សង្គម
  • ពិធីបុណ្យសពលោក សុិន សេដ្ឋកុល ហាក់បីដូចពុំសូវមានសិល្បករមកចូលរួមគឺមានភាពស្ងាត់ច្រងំ
    សង្គម
    January 3, 2020 Khmernote

    តារាចំរៀងលោក ស៊ិន សេដ្ឋកុល ត្រូវជាចៅបង្កើតលោកតា ស៊ិនស៊ី សាមុត បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ដំណឹងនេះធ្វើឲ្យមហាជន ក៏ដូចជាសិល្បករសិល្បការិនីសម្តែងការសោកស្តាយជាពន់ពេក។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានឲ្យដឹងថារយៈពេល៤ថ្ងៃហើយពិធីបុណ្យសពលោក សុិន សេដ្ឋកុល ពុំសូវមានសិល្បករសិល្បការិនីចូលរួមពោលគឺមានភាពស្ងាត់ច្រងំ។ ក្នុងនោះនៅព្រឹកនេះសពលោក សុិនសេដ្ឋកុល ក៏ត្រូវបានបូជានៅវេលាម៉ោង៨ព្រឹក។ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “សូមជួយស៊ែរផង អាណិតណាស់ ពិធីបុណ្យសពតារាចំរៀង លោក សុិន សេដ្ឋកុល ចៅប្រុសលោកតា សុិន សុីសាមុត មានមានភាពស្ងាត់ច្រងំ មិនសូវឃើញអ្នកសិល្បៈចូលរួម ឡើយ។ រយៈពេល៤ថ្ងៃហើយនៃពិធីបុណ្យសពលោក សុិន សេដ្ឋកុល

  • មានតែ២ពាន់រៀលក្នុងខ្លួនយកមកកាត់សក់ តែសំណាងប៉ះចំជាងកាត់សក់ចិត្តធម៌ប្រាប់ថា “ថ្ងៃក្រោយអត់លុយមកកាត់សក់កន្លែងពូមក ពូមិនយកលុយទេ”
    សង្គម
    December 31, 2019 Khmernote

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យកោតសរសើរ ដោយមានបងប្រុសម្នាក់ជាជាងកាត់សក់ បានបង្ហាញនូវទង្វើសប្បុរសធម៌ដោយបងប្រុសរូបនេះបានកាត់សក់ឲ្យក្មេងប្រុសមួយរូបដោយមិនយកថវិកា។ ដោយជាងកាត់សក់ចិត្តធម៌មានគណនីហ្វេសប៊ុកឈ្មោះ Chan Tha Om បានឲ្យដឹងថា ក្មេងប្រុសរូបនោះមានតែ២០០០រៀលក្នុងខ្លួន ដែលជាលុយកាក់បានមកពីម្តាយដែលដើររើសអេតចាយ បានឃើញបែបនេះបងប្រុសក៏មិនយកថវិកា ថែមទាំងថាថ្ងៃក្រោយក្មេងប្រុសរូបនោះអាចមកកាត់សក់កន្លែងលោកដោយមិនគិតប្រាក់។​ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះមានក្មេងម្នាក់ មកសួរតម្លៃកាត់សក់ កាត់សក់ក្មេងប៉ុន្មានពាន់ទៅពូ ខ្ញុំក៏ឆ្លើយប្រាប់គេវិញថាកាត់សក់ក្មេង ៣៥០០រៀល ប៉ុន្តែគេថាខ្ញុំអត់មានលុយគ្រប់ទេពូ ខ្ញុំមានតែ ២០០០រៀលទេ។ ខ្ញុំឃើញអាណិតពេកក៏កាត់សក់ឱ្យគេទៅ គេបានឲ្យខ្ញុំ ២០០០រៀល ប៉ុន្តែខ្ញុំមានអារម្មណ៍ថាអាណិត ពេលដែលគេនិយាយថា ម៉ាក់ខ្ញុំដើររកអេតចាយ ឲ្យខ្ញុំតែ ២០០០រៀលទេពូ។ ពេលខ្ញុំឮបែបនេះ ខ្ញុំក៏ឱ្យលុយទៅគេវិញ ហើយខ្ញុំនិយាយជាមួយគេថា ថ្ងៃក្រោយអត់លុយមកកាត់សក់កន្លែងពូមក ពូមិនយកលុយទេ”៕

  • លោកនាយកសាលាវត្តបូព៌ សួរថា ៖ ” ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? “
    សង្គម
    December 30, 2019 Khmernote

    យោងតាមអត្ថបទរបស់លោកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរពីភាពអស្ចារ្យរបស់សាលាបឋមសិក្សាវត្តបូព៌ ដោយក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺលោកនាយកសាលាបានសួរគាត់ថា ” ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? “។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ពេញដោយថាមពល និងរិះរកគ្រប់វិធីដើម្បីអភិវឌ្ឍន៍ស្រុកបន្ទាយស្រី លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ “អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា!ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរហើយ ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។ មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន បានប្រាប់ខ្ញុំថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។ មិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ(តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦)

  • អាចទេ? គូស្វាមីភរិយាគ្រោងនឹងរៀបអាពាហ៍ពិពាហ៍ ជួយទិញអង្រុតតូចៗ ឧបករណ៍នេសាទតូចៗ ធ្វើដោយដៃ ពីលោកតាលោកយាយ ដើម្បីដាក់ជាវត្ថុអនុស្សាវរីយ៍ពេលទទួលភ្ញៀវការ
    សង្គម
    December 29, 2019 Khmernote

    យោងតាមគណនីហ្វេសបុក ឈ្មោះ Reoum Theara បានបង្ហោះអំពាវនាវឲ្យបងប្អូនជួយគាំទ្រអង្រុតតូចធំ ឧបករណ៍នេសាទ ដែលធ្វើដោយដៃលោកតាលោកយាយ ដែលពួកគាត់ពិការថែមទៀត ខំប្រឹងតស៊ូធ្វើដោយដៃយ៉ាងល្អពិសេស។ អាស្រ័យហេតុនេះប្រសិនបើគូស្វាមីភរិយាថ្មី រៀបអាពាហ៍ពិពាហ៍ខ្មែរណូត សូមសំណូមពរឲ្យបងប្អូនជួយទិញពីគាត់ដើម្បីចែកជាវត្ថុអនុស្សាវរីយ៍។ គណនីដដែលឈ្មោះ Reoum Theara បគាត់បានរៀបរាប់ថា៖ “ជួយគាំទ្រផងណា នេះជាមុខរបរប្រចាំថ្ងៃរបស់ប្រជាជនភូមិខ្ញុំជាពិសេសគឺលោកយាយ និងលោកតាដែរពិការផង កម្មង់បានទីនេះ 0887511046_0963801846, ជំរាបសួរបងប្អូនទាំងអស់អង្រុតតូចធំបានមកដល់ហើយចា៎សំរាប់បងប្អូនណាដែរមានហាងផ្សេងៗ ឧបករណ៍នេសាទនេះក៏ យកទៅលំអបានដែរចា៎ របស់កេរ្តិ៍តំណែលខ្មែរ ជាពិសេសស្នាដៃអ្នកសៀមរាបអង្គរផ្ទាល់តែម្តងចា៎🌹🌹📞0887511046 📞0963801846 រីchatក៏បានចាស”៕

  • នេះហើយជីវិត! សិស្សពូកែម្នាក់ត្រូវបង្ខំចិត្តឈប់រៀនដើម្បីទៅរកការងារធ្វើ ព្រោះគ្រួសារក្រីក្រ ហូបតែបាយកកមុនមករៀន ហើយគ្មានកំលាំងជិះកង់ព្រោះសាលាឆ្ងាយ
    សង្គម
    December 29, 2019 choung samrith

    បើតាមម្ចាស់គណនី Facebook ម្នាក់មានឈ្មោះថា Ay Sina បានរៀបរាប់ថាប្អូនស្រីម្នាក់ដែលជាសិស្សពូកែនៅថ្នាក់ទី 10D នៃ វិទ្យាល័យ ហ៊ុន សែន អង្គរបុរី ស្រុកអង្គរបុរីខេត្ត តាកែវ ត្រូវបង្ខំចិត្តឈប់រៀនហើយទៅរកការងារធ្វើនៅភ្នំពេញ ព្រោះតែគ្រួសារក្រីក្រពេក គ្មានលទ្ធភាព ហើយរាល់ថ្ងៃនាងតែងហូបបាយកក មុនមករៀន ព្រោះគ្មានលុយទិញអីហូបនៅសាលា ដោយសារតែគ្មានជីវជាតិ ខ្សោយ គ្មានកំលាំងធាក់កង់មករៀនទៀត ទើបឪពុកម្តាយគាត់សម្រេចចិត្តអោយកូនឈប់រៀប។ ម្ចាស់គណនីដដែលបានរៀបរាប់អោយដឹងថា៖ “ប៊ន ស្រីនាង ជាសិស្សថ្នាក់ទី 10D នៃវិទ្យាល័យ ហ៊ុន សែន អង្គរបុរី !

  • ប្រពៃណាស់! មាស សុខសោភា ផ្តល់ទឹកប្រាក់ផ្ទាល់ខ្លួន ១០០០$ សម្រាប់ឧបត្ថម្ភអភិរក្ស និងថែរក្សាសត្វដំរីនៅក្នុងប្រទេសកម្ពុជា
    សង្គម
    December 25, 2019 Khmernote

    មាស សុខសោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអាចច្រៀងបានពិរោះគ្រប់បទមិនថាបុរាណសម័យ មិនត្រឹមមានសមត្ថភាពទេពកោសល្យខ្ពស់ទេ មាស សុខសោភា ក៏ជាតារាស្រីស្រលាញ់បរិស្ថាននិងសត្វព្រៃ។ ដោយកាលពីពេលថ្មីៗនេះ មាស សុខសោភា បានផ្តល់ទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០០$ (មួយពាន់ដុល្លារ) សំរាប់ឧបត្ថម្ភអភិរក្ស និងថែរក្សាសត្វដំរីអោយមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា និងគម្រោងជ្រលងភ្នំដំរី(EVP) ក្នុងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្តួចផ្តើម និងបរិស្ថាន(ELIE)។ ដោយ មាស សុខសោភា បានសរសេររៀបរាប់ថា៖ “តាមរយៈមូលនិធិបេះដូងមាស សុខសោភា MeassoksopheaHeartFoundation សូមចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភដល់ elephant valley project ចំនួន

  • សូមជួយថែរក្សា! កុដិបូរាណមួយស្ថិតនៅក្នុងវត្តភ្នំសំពៅ មានអាយុកាលជាង២០៥ឆ្នាំហើយ
    សង្គម
    December 24, 2019 Khmernote

    បាត់ដំបង៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវស្ថានភាពរបស់កុដិបូរាណមួយស្ថិតនៅក្នុងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ដែលមានអាយុកាលជាង២០៥ឆ្នាំហើយ។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក រ៉ាត សូរ៉ា បានឲ្យដឹងថា៖ “កុដិបូរាណវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំក្នុងកំណើតវត្តនេះ”។ កុដិបូរាណនេះដំបូងប្រក់ក្បឿងបុរាណ ជញ្ជាំងបាំងដោយក្តារ ដោយមានផ្នែកខ្លះពីមុនគឺគេយកចំបើង ភក់ និងអាចម៍គោ យកមកប៉ាតធ្វើជាជញ្ជាំង។ ក្រោយពីមានការចែករំលែកនេះមានមហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍សម្រាប់ជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ៕ ប្រភព៖ រ៉ាតសូរ៉ា

  • ពុទ្ធោ! អាយុ៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក​ ពេលនេះទុក្ខជាន់ទុក្ខជីតាកេីតជំងឺមហារីក​ប្រដាប់ភេទ​ លោកយាយក៏មានស្មារតីមិនល្អ ជីវភាពខ្វះខាតខ្លាំង
    សង្គម
    December 21, 2019 Khmernote

    កំពង់ចាម៖ ជារឿងមួយគួរឲ្យអាណិតអាសូរដោយកុមារីអាយុ៨ឆ្នាំម្នាក់ ឪពុកម្តាយស្លាប់ចោលព្រោះតែមានជម្ងឺអេដស៍ ហើយខ្លួនក៏បានឆ្លងជម្ងឺនេះពីឪពុកម្តាយរបស់ខ្លួន។ សព្វថ្ងៃកុមារីនេះរសនៅជាមួយនឹងជីដូនជីតា អ្វីដែលគួរឲ្យរំជួលចិត្តក្រៅពីមានជីវភាពខ្វះខាតជីតារបស់កុមារីកម្សត់នេះកើតជម្ងឺមហារីកប្រដាប់ភេទ ចំណែកឯជីដូនវិញក៏មានបញ្ហាស្មារតី អ្នកទាំង៣រស់នៅក្នុងភូមិអូរប្រាំ​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Thoeun Pnn បានសរសេររៀបរាប់ថា៖ “ពិតជាគួរអោយអាណិតប្អូនស្រីណាស់​ អាយុទេីបបាន៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក​ ហេីយពេលនេះឪពុកម្តាយស្លាប់ចោលអស់​ ប្អូនស្រីត្រូវរស់នៅជាមួយលោកយាយលោកតា​ ទុកជាន់ទុកលោកតាកេីតជំងឺមហារីក​ប្រដាប់ភេទ​ លោកយាយមានស្មារតីមិនល្អ​ ត្រូវគេមេីលងាយមេីលថោក​ រស់យ៉ាងលំបាកក្នុងខ្ទមដ៏តូច​។ ប្អូនស្រីរស់នៅភូមិអូរប្រាំ​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនអាណិតនឹងជួយដល់ប្អូនស្រី​ អាចទាក់ទងសួរព័ត៌មានលំអិត​តាមទូរសព្ទ័​0976667575 បញ្ជាក់គាត់គ្មានទូរសព្ទ័ទេ​ អរគុណ​ បងជួយប្អូនបានតែប៉ុណ្ណឹងអ្វីបន្តទុកអោយបងប្អូនសប្បុរសជនជាអ្នកជួយប្អូនស្រីទៅចុះ”៕

  • រសៀលនេះសមត្ថកិច្ចបានឃាត់​ខ្លួន​ថៅកែ​ស្ថានីយ៍ប្រេង​ PTT ជិត​រង្វង់​មូល​គួរស្រូវ​ ដែល​ប្រេីហិង្សាលេី​គ្រូបង្រៀន​
    សង្គម
    December 20, 2019 Khmernote

    អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បានអោយដឹងថា​ សមត្ថកិច្ច​របស់​លោកបានឃាត់ខ្លួន​លោក សារុន វិធុរ៉ាក់​ ថៅកែ​ស្ថានីយ៍ប្រេង​ PTT ជិត​រង្វង់​មូល​គួរស្រូវ​ ក្នុង​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ តាមបញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃនេះ​។ ការឃាត់ខ្លួននេះបន្ទាប់ពីពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ដោយចោទថា គ្រូបង្រៀនរូបនោះបានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។ ចំណែកឯ គ្រូបង្រៀនដែលរងហិង្សាក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ៕ ប្រភពនិងរូបភាព៖ Sorn Sopheak-ស៊ន សុភក្រ្ត

  • បងស្រីជាសប្បុរសជនមួយរូប ប្រកាសឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួន ជូនដល់កុមារីកម្សត់ដែលរស់នៅជាមួយជីដូនជីវភាពខ្វះខាត តែខំសិក្សាទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា
    សង្គម
    December 20, 2019 Khmernote

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវកម្សត់របស់កុមារីមួយរូបដែលរស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា ។ កុមារីកម្សត់នេះមានឈ្មោះមុំ ឆយី សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាពោធិខ្ទម្ពរ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងនោះផងដែលក៏មានសប្បុរសជនមួយរូបមានចិត្តសណ្តោសប្រណី អាណិតស្រលាញ់ក្មេងស្រីកម្សត់រូបនេះ ដោយបងស្រីម្ចាស់ហាងពេជ្រមានហ្វេសប៊ុកផេក Dana Try (ទ្រី ដាណា) បានប្រកាសចង់ជួយឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួនជូនកុមារីកម្សត់រូបនេះផងដែរ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ខ្ញុំ​ស្រលាញ់​អ្នក​តស៊ូ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ស្រី​ម្នាក់ដែល​ជម្នះ​ការ​លំបាកជម្នះ​នឹង​ការ​មើល​ងាយ​គ្រប់​បែប​យ៉ាងរហូត​មាន​ថ្ងៃ​នេះ។ ឃើញ​ប្អូន​ស្រីដើរ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ដើម្បី​ទៅ​រៀន​នៅ​សាលារហូត​ជាប់​ឈ្មោះ​ជា​សិស្ស​ពូ​កែ៣​ឆ្នាំ​ជាប់​គ្នា​ទៀត បង​ពិត​ជា​សរសើរ​កម្លាំង​ចិត្ត​របស់​ប្អូន​ស្រី​ណាស់។ ខ្ញុំ​ចង់​ជួយ​កង់​គាត់​មួយ​គ្រឿង និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត លឺ​ថា​គាត់​រៀន​នៅ​បឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មាន​បង​ប្អូន​យើង​ណា​ស្គាល់​ផ្ទះ​គាត់​អត់?