រថយន្ត
  • Hyundai ទើបតែបង្ហាញគំរូ Concept ថ្មីនៃរថយន្ត Vision T ប្រភេទ SUV នៅឯពិព័រណ៍រថយន្ត Los Angeles ឆ្នាំ2019
    រថយន្ត
    November 21, 2019 lyda

    ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានដាក់បង្ហាញនូវគំរូ concept នៃម៉ូដែល Vision T ជារថយន្ត plug-in hybrid ប្រភេទ SUV នៅឯពិព័រណ៍រថយន្តនៅឡូសអេនជឺលេស ឆ្នាំ2019 (2019 Los Angeles Auto Show) ។ វាជាការសិក្សាលើកទី7 បង្កើតដោយមជ្ឈមណ្ឌលរចនាហ៊ីយ៉ាន់ដាយ ក្នុងបំណងដាក់បង្ហាញសម្រាប់ជាគំនិតរថយន្តជំនាន់ក្រោយរបស់ខ្លួន។ រថយន្តនេះមានរាង និងទំហំដូចម៉ូដែល Sonata ដែរ ប៉ុន្តែវាមានរាងខ្ពស់ជាង (ព្រោះថាជាប្រភេទ SUV) ហើយប៉ាណាខាងមុខ (Grille) និងតួរឹងមាំជាង។ អ្វីដែលសំខាន់យើងឃើញថា ចង្កៀងបំភ្លឺផ្លូវ និងប៉ាណាមុខរបស់រថយន្តគឺនៅជាប់គ្នាតែម្ដង។

  • ក្រុមហ៊ុន Ford ទើបតែបញ្ចេញ Mustang Mach-E ដែលជារថយន្តត្រកូលអគ្គិសនីដំបូងបំផុតរបស់ខ្លួន
    រថយន្ត
    November 18, 2019 lyda

    ក្រុមហ៊ុន Ford ទើបតែប្រកាសអំពីជំហានថ្មីរបស់ខ្លួន ក្នុងការឈានជើងចូលក្នុងទីផ្សាររថយន្តអគ្គិសនី គ្មានផ្សែង និងគ្មានការបំពុលបរិស្ថាន។ ក្រុមហ៊ុនដែលមានមូលដ្ឋានរដ្ឋ Michigan នៅអាមេរិកមួយនេះ ទើបតែបានបញ្ចេញរថយន្ត Mustang Mach-E ដែលជារថយន្តអគ្គិសនីប្រភេទ SUV យ៉ាងថ្មីសន្លាងទំនើបបំផុត។ ការបង្ហាញខ្លួនជាផ្លូវការនេះគឺបន្ទាប់ពីក្រុមហ៊ុនបានបង្ហោះនូវរូបភាព Teaser រាប់ខែមកហើយ។ វាក៏ជាកិច្ចខិតខំប្រឹងប្រែងជាមួយនឹងកញ្ចប់ទឹកប្រាក់រហូតដល់ទៅ 11ពាន់លានដុល្លារអាមេរិក ដែល Ford ត្រូវចំណាយដើម្បីជំរុញការផលិតរថយន្តអគ្គិសនី។ មិនដូចជាក្រុមហ៊ុនផលិតរថយន្ត Audi, Mercedes-Benz, ឬ Jaguar នោះទេ រថយន្ត Mustang Mach-E នឹងត្រូវបានផ្តល់ជូននៅក្នុងប្រភេទវ៉ារ្យ៉ង់ និងរូបរាង

  • Camry ស៊េរីថ្មីឆ្នាំ2020 កាន់តែទំនើបជាងមុន និងជារថយន្តដំបូងបំផុត ដែលប្រើប៉ុង២ ក្នុងត្រកូល Camry
    រថយន្ត
    November 16, 2019 lyda

    រថយន្ត Camry ស៊េរីថ្មីឆ្នាំ2020 បានបំពាក់ដោយប្រព័ន្ធ All-Wheel-Drive (បង្វិលកង់ទាំង4) ដូច្នេះអ្នកមិនចាំបាច់ត្រូវការរថយន្តប្រភេទ SUV ឬប្រភេទ Crossover ដើម្បីជិះក្នុងអាកាសធាតុមិនអំណោយផល ដូចជារដូវរងាអ្វីនោះទេ។ ក្រុមហ៊ុនផលិតរថយន្ដជប៉ុនមួយនេះ បានប្រកាសនៅថ្ងៃពុធនេះថា រថយន្ដ Camry (ដែលបានបង្ហាញខ្លួនតាំងពីឆ្នាំ1982) និងរថយន្ដម៉ាក Avalon ដែលជាម៉ូដែលមាឌធំជាង នឹងត្រូវបំពាក់ដោយមុខងារថ្មីគឺ Dynamic Torque Control ដែលជាមុខងារអមរបស់ AWD ។ Toyota និយាយថា លក្ខណៈពិសេសនេះបានមកពីម៉ូដែល RAV4 ប្រភេទ Crossover ហើយវាធ្វើឱ្យប្រសើរឡើងនូវពេលបើកលើផ្លូវមានក្រួស

  • ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថា នឹងបញ្ចេញរថយន្តប្រភេទ Eco-Friendly រហូតដល់ ១៣ម៉ូដែល នៅឆ្នាំ២០២២
    រថយន្ត
    November 8, 2019 lyda

    ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថ្មីៗនេះ ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចេញរថយន្តដែលមិនប៉ះពាល់បរិស្ថាន (eco-friendly) ចំនួន 13ម៉ូដែល នៅឆ្នាំ2022 រួមមាន Sedan ចំនួន 6ម៉ូដែល និងប្រភេទ SUV ចំនួន 7ម៉ូដែល។ គំនួសពណ៌នាពេលខាងមុខពីការប្តេជ្ញាចិត្តបែបអេកូឡូហ្សីរួមបញ្ចូល៖ ថាមពលពន្លឺព្រះអាទិត្យ, hybrid និង plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ក្នុងឆ្នាំ២០២០ ដែលត្រូវបានបង្ហាញនៅចុងខែនេះ នៅឯពិព័រណ៍អូឡូសអាន់ជឺឡេស។ លើសពីនេះទៀតរថយន្តម៉ាក Sonata HEV ស៊េរីថ្មី នឹងត្រូវមកដល់នៅឆ្នាំក្រោយ។ លោក Mike O’Brien

  • អធិការបតីអ្នកស្រី Angela Merkel និយាយថា ចង់ឱ្យអាល្លឺម៉ង់មានស្ថានីយ៍សាកថ្ម ១លានកន្លែង នៅឆ្នាំ២០៣០
    រថយន្ត
    November 4, 2019 lyda

    ប្រទេសអាល្លឺម៉ង់គួរតែមានស្ថានីយ៍សាកថ្មមួយលានកន្លែង សម្រាប់រថយន្តអគ្គិសនីនៅឆ្នាំ២០៣០ នេះបើតាមសម្ដីអធិការបតីអ្នកស្រី Angela Merkel បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំនៅថ្ងៃច័ន្ទជាមួយឧស្សាហកម្មរថយន្ត ស្ដីអំពីរបៀបដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរទៅប្រើរថយន្តមានការបំភាយតិច។ អ្នកស្រី Merkel និយាយថា៖ “សម្រាប់គោលបំណងនេះយើងចង់បង្កើតទីតាំងបញ្ចូលភ្លើងចំនួន ១លានកន្លែង នៅត្រឹមឆ្នាំ២០៣០ ហើយឧស្សាហកម្មនឹងត្រូវចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ វាគឺជាអ្វីដែលយើងនឹងនិយាយ”។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់មានកន្លែងសាកភ្លើងសាធារណៈចំនួន ២០,០០០កន្លែង ដែលចំនួននេះនៅមិនទាន់គ្រប់តាមគោលដៅនោះទេ។ ការប្រជុំនៅឯមន្ទីររដ្ឋមន្ដ្រីនោះ គឺជាការប្រជុំលើកទី២ ដែលទាមទារឱ្យមានការចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ ដូច្នេះវិស័យដឹកជញ្ជូនរបស់អាឡឺម៉ង់អាចជួយបំពេញគោលដៅបំភាយឧស្ម័នជាតិ។ កិច្ចប្រជុំនេះនឹងផ្តោតលើការជម្រុញកាត់បន្ថយប្រេងសាំង និងប្រេងម៉ាស៊ូត ទៅប្រើរថយន្តដែលដំណើរការកោសិកាឥន្ធនៈអ៊ីដ្រូសែន ក៏ដូចជារថយន្តដែលដំណើរការដោយអាគុយ ដោយរដ្ឋាភិបាល និងឧស្សាហកម្មនឹងចែករំលែកថ្លៃឧបត្ថម្ភធន ដើម្បីទាក់ទាញអ្នកទិញ។ រដ្ឋាភិបាលក៏មានគោលបំណងការពារការងារផលិតរថយន្ត និងគ្រឿងបន្លាស់ផងដែរ។ អ្នកស្រី

  • FORD នឹងប្រកាសពីវត្តមានរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួននៅខែក្រោយ ដែលការរចនានឹងយកលំនាំតាមរថយន្ត Mustang
    រថយន្ត
    October 25, 2019 lyda

    ក្រុមហ៊ុន Ford នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ពួកគេនឹងដាក់បង្ហាញរថយន្តដើរដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា “Mach 1” ដែលការរចនាគឺបំផុសគំនិតដោយរថយន្តម៉ាក Mustang ។ ក្រុមហ៊ុនផលិតរថយន្តដែលមានអាយុកាលមួយសតវត្សរ៍នេះ បានលាក់ជិតជាយូរមកហើយនៅអ្វីដែលត្រូវរំពឹងពីរថយន្តប្រភេទ SUV អគ្គិសនីរបស់ខ្លួន ក្រៅពីនិយាយថាវានឹងយកគំំរូតាមរថយន្ត Mustang ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន ហើយថាវានឹងអាចធ្វើដំណើរបានចម្ងាយជាង 300ម៉ាយ (480គីឡូម៉ែត្រ) ពេលសាកថ្មពេញម្ដង។ រថយន្តថ្មីនេះក៏ត្រូវបានគេប្រទះឃើញជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងការធ្វើតេស្ត camouflage។ មានការរំពឹងទុកថា វានឹងមានតម្លៃប្រហែល ៥០,០០០ដុល្លារ។ រថយន្ត EV ស៊េរីថ្មីនេះត្រូវបានគេរំពឹង ថានឹងក្លាយជារថយន្តគំរូមួយរបស់ក្រុមហ៊ុន Ford ដែលជាចំណែកមួយនៃទឹកប្រាក់ចំនួន 11

  • ភាគខាងលិចសិង្ហបុរីនឹងក្លាយជាទីតាំងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicle
    រថយន្ត
    October 24, 2019 lyda

    ផ្នែកខាងលិចនៃប្រទេសសឹង្ហបុរីទាំងមូល នឹងក្លាយជាកន្លែងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicles (AVs) ក្រោមផែនការដែលបានបង្ហាញដោយអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា។ ផែនការនេះនឹងរួមបញ្ចូលតំបន់មួយចំនួនដូចជា៖ Woodlands, Bukit Merah និង Choa Chu Kang ហើយផ្លូវសាធារណៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ ត្រូវបានបើកសម្រាប់ការសាកល្បងយានយន្តបើកបរដោយខ្លួនឯងនេះ។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអង្គការធ្វើតេស្តយានយន្តទាំងនេះជាបណ្តើរៗ ក្នុងបរិបទចរាចរណ៍ និងស្ថានភាពផ្លូវកាន់តែទូលំទូលាយ។ នៅក្នុងការប្រៀបធៀបកន្លែងសាកល្បងធំបំផុតនាពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់ Buona Vista មានផ្លូវប្រហែល ៧០គីឡូម៉ែត្រប៉ុណ្ណោះ សម្រាប់ការធ្វើតេស្ត។ កន្លែងសាកល្បងដែលត្រូវបានពង្រីកនឹងរួមបញ្ចូលកន្លែងសាកល្បងដែលមានស្រាប់នៅ Buona Vista, Sentosa,

  • បែកធ្លាយរូបរាង Lexus LC ស៊េរីថ្មី 2020 ប្រភេទបើកដំបូល ជាមួយនឹងពណ៌ទឹកប៉ិចយ៉ាងសិចស៊ី
    រថយន្ត
    October 21, 2019 lyda

    Lexus បានត្រៀមលក្ខណរួចជាស្រេច ដើម្បីផ្សព្វផ្សាយរថយន្ត LC Convertible (បើកដំបូល) ជាមួយនឹងការថតរូប photoshoot នៅឯផ្លូវសាធារណៈមួយ។ ក្នុងនោះផងដែរអ្នកស៊ើបការណ៍របស់ Carscoop ក៏បាននៅទីនោះ ដើម្បីថតរូបស៊េរីថ្មីនេះ។ អ្វីដែលអ្នកស៊ើបការណ៍ទទួលបានពីកន្លែង photoshoot គឺ Lexus ពណ៌ទឹកប៉ិចនេះបំពាក់ដោយម៉ាស៊ីន powertrains ដដែល ប៉ុន្តែដំបូលបើករបស់វាមានលក្ខណៈល្អប្រសើរជាងមុន។ មាន 2ជម្រើស គឺ LC 500h (Hybrid) ម៉ាស៊ី V6, ទំហំចំណុះ 3.5លីត្រ, កម្លាំង 345សេះ និង

  • ក្រុមហ៊ុន Toyota និង Lexus នឹងត្រៀមខ្លួនបញ្ចេញរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ2021
    រថយន្ត
    October 21, 2019 lyda

    ក្រុមហ៊ុន TOYOTA និងបុត្រសម្ព័នរបស់ខ្លួនគឺ Lexus បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ 2021 ។ ដោយដកស្រង់សម្ដីរបស់ “រនុកក្នុង” ដែលមិនបញ្ចេញឈ្មោះបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះនឹងបញ្ចេញរថយន្តអគ្គីសនី ( electric powertrains) ប៉ុន្តែពួកគេនៅតែមិនបញ្ចេញការប្រកាសណាមួយទាក់ទងនឹងរថយន្តទាំងនេះនោះទេ។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថា ទាំងពីរក្រុមហ៊ុននឹងបញ្ចេញស៊េរីកូនកាត់ថ្មី plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ផងដែរ។ ថ្លែងនៅក្នុងពិធីបង្ហាញរថយន្ត RX ស៊េរីចុងក្រោយ លោក Naoisha Hatta អគ្គនាយករងនៃក្រុមហ៊ុន Lexus បាននិយាយថា

  • HUMMER អាចនឹងត្រឡប់មកវិញឆាប់ៗ ហើយជាប្រភេទអគ្គីសនីទៀតផង
    រថយន្ត
    October 19, 2019 lyda

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន General Motors នឹងចាប់ផ្តើមផលិតរថយន្តភីកអាប់អគ្គីសនី និងរថយន្ត SUV នៅឆ្នាំ២០២១ ដែលអាចរួមបញ្ចូលទាំងការចាប់ផ្តើមឡើងវិញនូវម៉ូដែល HUMMER ផងដែរ។ រ៉យទ័របាននិយាយថា រថយន្តទាំងនេះនឹងត្រូវផលិតនៅរោងចក្រ Detroit-Hamtramck ។ គួររំលឹកដែរថា General Motors បានបញ្ឈប់ម៉ូដែល HUMMER កាលពីឆ្នាំ២០១០ ក្នុងអំឡុងពេលពួកគេកំពុងក្ស័យធន។ យ៉ាងណាក៏ដោយ General Motors គ្រាន់តែបានបញ្ជាក់ជាសាធារណៈថា ខ្លួននឹងណែនាំភីកអាប់អគ្គិសនីថ្មី ប៉ុន្ដែមិនបញ្ជាក់ថ្ងៃនោះទេ។ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ ពួកគេគ្រោងនឹងចាប់ផ្តើមផលិតរថយន្តភីកអាប់ខ្នាតតូចនៅ ឆ្នាំ២០២១ បន្ទាប់មកម៉ូដែលម៉ាស៊ីនខ្លាំងនៅ ឆ្នាំ២០២២ និងរថយន្ត