សង្គម
  • សួនផ្កាមួយកន្លែងមានទីតាំងជាប់ចំការទំពាំងបាយជូរបាណន់ បង្ហាញភាពស្រស់ស្អាតឃើញហើយពិតជាទ្រាំមិនបានចង់ទៅថតរូបលេងកម្សាន្ត
    សង្គម
    January 13, 2020 Khmernote

    ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​កន្លែងទេសចរណ៍វប្បធម៌ មានកន្លែងកម្សាន្តជាច្រើនហើយទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។ យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវទិដ្ឋភាពសួនផ្កាមួយកន្លែងដែលមានការរៀបចំតុបតែងដាំផ្កាស្រស់មើលឃើញហើយពិតជាទ្រាំមិនបានចង់ទៅកម្សាន្តថតរូបលេងកម្សាន្ត។ កន្លែងដែលអ្នកលេងបណ្តាញសង្គមបានបង្ហោះនេះមានឈ្មោះ ផ្ទះផ្កា Begonia ដែលមានទីតាំងនៅក្បែរចំការទំពាំងបាយជូរតាមផ្លូវបាណន់ ស្ថិតនៅក្នុងភូមិ​បត់សាលា​ ឃុំឈេីទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង។ នេះបើរូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Phab Sunda ដែលបានទៅលេងកម្សាន្ត បានសរសេររៀបរាប់ថា៖ “ផ្ទះផ្កា Begonia ទីតាំងខេត្តបាត់ដំបង ជាប់ចំការទំពាំងបាយជូរបាណន់ គេUpdate Version2 ផ្កាស្រស់ពិតៗ”៕

  • ក្រោយឃើញព័ត៌មានឃាតកម្ម ដែលជនសង្ស័យជាម្តាយតារាចម្រៀង ពេជ្រ សូលីកា នោះ លោក អ៊ឹម ជីវ៉ា ក៏បានលើកឡើងថា….
    សង្គម
    January 13, 2020 Khmernote

    នៅព្រឹកនេះមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាតកម្មដែលឃាតកមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ចំពោះករណីឃាតកម្មមួយនេះ។ ចំពោះករណីនេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ចេញមតិយ៉ាងដូច្នេះ៖ “សូមផ្ញើសារនេះជូនបងប្អូនមួយចំនួន ខ្ញុំយល់ថាជនសង្ស័យជាឃាតកជាម្តាយបង្កើត របស់តារាចំរៀង ពេជ្រ សូលីកា បើនិយាយត្រឹមឈ្មោះបានហើយ ហេតុអីក៏ដល់ថ្នាក់ដាក់រូបកូនដែលគ្មានកំហុស គុណនិងទោស ល្អនិងអាក្រក់ គឺមិនអាចច្របាច់បញ្ចូលគ្នាបានទេ អ្នកណាធ្វើខុសអ្នកនោះទទួលទោសទៅតាមច្បាប់ វាមិនអាចបូកបញ្ជូលសមាជិកទាំងអស់បានឡើយ លើកលែងតែសមាជិករូបមួយណារួមគំនិតក្នុងករណីឃាតកម្មនិងតែប៉ុណ្ណោះទើបរាប់ចូល។ ឧទាហរណ៍មួយចុះ បើកូនជួញដូរលក់គ្រឿងញៀន ឪពុកម្តាយជាតារាល្បី ឬជាមន្រ្តីរាជការមានមុខមាត់ តើគួរយករូបថតឪពុកនោះមកដាក់បញ្ចូលក្នុងករណីលក់គ្រឿងញៀនហ្នឹងបានទេ បើដាក់បានទាល់តែឪពុកឬម្តាយនិងប្រព្រឹត្តឬរួមគំនិតដែរ។ ដូចករណីម្តាយសូលីកាចឹង យើងដឹងថាជនសង្ស័យជាឃាតកជាម្តាយគាត់

  • សាច់គោអាំងលាយខ្លាញ់ជ្រូក ឈ្ងុយក៏ឈ្ងុយ ឆ្ងាញ់ក៏ឆ្ងាញ់ ប៉ុន្តែល្មមដល់ពេលបញ្ឈប់ហើយ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់
    សង្គម
    January 13, 2020 Khmernote

    លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសខាងអប់រំ ជាសហគ្រិនមួយរូបអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានសំណូមពរឲ្យមហាជនទាំងឡាយ ពិសេសក្មេងៗបញ្ឈប់ជាបន្ទាន់ចំពោះការបរិភោគសាច់គោអាំងលាយខ្លាញ់ជ្រូក ដែលបង្កជាគ្រោះថ្នាក់នៅក្នុងពេលខាងមុខ។ មូលហេតុដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសំណូមពរដូច្នេះដោយសារតែ អាហារសម្រន់សាច់គោអាំងលាយខ្លាញ់ជ្រូក ឬដាក់ខ្លាញ់ជ្រូកនៅចន្លោះចង្កាក់នេះពិតជាគ្រោះថ្នាក់ ដោយខ្លាញ់នោះពេលចម្អិនពុំឆ្អិនបណ្តាលឲ្យមានមេរោគ ឬតេនញ៉ា ហើយខ្លាញ់ទាំងនោះបង្កឲ្យមានជម្ងឺខ្លាញ់កកក្នុងសរសៃឈាម។ លោកក៏សំណូមពរឲ្យអាណាព្យាបាលមេត្តាប្រុងប្រយ័ត្ន​មើលថែឲ្យបានជិតដិតចំពោះកូនតូចៗដែលចូលចិត្តទិញចំណីអាហារដែលពុំមានសុវត្ថិភាព។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

  • សូមជួយលើកទឹកចិត្ត! យុវជនមួយរូបជាជនពិការ តស៊ូលក់ដូរអីវ៉ាន់តាមអនឡាញ ដើម្បីចិញ្ចឹមជីវិត
    សង្គម
    January 13, 2020 Khmernote

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានយុវជនមួយរូបជាជនពិការ រស់នៅភូមិស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រកបរបរលក់ផលិតផលនៅតាមអនឡាញ ដោយគេសង្កេតឃើញយុវជនរូបនេះតែងតែធ្វើការ live វីដេអូលក់ដោយមិនចុះចាញ់ក្នុងឆាកជីវិតទោះបីជាខ្លួនមានកាយសម្បទានមិនគ្រប់គ្រាន់យ៉ាងណាក្តី។ ប៉ុន្តែហាក់ដូចជាការលក់ដូរពុំសូវដាច់ យុវជនខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Hhëä Rãvî បានសរសេររៀបរាប់ថាយ៉ាងដូច្នេះថា៖ “ហេតុអីគេមិនទិញខ្ញុំខ្ញុំលក់លិតផលដូចគេដែររឺគេមិនជឿជាក់ ខ្ញុំស៊ូឡើងកុំអស់សង្ឃឹម”។ បន្ទាប់ពីមានការបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាពន់ពេក និងបានខមមិនលើកទឹកចិត្តឲ្យយុវជនខាងលើមិនបោះបង់ការងារនេះ។ សូមជួយលើកស្ទួយ និងលើកទឹកចិត្តចំពោះការងារដែលជនពិការបានធ្វើ៕

  • អាណិតណាស់ជួយគាត់ផង! លោកយាយជរាហើយ រស់នៅទាំងវេទនានៅក្នុងខ្ទមកម្សត់តែម្នាក់​ឯង គ្មានកូន គ្មានចៅ មើលថែរក្សា
    សង្គម
    January 10, 2020 Khmernote

    ខេត្តកំពត៖ ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូប អាយុ៨០ឆ្នាំ រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ សព្វថ្ងៃរស់នៅក្នុងខ្ទមកម្សត់គួរឲ្យសង្វេគជាពន់ពេក។ ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា” បានបង្ហោះយ៉ាងដូច្នេះថា៖ “លោកយាយជរា៨០ឆ្នាំមានជំងឺហេីយអត់បាយហូបៗស្បង សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ លោកយាយហ្សៃ​ ណប​ អាយុ៨០ គ្មានកូនគ្មានចៅ មានតែម្នាក់ឯងដេកឈឺគ្មានអីហូបៗស្បោង អាណិតគាត់ណាស់។ សូមបងប្អូនជួយគាត់ផងដេីម្បីអោយគាត់បានព្យាបាលផង ហេីយសូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយសែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផង។ មនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនារបស់យេីងថាថ្ងៃមុខទៅជាយ៉ាងណាទេ ចឹងហេីយយេីងត្រូវតែរួមគ្នាសាងអំពេីល្អអោយបានច្រេីនហេីយគាត់រស់នៅភូមិ​ មាកប្រាំង​ ឃុំកំពង់ត្រាច​ ស្រុក​ទឹកឈូ​​ ខេត្តកំពត បេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក 081641318 យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”៕

  • សូ ដានីតា ចោទសួរសំនួរចាក់ដោតមួយចំនួន អំពីផ្លាកលេខពិសេស ដែលអាចប្រើបានមួយជីវិត
    សង្គម
    January 9, 2020 Khmernote

    ថ្មីៗនេះក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ផ្លាកលេខពិសេសជាផ្លូវការ។ ផ្លាកលេខពិសេសដែលអាចប្រើប្រាស់តកូនតចៅនេះដែរ ត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសាធារណៈជនអាចធ្វើការទិញផ្លាកលេខនេះទៅប្រើប្រាស់បាន។ ក្នុងនោះផងដែលតារាសម្តែងកញ្ញា សូ ដានីតា ក៏បានដាក់សំនួរមួយចំនួនសាកសួរដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនចំពោះការមិនដាក់អក្សរ និងលេខ ខ្មែរ និងវិធានការពេលរថយន្តបំពាក់ផ្លាកលេខផ្ទាល់ខ្លួនបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួនបាត់។ ដោយតារាសម្តែងរូបនេះបានសរសេររៀបរាប់ថា៖ “នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៊ុន ចាន់ថុល និងសុំឆ្ងល់បន្តិចចំពោះផ្លាកលេខរថយន្តកម្ពុជាដែលប្រើបានមួយជីវិត។ ១- ស្លាកលេខកម្ពុជា ហេតុអី លេខនិងឈ្មោះ មិនដាក់លេខខ្មែរ និង អក្សរខ្មែរ? ២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរដោះដាក់រថយន្តថ្មី

  • ខ្លោចចិត្តណាស់! ស្ត្រីម៉េម៉ាយខំរកសុីលក់ដូរតាមអនឡាញ លក់ផងដឹកខ្លួនឯងផង ចុងក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនតូចៗទាំង៣ឲ្យនៅកំព្រា
    សង្គម
    January 6, 2020 Khmernote

    ជារឿងមួយគួរឲ្យអាណិតអាសូរដោយមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញករណីស្រ្តីមេម៉ាយកូន៣មួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនប្រុសស្រីតូចៗទាំង៣។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ូ ចន្ទ័លក្ខិណា ប្រកបរបរលក់ផលិតផលនៅតាមអនឡាញ បានដឹកអីវ៉ាន់ឲ្យភ្ញៀវដោយខ្លួនឯងរហូតបានជួបគ្រោះថ្នាក់ត្រូវរថយន្តក្រុងបុកនិងកិនពីលើបណ្តាលឲ្យស្លាប់គួរឲ្យអាណិតអាសូរ នៅផ្លូវ271 ។ ពុំមានព័ត៌មានលម្អិតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយក្រុមគ្រួសារជនរងគ្រោះបានស្នើឲ្យមានយុត្តិធម៌លើសពជនរងគ្រោះ ខណៈពុំមានអ្នកចេញមុខទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើយ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Hul Kangha Pk បានសរសេររៀបរាប់ថា៖ “”សែនអាសូរណាស់ក្មួយៗអើយ ក្មួយៗនៅតូចពេកហើយ កូនបង៤ឆ្នាំ បន្ទាប់២ឆ្នាំ កូនពៅទើបតែ៥ខែ មច្ចុរាជអើយ ហេតុអ្វីសាហាវម្ល៉េះប្អូនខ្ញុំជាស្រ្តីមេម៉ាយណា។ គ្នាខំលក់អ៊នឡាញ ហើយខំដឹកខ្លួនអែងអោយភ្ញៀវ បែរជាមកត្រូវឡានក្រុងមកបុក ហើយកិនគ្នាទៀត ដឹងអត់ប្អូនខ្ញុំត្រូវមើលថែកូនតូចៗគាត់ ហេតុម្តេចមកពង្រាត់គ្នាពីកូនទៀត អត់ចេះគិតម៉ងហី ព្រហ្មលិខិតឯងនេះសាហាវហាក។ នាងខ្ញុំសូមលើកម្រាមដៃដប់ ដល់បងប្អូន ដែរបានរស់នៅផ្លូវ271

  • ពែកមី ៖ “ស្លាប់និងរបួសកម្មករ​ តេីកំហុសអ្នកណា? ខ្ញុំជាកម្មករសំណង់១០ឆ្នាំ​ដែ​រ ខ្ញុំអាណិត​ និងសោកស្តាយ​ ហេីយឈឺចាប់ណាស់”
    សង្គម
    January 4, 2020 Khmernote

    ថ្មីៗនេះមានករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែប បណ្តាលឲ្យជនរងគ្រោះជាកម្មករ កម្មការិនីប្រមាណ៤០នាក់ រងគ្រោះមានស្លាប់និងរងរបួស ដោយខណៈនេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត។ ក្រោយពីមានហេតុការណ៍នេះកើតឡើង តារាកំប្លែង ពែកមី បានបញ្ចេញមតិយ៉ាងដូច្នេះថា៖ “ស្លាប់និងរបួសកម្មករ​ តេីកំហុសអ្នកណា? ខ្ញុំឆ្ងល់ចង់សួរថាតេី 1,​ សាងសង់ខ្លួនឯង​ អាជ្ញាធរ​ មិនដឹង? 2​, អាជ្ញាធរ​ ដឹង​តែអនុញ្ញាតិដោយគិតថាមិនអី​? 3​, ដឹងថា អី​ ដែ​ តែ$​ ជួយរត់ការអនុញ្ញាត្តិ​? 4,​ អាជ្ញាធរ​ ហាមដែ​រតែម្ចាស់សំណង់លួចសាងសង់​? តេីបងប្អូនគិតថាយ៉ាងម៉េចវិញ? ខ្ញុំជាកម្មករសំណង់១០ឆ្នាំ​ដែ​រ ខ្ញុំអាណិត​ និងសោកស្តាយ​ ហេីយឈឺចាប់ណាស់”។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥:០០ព្រឹក

  • អាណិតណាស់! កូនប្រុសមានជម្ងឺទឹកនោមប្រៃ ចំណែកអ្នកមីងក៏មានជម្ងឺមហារីកស្បូន ហើយប្តីជាទាហានមិនសូវមានជីវភាពធូរធារ គ្មានលទ្ធភាពព្យាបាលជម្ងឺ សុខចិត្តដេកឈឺនៅផ្ទះទាំងវេទនា
    សង្គម
    January 4, 2020 Khmernote

    ត្បូងឃ្មុំ៖ ពិតជាគួរឲ្យអាណិតអាសូរដោយអ្នកមីងមួយរូបមានជម្ងឺមហារីស្បូន ហើយកូនប្រុសអាយុ១៨ឆ្នាំមានជម្ងឺទឹកនោមប្រៃ ដោយស្វាមីអ៊ុំស្រីជាទាហាន ហើយក្រុមគ្រួសារពិតជាខ្វះខាតគ្មានលទ្ធភាពព្យាបាល សុខចិត្តដេកឈឺនៅផ្ទះទាំងម្តាយនិងកូន។ ក្រុមគ្រួសារកម្សត់នេះរស់នៅភូមិស្លាប់ក្តោង​ (ថ្នល់ទទឹង)ឃុំជីរោទី២​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Rith T-smok បានសរសេររៀបរាប់ថា៖ “អាណិតក្រុមគ្រួសារគាត់ណាស់​ ធ្វេីជាទាហានបំរេីប្រជាពលរដ្ឋបំរេីជាតិ​ លះបង់ជីវិតអោយតែការពារទឹកដីនិងប្រជាពលរដ្ឋជួបសន្តិភាព​ លះបង់ជីវិតក៏ព្រម។​ តែពេលនេះក្រុមគ្រួសារខ្លួនជួបបញ្ហា​ សង្ឃឹមថាបងប្អូននឹងជួយដល់ក្រុមគ្រួសារគាត់ផង​ តិចច្រេីនតាមលទ្ធភាព​ សង្ឃឹមលោកពូដែលមានឋានៈនិងធនធានជួយដល់យោធាម្នាក់នេះផង​ គាត់រស់នៅភូមិស្លាប់ក្តោង​ (ថ្នល់ទទឹង)ឃុំជីរោទី២​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ គាត់ពិបាកក្នុងការទាក់ទង​ណាស់​ អាចសាកសួរពត៌មានបានតាមលេខខ្ញុំ0976667575″៕

  • ដើរសុំមួយថ្ងៃហើយមានតែ១៥០០រៀលក្នុងខ្លួន ក៏មកកាត់សក់ សំណាងប៉ះចំជាងចិត្តធម៌កាត់សក់ជូនដោយមិនយកលុយ
    សង្គម
    January 3, 2020 Khmernote

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យកោតសរសើរ ដោយមានបងប្រុសម្នាក់ជាជាងកាត់សក់ បានបង្ហាញនូវទង្វើសប្បុរសធម៌ដោយបងប្រុសរូបនេះបានកាត់សក់ឲ្យបុរសជាអ្នកសុំទានមួយរូបដោយមិនយកថវិកា។ ដោយជាងកាត់សក់ចិត្តធម៌មានគណនីហ្វេសប៊ុកឈ្មោះ វុទ្ធី ជាងកាត់សក់ បានឲ្យដឹងថា បុរសជាអ្នកសុំទាននេះមួយថ្ងៃដើរសុំគេបានតែ១៥០០រៀលប៉ុណ្ណោះ ដោយឃើញអាណិតជាងកាត់សក់ក៏កាត់ដោយមិនយកថវិកា ថែមទាំងថាថ្ងៃក្រោយអាចមកកាត់សក់កន្លែងគាត់ដោយមិនគិតប្រាក់។​ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “គាត់ដើរសំុគេមួយថ្ងៃហើយបានតែ១៥០០រៀលទេទៅកាត់សក់ ជាងយក៥០០០រៀល គាត់បានសួរខ្ញុំថាបងកាត់សក់យកលុយម៉ាន? គាត់មានតែ១៥០០រៀលទេ ខ្ញុំថាមិនយកលុយទេ ចាំខ្ញុំកាត់សក់អោយ ខ្ញុំប្រាប់គាត់ថាបើចង់កាត់សក់មកកន្លែងខ្ញុំមកខ្ញុំមិនយកលុយទេ”៕