សុខភាព
  • កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង​ទាំងនេះ​
    សុខភាព
    January 20, 2020 Khmernote

    គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ​ពី​ប្រយោជន៍​របស់​កាហ្វេ ដែល​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​មួយ​ពេញ​និយម តែកាហ្វេថែម​ទាំង​ផ្តល់​គុណសម្បត្តិ​​​មួយ​ចំនួន​ដល់​រាង​​កាយ​ទៀត​ផង។ ថ្មី​ៗ​នេះ ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​នៅប្រទេស​សិង្ហបុរី​បាន​បង្ហាញ​នូវ​ហេតុផល​​មួយ ថាកាហ្វេ​​ជួយ​ឱ្យ​អ្នក​ធាត់​​ស្រក​ទម្ងន់​ដោយ​សារ​ភេសជ្ជៈ​នេះ។ ការ​ស្រាវជ្រាវ​​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាន​សិក្សា​​ពិនិត្យ​លើ​ឥទ្ធិពល​កាហ្វេ​​​​ទៅ​លើ​រាងកាយ ដោយ​បាន​​តាម​ដាន​លើ​​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​១២៦​នាក់​នៅ​ប្រទេស​សិង្ហបុរី ដែល​ពួក​គេ​ទាំង​នោះ ភាគ​ច្រើន​ជា​អ្នក​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​។ ក្នុង​​ការ​តាម​ដាន​រយៈ​ពេល​៦​ខែ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទម្ងន់​ជា​សរុប​របស់​អ្នក​ស្ម័គ្រ​ចិត្ត​​បាន​ស្រក​​ប្រមាណ​៤ភាគរយ ពិសេស​លើ​អ្នក​ដែល​បាន​ទទួលទាន​​កាហ្វេ​ប្រមាណ​៤​ពែង​​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ជា​មួយ​លទ្ធផល​នេះ លោក​ Derrick Johnston វេជ្ជបណ្ឌិត​ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ឱ្យ​ដឹង​ថា ការណ៍ដែលកាហ្វេ​បាន​ជួយ​ឱ្យ​រាង​កាយ​មនុស្ស​ស្រក​ទម្ងន់ នោះ​ក៏​ព្រោះ​សារធាតុ​កាហ្វេអ៊ីន​ បាន​ជួយ​ជំរុញ​ប្រតិកម្ម​រំលាយ​អាហារ​​​ក្នុង​រាង​កាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​​ធាតុ​កាល់ឡូរី​ក្នុង​ខ្លួន​ ត្រូវ​បាន​ដុត​រំលាយ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ ទោះ​ជា​យ៉ាង​ណា លោក​ Connie Diekman អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​​នៃ​វិទ្យាស្ថាន​​​ស្រាវជ្រាវ​ពី​របប​អាហារ​នៃ​សហរដ្ឋអាមេរិក

  • កើតរើមត្រូវទៅពេទ្យ កុំទៅរកគ្រូស្ដោះផ្លុំ វ៉ៃ ប្រយ័ត្នលើសដើម
    សុខភាព
    January 20, 2020 Khmernote

    រើម​ជា​ជំងឺ​សើស្បែក​មួយ​ដែល​គ្នា​យើង​មួយចំនួន​​​ធ្លាប់​កើត។ តែ​ទាស់​ត្រង់​ថា​អ្នក​ខ្លះ​ទៅ​រក​ពេទ្យ​​ឲ្យ​ព្យាបាល និង​អ្នក​ខ្លះ​ទៀត​នៅ​ធ្វើ​តាម​បែប​បុរាណ​ទៅ​រក​គ្រូ​ស្ដោះ ផ្លុំ ឬ​វ៉ៃ​ឲ្យ​ឆាប់​ចេញ​អស់។ ទង្វើ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ថា អាច​ឈឺ​លើស​​ដើម​ទៅ​វិញ។ លោកបានបញ្ជាក់​ទៀត​ថា ជំងឺ​រើមបង្កឡើង​ដោយវីរុស Varicella-zoster ​ដូច​គ្នា​ទៅ​នឹង​​ជំងឺ​អុតស្វាយដែរ តែ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើត​ជំងឺ​នេះ​​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​​ធ្លាប់​កើត​មាន​ជំងឺ​អុត​ស្វាយ​ ព្រោះ​វា​បង្ក​​ឡើង​​​​​​​​​​ដោយ​វី​​រុស​ដូច​គ្នា​។ មេរោគក្រោយ​ពេល​ចូល​ទៅ​សំងំ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ហើយ វា​រង់ចាំ​ឱកាស​លេចឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ចុះ​ខ្សោយ ដូចជា​ញ៉ាំ​អាហារ​មិន​ទៀងទាត់ ស្រ្តេស រាងកាយ​មិន​បាន​ងូត​ទឹក​សម្អាត ជាពិសេស​អ្នក​កើត​ជំងឺ​អេដស៍​ឧស្សាហ៍​ចេញ​ខ្លាំង​ណាស់។ ផល​វិបាក​នៃ​ជំងឺ​រើម គឺ​ឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យ​ស្បែក​ខូច​ដោយ​បន្សល់​ស្លាកស្នាម។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ខ្លាំង​វា​នឹង​បាត់​ដោយ​ខ្លួនឯង តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​អាច​នឹង​ប្រើ​ពេល​ព្យាបាល​យូរ ហើយ​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លាំង​ងាក​ទៅ​រក​គ្រូ​ខ្មែរ ដូចនេះ​ពេល​ស្ដោះ ផ្លុំ

  • តើអ្នកគួរធ្វើយ៉ាងណា ដើម្បីឱ្យប្រព័ន្ធរំលាយអាហារធ្វើដំណើរការបានល្អ និងឆាប់រហ័ស?
    សុខភាព
    January 17, 2020 Sitha khmernote

    ប្រព័ន្ធរំលាយអាហាររបស់មនុស្សមានតួនាទីបំបែកអាហារគ្រប់ប្រភេទអោយទៅជាបំណែកតូចៗ រួចអនុញ្ញាតឱ្យរាងកាយរបស់មនុស្សអាចទទួលយកនូវថាមពល និងសាធាតុចិញ្ចឹមផ្សេងៗដែលមានផ្ទុកនៅក្នុងអាហារទាំងនោះ។ ប្រភេទអាហារផ្សេងៗគ្នា ក៏ត្រូវបានបំបែកទៅតាមវិធីផ្សេងគ្នានោះដែរ ដោយមួយចំនួនមានដំណើរការលឿន ហើយខ្លះទៀតក៏យឺតអាស្រ័យទៅតាមលក្ខខណ្ឌសមប្រកបរបស់វា។ ថ្វីបើអត្រានៃប្រព័ន្ធរំលាយអាហារគឺភាគច្រើនពឹងផ្អែកទៅលើដំណើរការតាមបែបធម្មជាតិរបស់រាងកាយមនុស្សក៏ពិតមែន ប៉ុន្តែវានៅតែមានវិធីសាស្ត្រមួយចំនួនទៀតដែរ ដែលអ្នកអាចអនុវត្តដើម្បីជាជំនួយដល់ល្បឿន និងគុណភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ ខ្មែរណូតនឹងលើកយក ៣ចំណុច ដែលផ្តល់ប្រសិទ្ធភាពក្នុងការជំរុញឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានដំណើរការល្អ និងឆាប់រហ័ស ដូចខាងក្រោម៖ ១. ការធ្វើលំហាត់ប្រាណទៀងទាត់ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃអាចជួយឱ្យរាងកាយធ្វើការបញ្ជូនអាហារទៅកាន់ប្រព័ន្ធរំលាយអាហារបានត្រឹមត្រូវល្អ។ លើសពីនេះ ការវាក៏អាចជួយបង្កើនល្បឿននៃដំណើរការរំលាយអាហារបានប្រកបដោយប្រសិទ្ធភាពផងដែរ។ ២. ការសម្រាក ការគេងអាចជួយអោយសរីរាង្គរំលាយអាហាររបស់អ្នកមានពេលវេលាមួយអាចសម្រាក និងជួសជុលដោយខ្លួនឯង ហើយក៍អាចបង្កើនថាមពល និងសមត្ថភាពរបស់ពួកវាក្នុងការរំលាយអាហារបានរហ័ស និងថែមទាំងមានប្រសិទ្ធភាពទៀតផង។ អាស្រ័យហេតុនេះ អ្នកគួរផ្លាស់ប្តូរទម្លាប់នៃការគេងមួយចំនួនដើម្បីពង្រឹងប្រព័ន្ធរំលាយអាហាររបស់អ្នក ដែលទាំងនោះមានដូចជា៖ ក. ចូរកុំទាន់គេងភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច

  • បើកូនមានសញ្ញាទាំងនេះ ត្រូវប្រញាប់នាំកូនមកជួបគ្រូពេទ្យភ្លាម
    សុខភាព
    January 17, 2020 Khmernote

    ពេល​កូន​នៅ​ក្នុង​ពោះ​ម៉ាក់​ៗ​ព្យាយាម​ថ្នម​ខ្លួន​ប្រាណ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​គភ៌ ដូចគ្នា​នេះ​ដែរ ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ប៉ា​នៅតែ​យក​ចិត្ត​ទុក​ដាក់ និង​ថែទាំ​ឲ្យ​បាន​ដិតដល់ ខ្លាច​ស្រមោចខាំ ឬ​កូន​ឈឺ​ថ្កាត់​ណាស់។ ទោះជា​យ៉ាង​ណា​ការ​ឈឺថ្កាត់​ជា​រឿង​ចៀស​មិន​ផុត ដូច្នេះ​ហើយ​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ណែនាំ​ថា បើ​ទារក​មាន​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​យក​មក​ជួប​គ្រូពេទ្យ​ភ្លាម៖ – កូន​យំ​រញ៉ាំរញ៉ូវ​មិន​ដឹង​មូលហេតុ ប្រហែល​ជា​ឈឺ​ពោះ ឬ​មាន​សត្វ​អ្វី​ចូល​ក្នុង​ត្រចៀក – ផ្ចិត​កូន​មាន​ហៀរ​ទឹកឬធំក្លិន​រហូត បើ​ទោះ​ជ្រុះ​យូរ​ហើយ​ក៏​ដោយ – កូន​ក្ដៅ​ខ្លួន​លើស​ពី ៣៨ អង្សាសេ – កូន​មិន​ព្រម​បៅ​សោះ – កូន​មិន​បន្ទោបង់​ច្រើន​ថ្ងៃ​ អ្នកគ្រូពេទ្យ​ក៏​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​តាមដាន​កូន​ជា​ប្រចាំ​ទាំង​កម្ដៅ លាមក

  • តោះមកស្វែងយល់ពីវិធីសាស្ត្រក្នុងការលូតកម្ពស់!
    ចំណេះដឹង សុខភាព
    January 17, 2020 Sokun thep

    នៅពេលដែលអ្នកថែរក្សាសុខភាពឲ្យបានល្អនោះវានឹងអាចជួយឲ្យអ្នកឆាប់លូតកម្ពស់បានលឿនផងដែរ។ កម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកំណត់ដោយហ្សែន ហើយចំពោះវ័យដែលកំពុងលូតលាស់ខ្លាំងផ្នែកកម្ពស់នោះគឺនៅចន្លោះអាយុចាប់ពី១៤ឆ្នាំ ដល់ ១៨ឆ្នាំ។ ប្រសិនបើអ្នកបរិភោគនូវអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្តល់ឱ្យអ្នកនូវសុខភាពល្អនោះកម្ពស់របស់អ្នកនឹងនៅតែបន្តលូតលាស់។ លើសពីនេះទៅទៀត កម្ពស់របស់អ្នកអាចនឹងលូតលាស់បន្ថែមទៀតពី ១,៣ ដល់​ ៥,១សង់ទីម៉ែត្រ ប្រសិនបើអ្នកព្យាយាមធ្វើលំហាត់ប្រាណពត់ឆ្អឹងខ្នងរបស់អ្នកជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអាចជួយឲ្យអ្នកឆាប់លូតកម្ពស់បានយ៉ាងល្អ៖ ១. ការផ្លាស់ប្ដូររបបអាហារ អ្នកគួរតែបរិភោគអាហារដែលសម្បូរជីវជាតិ និងត្រឹមត្រូវដើម្បីជួយពន្លូតកម្ពស់របស់អ្នក។ ជាការពិតណាស់ អាហាររូបត្ថម្ភមានភាពចាំបាច់បំផុតក្នុងការជួយទ្រទ្រង់កម្ពស់របស់អ្នកឱ្យដំណើរការលូតលាស់បានល្អប្រសើរ។ អ្នកគួរតែចាប់ផ្ដើមបរិភោគបន្លែ ផ្លែឈើ និងអាហារដែលគ្មានជាតិខ្លាញ់ ហើយព្យាយាមបរិភោគអាហារសម្រន់ដែលមានវីតាមីនដូចជា ផ្លែឈើ ឬក៏ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករជាដើម។ ២. ទទួលទានចំណីដែលមានប្រូតេអ៊ីនបន្ថែមពីលើរបបអាហារប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវចាំថា សារធាតុប្រូតេអ៊ីនអាចជួយពង្រឹងរាងកាយរបស់អ្នកឲ្យបានរឹងមាំ និងមានសុខភាពល្អដូចជាជំនួយដល់សាច់ដុំជាដើម ហើយវាក៏អាចជួយឲ្យអ្នកលូតកម្ពស់បានខ្ពស់ថែមទៀតផង។ អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនឲ្យបានច្រើនទៅតាមពេលវេលាសមប្រកប។ អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនដូចជា

  • កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ
    សុខភាព
    January 16, 2020 Khmernote

    តាម​បែបបទ​បុរាណ ស្ត្រី​សម្រាល​កូន​រួច​ចាស់​ៗ​នឹង​ឲ្យ​ផឹក​ថ្នាំ​ឬសឈើ ឬ​ផឹក​ស្រា​ថ្នាំ​ដែល​ស្រា​នោះ​មិន​ដឹង​ជា​លាយ​ជាមួយ​អ្វី​ឲ្យ​ប្រាកដ​ឡើយ។ បញ្ហា​ផឹក​ស្រា​របស់​ម្ដាយ​នេះ​ដែរ មិន​ត្រឹមតែ​ប៉ះពាល់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ កូន​ដែល​បៅ​ដោះ​ក៏​ទទួល​បាន​ជាតិ​អាល់កុល​នោះ​ដូចគ្នា ហើយ​កូន​តូច​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ទើប​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​បាន​បញ្ជាក់​ថា ក្មេង​បៅ​ដោះ​ម្ដាយ​ផឹក​ស្រា គឺ​ភាគច្រើន​កើត​ជំងឺ​ក្រិនថ្លើម ឬ​រលាក​ថ្លើម ដោយសារ​ជាតិ​អាកុល​ដែល​ម្ដាយ​ផឹក​នោះ​បញ្ចេញ​តាម​ទឹកដោះ​ទៅ​កូន។ ក្រៅពី​ក្រិន​ថ្លើម នៅ​ធ្វើឲ្យ​កូន​មាន​បញ្ហា​រលាក​ក្រពះ ពោះវៀន និង​តម្រង​នោម ព្រោះ​ជាតិ​អាកុល​សុទ្ធតែ​ឆ្លងកាត់​សរីរាង្គ​ខាងក្នុង​ទាំង​នេះ។ វេជ្ជបណ្ឌិត រតនា ថា​បញ្ហា​សំខាន់​មួយ​ទៀត ទារក​ដែល​បៅ​ដោះ​មាន​ជាតិ​ស្រា អាច​ប៉ះពាល់​ដល់​ខួរក្បាល ដោយ​ពេល​ធំ​ឡើង​កូន​មិន​សូវ​មាន​ការ​ចងចាំ​បាន​ល្អ ឬ​ភ្លេចភ្លាំង​ច្រើន។ ជា​រួម​បើ​យើង​ផឹក​ស្រា ហើយ​ឲ្យ​កូន​បៅ​ដោះ​កូន​មាន​ការ​លូតលាស់​មិន​បាន​ល្អ​ឡើយ ខ្សោយ​បញ្ហា​ស្មារតី និង​មាន​សុខភាព​មិន​សូវ​ល្អ។ ជា​ដំបូន្មាន​របស់​លោក​វេជ្ជបណ្ឌិត

  • ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ
    សុខភាព
    January 16, 2020 Khmernote

    មាន​ក្មេង​ៗ​មួយចំនួន ​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​ មាន​បញ្ហា​ជាប់​គល់​អណ្ដាត ។ ជាប់​គល់​អណ្ដាត​នេះ កើតឡើង​ដោយសារ​សរសៃ​ស្ដើង​ជាប់​ជាមួយ​នឹង​គល់​អណ្ដាត ហើយ​ម៉ាក់​ប៉ា​ដែល​មានកូនបែប​នេះ​អាច​យក​ទៅ​កាត់​ចោល​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​មាន​ជាប់​គល់​អណ្ដាត​មាន​ផល​វិបាក​មួយ​ចំនួន​ដូចជា ​ពិបាក​បញ្ចេញ​សំឡេង​ និយាយ​មិន​សូវ​ច្បាស់ ហើយ​សម្រាប់​ក្មេង​នៅ​តូច​វិញ​ពិបាក​ជញ្ជក់​បៅ បៅ​ឈ្លក់ បៅ​មិន​គ្រប់ មិនសូវ​ឡើង​គីឡូ ព្រោះ​មាន​សភាព​តឹង ហើយ​នៅ​ពេល​កូន​ធំ​ឡើង​ទៅ​ជួប​បញ្ហា​អនាម័យ​មាត់​ធ្មេញ។ ទោះ​វា​គ្រាន់តែ​ភាព​មិន​ប្រក្រតី​តិចតួច​មែន តែ​បើ​កូន​ជាប់​អណ្ដាត​កម្រិត​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ទារក​ពិបាក​ដកដង្ហើម​តាម​មាត់។ ក្នុង​នោះ​ដែរ​លោកវេជ្ជបណ្ឌិត​​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​កាត់​តាំងពី​តូច​ទៅ ព្រោះ​​ថា​​នៅ​វ័យ​​កាន់​តែ​​តូច​​មាន​​ឈាម​​ហូរ​​តិច ក្មេង​​មិន​​រើ​បម្រាស​ខ្លាំង។ សម្រាប់​ដំណើរការ​កាត់​ទៀតសោត​ក៏​មិន​យូរ​ដែរ ព្រោះ​ពេទ្យ​គ្រាន់តែ​យក​កន្ត្រៃ​មក​ច្រឹប​បន្តិច​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សណ្ដំ​អ្វី​ទាំងអស់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

  • ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់!
    សុខភាព
    January 15, 2020 Khmernote

    ពេល​ពពោះ កាលណា​កូន​កាន់​តែ​ធំ ចេះ​រើ ឬ​ធាក់ ពោះ​ម៉ាក់ៗ​កាន់​តែ​ធ្ងន់ ពិបាក​ទាំង​ដេក ដើរ ឈរ​អង្គុយ ពិសេស​ជួប​បញ្ហា​ថប់​ដង្ហើម​ញឹក​ញាប់។ បើ​ជួប​អាការៈ​ថប់​ដង្ហើម ម៉ាក់ៗ​ត្រូវ​ធ្វើ​ដូច​ម្តេច? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា ម៉ាក់ៗ​ដែល​ធាត់ៗ​តែង​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម និង​ពិបាក​គេង នៅ​ត្រីមាស​ទី​៣ កៀក​ពេល​សម្រាល​កូន ព្រោះ​កូន​កាន់​តែ​ធំ រើ និង​ធាក់​ញឹក​​ញាប់។ ម្យ៉ាង​វិញ​ទៀត​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អឺស្ត្រូសែន អំឡុង​ពពោះ ធ្វើ​ឲ្យ​ហើម​ភ្នាស​ច្រមុះ បណ្តាល​ឲ្យ​កើន​បរិមាណ​ឈាម រីក​សរសៃ​ឈាម​ក្នុង​ភ្នាស​ច្រមុះ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា អាការៈ​ថប់​ដង្ហើម​ធ្វើ​ឲ្យ​ម៉ាក់ៗ​គេង​មិន​លក់ កាលណា​គេង​មិន​គ្រាន់​គ្រាន់ ធ្វើ​ឲ្យ​ម៉ាក់ៗ​អស់​កម្លាំង ប៉ះពាល់​សុខភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ពោះ។

  • ការសិក្សា៖ គ្រាន់​​តែ​​ញ៉ាំ​​សាច់​ជ្រូក​​១​បន្ទះ​​​​១​ថ្ងៃ ក៏​អាច​ជួប​ហានិភ័យ​មហារីក​ពោះ​វៀនដែរ​
    សុខភាព
    January 15, 2020 Khmernote

    ការ​បរិភោគ​សាច់​​​ជ្រូក សាច់​ក្រហម​ ឬ​សាច់​ច្នៃ អាច​ប្រឈម​នឹង​ហានិភ័យ​​មហារីក​ពោះ​វៀន​ នេះ​បើ​តាម​​ការ​សិក្សា​​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ Oxford ប្រទេស​អង់គ្លេស​។ ប្រភព​សារព័ត៌មាន​ CNN បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ហូប​សាច់ជ្រូក សាច់​ក្រហម​​ ឬ​សាច់ជ្រូក​​ច្នៃ​ប្រមាណ​ ៧៦​ក្រាម​​​ ឬ​ស្មើ​នឹង​​សាច់​បឺហ្គឺ​​ពាក់​កណ្តាល​ ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​ហានិភ័យ​កើត​​មហារីក​​ពោះ​វៀន​២០​ភាគរយ។ បន្ថែម​ពី​នោះ​ សម្រាប់​អ្នក​ហូប​សាច់ជ្រូក​​ប្រមាណ​ ២១​ក្រាម​ ឬ​ស្មើ​នឹង​១​បន្ទះ​ ក្នុង​មួយ​ថ្ងៃ​ក៏​ជួប​ហានិភ័យ​​ក្នុង​កម្រិត​មួយ​ផង​ដែរ​។ ការ​សិក្សា​​ក៏​បាន​បង្ហាញ​ដែរ​​ថា​ សាច់ជ្រូក​ច្នៃ​ដូច​ជា សាច់​ក្រក​ ឬ​សាច់​ជ្រូក អាច​បង្ក​ហានិភ័យ​​ខ្ពស់​ជាង​​សាច់​ក្រហម​​ទៅ​ទៀត ដោយ​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ ២០​ភាគរយ​ ក្នុង​ការ​បរិភោគ​ប្រមាណ​ ២៥​ក្រាម​ ដែល​ស្មើ​នឹង​​ការ​បរិភោគ​សាច់​ក្រហម​ប្រមាណ​៥០​ក្រាម​ នឹង​ជួប​ហានិភ័យ​មហារីក​ពោះ​វៀន​​១៩ភាគរយ។ លោក​​Tim

  • ពេទ្យកាល់ម៉ែត ទទួលពិនិត្យ ព្យាបាល និងវះកាត់ជំងឺបេះដូងកុមារ ដោយឥតគិតថ្លៃ
    សុខភាព
    January 14, 2020 Khmernote

    មន្ទីរពេទ្យ​កាល់ម៉ែត បាន​ជូន​ដំណឹង​ដល់​ម្តាយ​ឪពុក​ដែល​មាន​កូន​ប្រុស​ស្រី អាយុក្រោម ១៤ ឆ្នាំ មាន​ជំងឺ​បេះដូង អាច​យក​មក​ពិគ្រោះ ពិនិត្យ ព្យាបាល​ថែទាំ និង​វះកាត់​ដោយ​ឥត​គិត​ថ្លៃ នៅ​អគារ​បេះដូង​កុមារ ជាប់​របង​ស្ថានទូត​បារាំង។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មន្ទីរពេទ្យ​បាន និង​កំពុង​បង្កើន​លទ្ធភាព​ជួយ​ឧបត្ថម្ភ​ដល់​ការ​វះកាត់​ជំងឺ​បេះដូង​ឲ្យ​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ ក្នុង​បច្ចេកទេស​កាន់​តែ​ទំនើប ជាមួយ​បទ​ពិសោធន៍​ជំនាញ​ខ្ពស់។ តាំង​ពី​ឆ្នាំ ២០០០ មក មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ពិនិត្យ​ព្យាបាល​ថែទាំ និង​វះកាត់​ជំងឺ​បេះដូង ឲ្យ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​តាម​គម្រោង​ផែនការ​កំណត់។ ថ្ងៃ​ធ្វើការ​ពី​ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ម៉ោង៨៖០០-១១៖៣០នាទីព្រឹក និងម៉ោង ២៖០០ រសៀល-៥៖០០ល្ងាច ចំពោះ​ព័ត៌មាន​បន្ថែម សូមទាក់ទងលេខ