿន ៥គីឡូម៉ែត្រ/ម៉ោង, អាចចាប់ហ្វ្រាំងជាប់បាននៅពេលរថយន្តធ្វើដំណើរក្នុងល្បឿន ៤០គីឡូម៉ែត្រ/ម៉ោង ហើយចៀសវាងការប៉ះពីក្រោយ និងបន្ថយល្បឿននៅពេលធ្វើដំណើរក្នុងល្បឿន ៦០គីឡូម៉ែត្រ/ម៉ោង ដើម្បីចៀសវាងការប៉ះទង្គិចរថយន្តនៅខាងមុខ ដែលកំពុងធ្វើដំណើរក្នុងល្បឿន

  • ចិនទើបតែដាក់បង្ហាញរថភ្លើងអគ្គិសនីស្វ័យប្រវិត្តថ្មី មិនបាច់បើកលើផ្លូវរថភ្លើងឡើយ គឺបើកបរតាមគំនូសផ្លូវ ដែលគេគូស
    រថយន្ត
    December 16, 2019 lyda

    ថ្មីៗនេះប្រទេសចិនទើបនឹងដាក់បង្ហាញមធ្យោបាយដឹកជញ្ជូនយ៉ាងថ្មីសន្លាងមួយប្រភេទ ដែលរថយន្តក្រុង ឬសេវាសាធារណៈធម្មតា មិនអាចធ្វើបាននោះទេ។ នោះគឺមធ្យោបាយស្វយ័តល្បឿនលឿន ឬ ART (Autonomous Rail Rapid Transit) ដែលវាជាសេវារថភ្លើងអគ្គិសនី (Tram) បើកដោយឯកឯង (ប៉ុន្តែត្រូវការអ្នកប្រចាំការម្នាក់) ហើយវាត្រូវបើកនៅលើគំនូសផ្លូវរថភ្លើងនិម្មិត ដែលចាប់សញ្ញាតាមរយៈសេនស័រកាមេរ៉ារបស់រថភ្លើងអគ្គិសនីមួយនោះផ្ទាល់។ វាត្រូវបានបើកដំណើរការសម្រាប់ការប្រើប្រាស់ជាលើកដំបូងនៅក្នុង ទីក្រុងស៊ីឈួន ហើយរំពឹងថាអាចបម្រើអ្នកដំណើរចំនួន ១០,០០០នាក់ រៀងរាល់ថ្ងៃ ហើយរហូតដល់ ២៥,០០០នាក់ នៅពេលដែលផ្លូវនេះអភិវឌ្ឍរួចរាល់ជាស្ថាពរ។ ក្រុមហ៊ុនចិន CRRC ដែលជាម្ចាស់នៃសេវាកម្មនេះ បានចាប់ផ្តើមអភិវឌ្ឍ ART តាំងពីឆ្នាំ២០១៣ ដែលវាជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជនមានមនុស្សរស់នៅច្រើន។ វាត្រូវបានគេគិតថា ជាជម្រើសតម្លៃថោកជាងធៀបទៅនឹងម៉េត្រូ

  • Hyundai បញ្ចេញរថយន្តស៊េរីថ្មី២០២០  Palisade បំពាក់ នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលគេអោយឈ្មោះថា King Of SUV
    រថយន្ត
    December 14, 2019 Khmernote

    ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មី ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា ជាមួយ នឹងការ បំពាក់ នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវ ភាពងាយស្រួល ដល់ អ្នក បើក បរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបាន កំណើន លក់ ច្រើនក្នុងទីផ្សារ។ ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣

  • លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាក្លាយជាអគ្គរដ្ឋទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU
    រថយន្ត
    December 14, 2019 Khmernote

    ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និង ដឹកនាំ “ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរដ្ឋទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងអោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង “ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ” កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត។ បើយោងតាមប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup

  • លោក Elon Musk និយាយថា មិនខ្លាចការប្រកួត ១ ទល់ ១ ជាមួយ F-150 របស់ក្រុមហ៊ុន Ford នោះទេ
    រថយន្ត
    November 26, 2019 lyda

    ប៉ុន្មានថ្ងៃមុននេះនៅឯកម្មវិធីដាក់បង្ហាញរថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនូវវីដេអូមួយដែលបង្ហាញថា ភីកអាប់អគ្គិសនីរបស់គាត់ គឺអាចទាញឈ្នះ F-150 របស់ក្រុមហ៊ុន Ford ឡើងភ្នំបានយ៉ាងងាយ។ ហើយតាំងពីពេលនោះមកមនុស្សជាច្រើនបានត្អូញត្អែរថា វាមិនមែនជាការប្រៀបធៀបស្មើភាពគ្នានោះទេ ព្រោះថា Cybertruck (AWD) បានទាញឈ្នះរថយន្ត F-150 (RWD) ដែលជាប្រភេទ spec អន់ជាងតែប៉ុណ្ណោះ។ ពោលគឺអ្នកគាំទ្រចង់ឱ្យមានការប្រកួតគ្នាមួយដែលស្មើភាពគ្នា ហើយសូម្បីតែអនុប្រធានក្រុមហ៊ុន Ford ក៏គាត់គិតថា គួរតែមានការប្រកួតឱ្យយុត្តិធម៌ផងដែរ។ ជាក់ស្ដែងបន្ទាប់ពីបានឃើញវីដេអូ F-150 ទាញចាញ់ Cyberruck

  • ក្រុមហ៊ុនដឹកជញ្ជូនចិនមួយបានប្រកាសថា នឹងដាក់សេវាកម្មតាក់ស៊ីដោយស្វ័យប្រវត្តិឆាប់ៗនេះនៅក្នុងទីក្រុងសៀងហៃ
    រថយន្ត
    November 25, 2019 lyda

    ចិន៖ ប្រជាជននៅទីក្រុងសៀងហៃនឹងលែងមានការព្រួយបារម្ភអំពីការធ្វើបាប ឬសម្លាប់ដោយអ្នកបើកបរគ្មានអត្តសញ្ញាណទៀតហើយ ព្រោះពេលនេះក្រុមហ៊ុន Didi Chuxing ដែលជាក្រុមហ៊ុនដឹកជញ្ជូនយក្សបានប្រកាសថា ខ្លួននឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីដោយស្វ័យប្រវត្តិ (robo-taxi service) នៅក្នុងទីក្រុងនាពេលខាងមុខនេះ ប៉ុន្តែពួកគេនៅមិនទាន់បញ្ជាក់ថ្ងៃជាក់លាក់នៅឡើយទេ គ្រាន់តែថា “ឆាប់ៗនេះ” ប៉ុណ្ណោះ។ នៅឯព្រឹត្តិការណ៍បច្ចេកវិទ្យាមួយនៅទីក្រុងក្វាងចូវកាលពីថ្ងៃអង្គារ អនុប្រធានក្រុមហ៊ុន Didi Chuxing លោក Tiger Qie បានប្រកាសថា សេវាកម្មនេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះនៅឯក្រុងសៀងហៃ ដែលអ្នកអាចជិះចេញពីរថយន្តបើកបរដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន។ សេវាកម្មសម័យអនាគតនេះធ្លាប់ត្រូវបានគេលើកឡើងរួចមកហើយដែរ ដោយកាលនោះស្ថាបនិក Didi Chuxing លោក Cheng Wei បានបង្ហាញវានៅឯសន្និសីទមួយ នៅឯសៀងហៃកាលពីចុងខែសីហា។

  • LEXUS ទើបតែបញ្ចេញត្រកូលអគ្គិសនីដំបូងបំផុតរបស់ខ្លួន នោះគឺ UX 300e សាកអាគុយមួយពេញជិះបាន ៤០០គីឡូម៉ែត្រ
    រថយន្ត
    November 25, 2019 lyda

    ក្រុមហ៊ុន Lexus បុត្រសម្ព័ន្ធរបស់​ Toyota កំពុងផ្លាស់ប្តូរទស្សនវិស័យថ្មី និងបានបញ្ចេញនូវរថយន្តអគ្គិសនីផលិតផលដំបូងបំផុតរបស់ខ្លួន។ រថយន្តអគ្គិសនីថ្មីនេះមានឈ្មោះថា UX 300e ដែលជារថយន្តអេឡិចត្រូនិក ប្រភេទ Crossover មានកម្លាំងថាមពលខ្លាំងខ្លា នៅពីក្រោយរូបរាងសុភាពរបស់វា។ វាមានបំពាក់ដោយម៉ាស៊ីនហ្គាស ជាមួយនឹងម៉ូទ័រខាងមុខកម្លាំង 201HP (300Nm/221ft/lb) និងថាមពលថ្ម 54.3kWh ។ តួលេខនេះប្រហែលជាមិនច្រើនទេ ប៉ុន្តែ Lexus បានអះអាងថា វានឹងអាចបើកចម្ងាយរហូតដល់ 400គីឡូម៉ែត្រ ឬ 250ម៉ាយ រាល់ពេលសាកថ្មម្ដង យោងតាមបទដ្ឋាន NEDC ដែលជាការវាយតម្លៃលើការបំភាយ និងសេដ្ឋកិច្ចប្រេងរបស់រថយន្ត។

  • ទោះត្រូវសើចចំអក និងទទួលការរិះគន់យ៉ាងណា រថយន្តភីកអាប់ Cybertruck ទទួលការកក់រហូតដល់ទៅ 200,000គ្រឿង ត្រឹមរយៈពេល 2ថ្ងៃប៉ុណ្ណោះ
    រថយន្ត
    November 25, 2019 lyda

    ទោះបីជារថយន្តភីកអាប់អគ្គិសនីថ្មីរបស់ Elon Musk កំពុងត្រូវបានគេសើចចំអក និងទទួលការរិះគន់ពីសំណាក់ប្រជាជននៅទូទាំងពិភពលោកក៏ដោយ វាហាក់ដូចជាអ្នកគាំទ្រនៅតែមានចំណង់ខ្លាំងលើយាននេះ។ នៅពេល Cybertruck បានបង្ហាញខ្លួននៅចុងសប្តាហ៍មុន មានមនុស្សមួយចំនួនប្រៀបធៀបវាទៅនឹងពេល Homer Simpson បានបង្ហាញស្នាដៃរចនារថយន្ត នៅពេលដែលក្រុមហ៊ុនបងប្រុសរបស់គាត់ពឹងពាក់គាត់ឱ្យជួយ ហើយអ្នកផ្សេងទៀតបានប្រៀបធៀបវាជាឡានដែលមាននៅក្នុងហ្គេមវីដេអូ Lara Croft: Tomb Raider ពីឆ្នាំ1996។ ប៉ុន្តែបើតាមលោក Elon Musk គាត់បានបង្ហោះនៅលើ Twitter ថាមានការបញ្ជាទិញយានយន្តកើនដល់ចំនួន 200,000គ្រឿង បន្ទាប់ពីរយៈពេល ២ថ្ងៃ ហើយចំនួននេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ការពិតទៅនៅថ្ងៃបង្ហាញខ្លួនរបស់ Cybertruck ក៏វាមិនបានរលូនទៅតាមគម្រោងនោះទេ ដោយសារតែនៅពេលធ្វើតេស្តលើកញ្ចក់ឡាន

  • Tesla Cybertruck ប្រើដែកអ៊ីណុកដូចយាន Starship និងអាចទប់គ្រាប់ 9mm បាន ដើម្បីការពារពីការប្រហារដោយគ្រាប់កាំភ្លើង
    រថយន្ត
    November 23, 2019 lyda

    ម្សិលមិញនេះក្រុមហ៊ុន Tesla ទើបតែបង្ហាញនូវរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន គឺ Cybertruck ដែលអាចជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800គីឡូម៉ែត្រ) រាល់ពេលសាកថ្មពេញម្ដង។ មួយទៀតគឺម៉ូតូកង់4 ATV អគ្គិសនី ដែលម៉ូតូនេះផ្ទាល់ក៏អាចសាកថ្មបានចេញពីក្រោយឃ្លុបរបស់ Cybertruck ។ លក្ខណៈពិសេសមួយផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ តួខ្លួនរបស់វាជាដែកអ៊ីណុក ហើយជាប្រភេទបាញ់មិនធ្លុះទៀតផង និងជាប្រភេទដែកតែមួយដូចយានអវកាស Starship ។ នៅក្នុងថ្ងៃបង្ហាញខ្លួនរបស់ Cybertruck លោក Elon Musk ក៏បានបង្ហាញពីភាពរឹងមាំរបស់វា ដោយមានការធ្វើតេស្ដវាយដោយញញួរទៀតផង (វីដេអូនៅខាងក្រោម) ។ សម្រាប់ការផលិតរថយន្តភីកអាប់អគ្គិសនីប្រភេទបាញ់មិនធ្លុះនេះ

  • TESLA បង្ហាញរថយន្តភីកអាប់ថ្មី Cybertruck សាកភ្លើងម្តងអាចជិះបាន ៨០០គីឡូម៉ែត្រ
    រថយន្ត
    November 22, 2019 lyda

    នៅក្នុងពិព័រណ៍រថយន្តទីក្រុង Los Angeles ថ្ងៃព្រហស្បតិ៍នេះ លោក Elon Musk បានប្រកាសពីវត្តមាននៃរថយន្តភីកអាប់ Tesla Cybertruck ដ៏អស្ចារ្យដែលខ្លួនធ្លាប់បានសន្យារាប់ឆ្នាំមកហើយ។ សម្រាប់ព័ត៌មានត្រួសៗលើគម្រោងរថយន្តភីកអាប់នេះ Tesla បានឱ្យដឹងថា វាមានមកជាមួយនឹង 3ជម្រើស។ រថយន្ត Cybertruck នឹងមានជាប្រភេទជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800គីឡូម៉ែត្រ) រាល់ពេលសាកថ្មម្ដង ហើយចំពោះតម្លៃរបស់វាគឺចាប់ពី 39,900ដុល្លារអាមេរិក។ ក្រៅពីភីកអាប់អគ្គិសនីនេះ Tesla ក៏បានបង្ហាញនូវយានមួយផ្សេងទៀតដែរ នោះគឺម៉ូតូកង់4 ATV ប្រភេទអគ្គិសនីដូចគ្នា។ ក្រុមហ៊ុនមិនបានបង្ហាញថា